Activision កំពុង​ធ្វើ​តេស្ត​ហ្គេម Call of Duty Mobile ដើម្បី​អាច​លេង​ជាមួយ​ដៃ​បញ្ជា​បាន​
ដោយ​ ៖ Kongkit | 8 ខែមុន SHARE

 

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា កាលពីសប្ដាហ៍មុនក្រុមការងារយើង បានចុះផ្សាយអំពីចំនួននៃការទាញយករបស់ហ្គេម Call of Duty Mobile រួចមកហើយ ដែលមានចំនួនអ្នកធ្វើការដោនឡូតជាច្រើនដល់ទៅជាង 100 លានឯណោះ ក្នុងរយៈពេលត្រឹមមួយសប្ដាហ៍ដំបូង រាប់ពីថ្ងៃប្រកាសចេញប៉ុណ្ណោះ។ 

 

 

មិនត្រឹមតែប៉ុណ្ណោះ មានចំនួនអ្នកលេងជាច្រើន បានទាមទារអោយហ្គេមដ៏កំពុងពេញនិយមមួយនេះ អាចលេងជាមួយដៃបញ្ជា (Controller) បាន ដើម្បីជួយធ្វើអោយកាន់តែមានងាយស្រួល ថែមមួយកម្រិតទៀត នៅក្នុងពេលកំពុងលេង ផងដែរ។ ប៉ុន្តែយ៉ាងណា គួរអោយសោកស្ដាយ ដោយហ្គេម Call of Duty ពេលប្រកាចេញមកជាលើកដំបូង ហើយរហូតមកដល់ពេលនេះ វាមិនទាន់អាចលេងជាមួយ Controller បាននៅឡើយនោះទេ និងក៏មិនទាន់មានការបញ្ជាក់ ពីថ្ងៃអាប់ដេតដាក់អោយលេងជាមួយដៃបញ្ជានេះ ដូចគ្នាផងដែរ។ ដោយឡែក ក្នុងពេលថ្មីៗនេះ ប្រទះឃើញមានគម្រោងនៃការអាប់ដេត Call of Duty នៅលើវេបផ្សាយ Reddit ដោយបានបង្ហាញថា នឹងធ្វើអោយ Support ការលេងជាមួយដៃបញ្ជា ថែមទៀងផង។ មួយវិញទៀត ក្រុម Developer ក៏បានធ្វើការបញ្ជាក់ថា ក្នុងពេលនេះខ្លួនកំពុងបានធ្វើតេស្តលេងជាមួយដៃបញ្ជានេះ ទៀតផង។  លើសពីនេះទៅទៀត ក្នុងកំណែអាប់ដេតថ្មីខាងមុខនេះ ក៏នឹងបន្ថែមវគ្គថ្មី និងបានជួយកែសម្រួលបន្ថែមទៅលើ Voice Chat, Performance និងបញ្ហាមួយចំនួនទៀត ផងដែរ។

 

 

សរុបមក ទាំងនេះគឺជាដំណឹងល្អមួយសម្រាប់ប្រិយមិត្ត ជាអ្នកនិយមលេងហ្គេមមួយនេះ និងចង់បានរបៀបលេងតាមរយៈដៃបញ្ជា ដែលវានឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះហើយ។ ប៉ុន្តែយ៉ាងណា គួរអោយសោកស្ដាយ សម្រាប់ពេលនេះ Call of Duty Mobile មិនទាន់បានដាក់អោយទាញយកពី Play Store និង App Store ក្នុងប្រទេសយើងនៅឡើយទេ អញ្ចឹង យើងមានតែអត់ធ្មត់រង់ចាំមើល បន្តទៀតប៉ុណ្ណោះ។ 

ដោយ​ ៖ Phone Arena
អត្ថបទទាក់ទង