Riot Games ដាក់​បង្ហាញ​ហ្គេម​បាញ់​ប្រហារ​ថ្មីក្រោម​ឈ្មោះ​គម្រោង Project A ដើម្បី​ប្រជែង​ជា​មួយ Overwatch​
ដោយ​ ៖ Leng | 8 ខែមុន SHARE

 

ក្រុមហ៊ុនផលិតហ្គេម Riot Games ដែលមនុស្សភាគច្រើន ស្គាល់តាមរយៈហ្គេម League of Legends ដ៍មានប្រជាប្រិយភាព ទូទាំងពិភពលោក អស់រយៈពេលជាង មួយទសវត្សទៅហើយនោះ បានប្រកាសចេញគម្រោងអភិវឌ្ឍន៍ ហ្គេមថ្មីៗជាច្រើន ហើយព្រមទាំងហ្គេម LoL Mobile ឬហៅថា Wild Rift សម្រាប់លេងលើស្មាតហ្វូន ឬ ថេប្លេត និងម៉ាស៊ីនហ្គេម ថែមទៀតផង។ សម្រាប់អត្ថបទមួយនេះ យើងនឹងមកមើលអំពី ហ្គេមបាញ់ប្រហារថ្មីមួយ ដែលមានឈ្មោះកូដថា “Project A” ដែលមានការបាញ់កាំភ្លើង ប្រកួតជាមួយនឹងសត្រូវ ហើយក៏ទទួលបាន Skills ស្រដៀងគ្នាទៅនឹងហ្គេម Overwatch ឬ Rainbow Six Siege អញ្ចឹងដែរ។

 

 

ចំពោះឈ្មោះកូដហៅថា “Project A” គឺមិនមែនផ្លូវការនោះទេ ដោយគ្រាន់តែជាការដាក់ ក្នុងអំឡុងពេលធ្វើតេស្ដប៉ុណ្ណោះ ហើយនៅពេលដែល វាចេញជាសាធារណៈ ប្រាកដជាមានឈ្មោះហៅថ្មី ជាក់ជាមិនខានឡើយ។ បើយោងទៅតាមវីដេអូ ត្រូវបានបង្ហោះឡើងដោយ Riot Games នៅលើវេបសាយយូធូប (វីដេអូខាងក្រោមនេះ) បានដាក់បង្ហាញឲ្យឃើញថា ពួកគេបានខិតខំធ្វើការយ៉ាងខ្លាំង ដើម្បីឲ្យការបញ្ជាលេងនៅលើ PC បានងាយស្រួលជាងហ្គេមដទៃ ហើយក៏ដោះស្រាយបញ្ហា តភ្ជាប់អ៊ីនធើណេត កុំឲ្យ Ping ឡើងខ្ពស់, ស្វែងរក Team ឲ្យសាកសមសមត្ថភាពគ្នា ពីមួយវគ្គទៅមួយវគ្គ និងតម្លើងប្រព័ន្ធតាមចាប់ពួកអ្នកប្រើ Cheat ឬ Hack ទាំងឡាយ ដោយស្វ័យប្រវត្តិតែម្ដង។ ហាក់បីដូចជាហ្គេម Overwatch និងហ្គេម Rainbow Six ដែរ ដោយតួអង្គលេងនីមួយៗ ទទួលបានសមត្ថភាពបញ្ចេញ Skill ដើម្បីប្រយុទ្ធជាមួយសត្រូវ ហើយអាចយកឈ្នះបាន។

 

***សូមទស្សនាវីដេអូខាងក្រោមនេះ ដែលរៀបរាប់បន្ថែមអំពីហ្គេម Project A នេះ ៖

 

 

ខណៈពេលដែល ហ្គេមបាញ់ប្រហារថ្មីមួយនេះ កំពុងស្ថិតក្នុងដំណាក់កាល ធ្វើតេស្ដសាកល្បងលេង និងអភវិឌ្ឍន៍នៅឡើយ ប៉ុន្ដែក្រុមហ៊ុន Riot ប្រកាសប្រាប់ឲ្យដឹងមុនថា ព័ត៌មានលម្អិតបន្ថែមទៀត នឹងបញ្ជាក់ជូននៅឆ្នាំ 2020 ឆាប់ៗខាងមុខនេះ។ ការប្រកាសចេញហ្គេមថ្មីៗទាំងនេះ ក្រៅពីហ្គេមប្រភេទ MOBA គឺដើម្បីជាការប្រារព្ធពិធីគម្រប់ខួប 10 ឆ្នាំនៃក្រុមហ៊ុន Riot Games ហើយមានគម្រោងបញ្ចេញ ឲ្យធ្វើការលេងជាសាធារណៈ នៅឆ្នាំក្រោយនេះហើយ។

ដោយ​ ៖ IGN
អត្ថបទទាក់ទង