ហ្គេម Fortnite រដូវ​កាល​វគ្គ​ក្រោយ​នឹង​នាំ​យក​មក​នូវ Map ថ្មី​ផ្ដល់​ជូន​អ្នក​លេង​
ដោយ​ ៖ Leng | 8 ខែមុន SHARE

 

ចាប់តាំងពីដំបូងមក ហ្គេមជាលក្ខណៈបែប Battle Royale ដូចជា PUBG ឬ Apex Legends តែងតែធ្វើការបន្ថែមផែនទី (Maps) ថ្មីជាច្រើនបន្ដបន្ទាប់ ដើម្បីឲ្យអ្នកលេងទាំងអស់ ទទួលយកបទពិសោធន៍ ទីតាំងប្លែកផ្សេងៗទៀត ប៉ុន្ដែលើកលែងតែហ្គេម Fornite ប៉ុណ្ណោះ ដែលមិនធ្លាប់បញ្ចេញ Map ថ្មីនោះឡើយ ហើយគ្រាន់តែបង្កើតកន្លែងថ្មីៗ នៅក្នុង Map ចាស់ដដែលនោះទេ។ យ៉ាងណាក៏ដោយ រដូវកាលវគ្គថ្មី នាពេលខាងមុខនេះ Fortnite នឹងសម្រេចចិត្តផ្ដល់ជូន Map ថ្មីទៅឲ្យអាចលេងហើយ នេះបើយោងទៅតាម របាយការណ៍លេចធ្លាយ ចេញមកពីកម្មវិធី App Store ផ្ទាល់តែម្ដង។

 

 

ចំពោះការបើកធ្លាយលើកនេះ គឺគ្មាននរណាម្នាក់លួច ព័ត៌មានយកមកនោះទេ ដោយឡែកក្រុមការងារ Apple ច្រឡំដៃបញ្ចេញឲ្យឃើញមុន នៅលើ App Store ប្រចាំប្រភេទអ៊ីតាលី ដែលបានធ្វើឲ្យមនុស្សមួយចំនួន ប្រទះឃើញទាន់ ហើយក៏បានថតអេក្រង់ (Screenshot) ដើម្បីទុកចែករំលែកផងដែរ។ រូបភាពទាំងអស់នោះ បានបញ្ជាក់ឲ្យដឹងមុនថា រដូវកាលវគ្គក្រោយនេះ វានឹងមានឈ្មោះហៅថា Fornite “Chapter 2” ឬ “ជំពូកទី 2” ដែលមើលទៅដូចស្ថិតនៅលើ Map ថ្មីខុសប្លែកពីមុនមក ព្រមទាំងមានបន្ថែមទូកជាយានជំនះថ្មី។ លើសពីនេះទៅទៀត ក៏មានរកឃើញកូដថា កំណែអាប់ដេតជំនាន់ v10.30 ត្រៀមចេញនៅពេលខាងមុខនេះ នឹងនាំយកកន្លែងថ្មីៗ មានរួមបញ្ចូលទាំង ទីតាំងបោះជំរុំ, រោងចក្រថាមពល និងព្រៃរន្ធត់ ជាដើម។ មនុស្សមួយចំនួនទៀត ក៏បានចង្អុលបង្ហាញថា យើងនឹងអាចឃើញមាន Skin ថែមមកស្រាប់ថ្មីមួយ និងមានទីតាំងផ្លូវទឹកច្រើន។

 

 

សរុបមកវិញ មើលទៅហ្គេម Fortnite នឹងទទួលបានផែនទីថ្មី នៅលើរដូវកាលខាងមុខនេះ ដែលមានឈ្មោះហៅថា Chapter 2 ប៉ុន្ដែអ្វីដែលមិនទាន់ដឹងនោះគឺថា Map ថ្មីមួយនេះ អាចនឹងមកជំនួស Map ចាស់ ឬ ក៏ដាក់ឲ្យជ្រើសរើសលេង តាមចំណងចំណូលចិត្ត ដូចជាហ្គេម PUBG ឬក៏អត់នោះឡើយ។ ដោយសារតែ មានការបែកធ្លាយដូចនេះ យើងអាចសង្ឃឹមបានថា កំណែអាប់ដេតលើកក្រោយ មិនមកដល់ឆាប់ៗនេះហើយ ដូច្នេះកុំភ្លេចរង់ចាំ អាប់ដេតទាំងអស់គ្នា។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង