Twitter សម្រាប់ Mac បាន​ដាក់​អោយ​ទាញ​យក​នៅ​លើ Mac App Store ហើយ​
ដោយ​ ៖ Kongkit | 9 ខែមុន SHARE

 

នៅពេលដែល Apple បានធ្វើការប្រកាសចេញ macOS Catalina ក្នុងព្រឹត្តិការណ៍ WWDC (Worldwide Developers Conference) កាលពីពេលកន្លងមក និងបានបង្ហាញពីមុខងារ Catalyst ថ្មី ដែលអាចអោយកម្មវិធីរបស់ iPad អាចភ្ជាប់ទៅនឹង Mac បានយ៉ាងងាយស្រួល ហើយ Twitter គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទាំងនោះ ដែលនឹងមកដល់លើ Mac ដូចគ្នាផងដែរ។

 

 

ជាក់ស្ដែង macOS Catalina ត្រូវបានប្រកាសបង្ហាញកាលពីថ្ងៃច័ន្ទកន្លងទៅ ហើយសម្រាប់ពេលថ្មីៗនេះវិញកម្មវិធី Twitter សម្រាប់ Mac ក៏ត្រូវបានដាក់អោយធ្វើការទាញយកជាផ្លូវការ ផងដែរ។ មួយវិញទៀត macOS Catalina ត្រូវការអោយទាញយក និងប្រើប្រាស់កម្មវិធីថ្មី ព្រោះវាត្រូវបានបង្កើតឡើងដោយប្រើបច្ចេកវិទ្យា Catalina ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ Twitter បានបញ្ឈប់បណ្តាញសង្គម Twitter របស់ខ្លួនសម្រាប់ Mac Client កាលពីជាងមួយឆ្នាំមុន ដែលវាមិនសូវជាមានភាព ពេញនិយមជាមួយអ្នកប្រើប្រាស់បណ្តាញសង្គមមួយនេះឡើយ។ នៅពេលនោះ Twitter បាននិយាយថា ខ្លួនកំពុងតែបញ្ចប់ការ Support សម្រាប់កម្មវិធីនេះ ដើម្បីផ្តោតលើបទពិសោធន៍ក្នុងការប្រើ Twitter និងបាននែណាំអោយអ្នកប្រើប្រាស់ Mac អោយប្រើ Twitter នៅលើ Mac ទៀតផង។ ដោយសារតែមុខងារ Catalyst របស់ Apple បានធ្វើអោយមានភាពងាយស្រួលសម្រាប់កម្មវិធី ដែលត្រូវបានរចនាឡើងសម្រាប់ iOS ត្រូវបាននាំយកអោយប្រើនៅលើ Mac ទើបធ្វើអោយ Twitter បានសម្រេចបង្កើតកម្មវិធី Mac របស់ខ្លួនឡើងវិញ ដែលមានភាពស្រដៀងគ្នាជាមួយកម្មវិធី Twitter សម្រាប់ iPad ដែរ។

 

 

លើសពីនេះទៅទៀត វាមានការរចនា Interface ស្រដៀងគ្នានៅលើ iPhone និង iPad ដែរ ប៉ុនតែ Twitter បាននិយាយកាលពីកន្លងទៅថា កម្មវិធី Twitter សម្រាប់ Mac ថ្មីនេះ នឹងមានមុខងារពិសេសជាច្រើនដូចជា Multiple windows, windows resizing, drag និង drop, Dark mode, keyboard shortcuts, និងមួយចំនួនទៀតជាដើម។ ដូច្នេះ សម្រាប់ប្រិយមិត្តណាដែលកំពុងប្រើប្រាស់ Mac អាចធ្វើការទាញយកវាពី Mac App Store បានចាប់ពីពេលនេះតទៅ ដោយអាចចុចនៅត្រង់នេះ

ដោយ​ ៖ MacRumors
អត្ថបទទាក់ទង