Samsung ទើប​អាប់​ដេត​កម្មវិធី Notes ដើម្បី​នាំយក​មុខងារ​លើ Galaxy Note 10 អោយ​ស្មាតហ្វូន​ជំនាន់​មុនៗ​
ដោយ​ ៖ Kongkit | 8 ខែមុន SHARE

 

នាពេលថ្មីៗនេះ Samsung បានធ្វើការអាប់ដេតនូវកម្មវិធី Samsung Notes របស់ខ្លួន ដើម្បីនាំយកមុខងារសំខាន់ៗនៅលើ Galaxy Note 10 ទៅអោយ Galaxy Note ជំនាន់មុន និងស្មាតហ្វូន Galaxy មួយចំនួនទៀត ផងដែរ។ មិនខុសនោះទេ ការអាប់ដេតថ្មីនេះ គឺបានបន្ថែម ការសរសេរអក្សរដោយដៃ (Handwriting) ដោយចុចលើប៊ូតុងនៅផ្នែកខាងក្រោមនៃអេក្រង់ នៅពេលអ្នកបង្កើតការកត់ចំណាំថ្មី ផងដែរ។ 

 

 

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងការបន្ថែមមុខងារថ្មីនេះ ក៏អាចធ្វើអោយ រាល់អក្សរដែលបានសរសេរក្នុងកំណត់ត្រារបស់អ្នក ផ្លាស់ប្ដូរទៅជាអក្សរបាន (Text) និងវាបានអនុញ្ញាតអោយអ្នកអាចធ្វើការចម្លង Text នោះយកទៅប្រើនៅក្នុងកម្មវិធីផ្សេង បានថែមទៀតផង។ ជាក់ស្ដែង មុខងារការសរសេរកំណត់ចំណាំដោយដៃ បំលែងជាអក្សរបែបនេះ គឺសម្រាប់ប្រើជាមួយស្មាតហ្វូន Galaxy ណាដែលមានការ Support ប៊ិច S Pen ប៉ុណ្ណោះ នេះបើយោងទៅតាមការអាប់ដេតខាងលើ។ ដូច្នេះ វាគួរតែអាចដំណើរការនៅលើទាំង Galaxy Note 9 និង Galaxy Note 8 ដែរហើយ។ លើសពីនេះទៅទៀត ក្នុងការអាប់ដេតថ្មីនេះ ក៏បានបន្ថែមនូវមុខងារផ្សេងទៀតដូចជា មានជម្រើសក្នុងការបំលែងកំណត់ត្រា Note ទៅជា File Microsoft Word ដែលលោកអ្នកត្រូវចុចលើប៊ូតុង Share ដើម្បីធ្វើការរក្សាទុក Note នោះជា File Word ជាការស្រេច។ ក្រៅពីនេះ លោកអ្នកក៏អាចធ្វើការពង្រីកពង្រួម Note នោះ បានទៀតផង។

 

 

ជាចុងក្រោយ លើកលែងតែ ការសរសេរអក្សរដោយដៃនោះទេ (Handwriting) ដោយមុខងារទាំងអស់ក្នុងកំណែអាប់ដេតនេះ នឹងអាចដំណើរការជាមួយស្មាតហ្វូន Galaxy ទាំងអស់ ដែលមិនចាំបាច់ត្រូវការមានប៊ិច S Pen ឡើយ។ ដូច្នេះ លោកអ្នកអាចទាញយកកំណែអាប់ដេត Version 3.1.04.16 ថ្មីនេះបាន ដោយចូលទៅបើកកម្មវិធី Notes បន្ទាប់មកអូសទៅឆ្វេង រួចចុចលើបន្ទាត់ត្រេបី > Settings > អូសចុះក្រោម > About Samsung Notes បន្ទាប់មកទៀតចុចលើប៊ូតុង Update ជាការស្រេច។ មួយវិញទៀត លោកអ្នកក៏អាចចុចត្រង់នេះ ដើម្បីទាញយក File APK សម្រាប់ធ្វើការដំឡើងដោយផ្ទាល់ បានដូចគ្នាផងដែរ។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង