ត្រឹម​ត្រី​មាស​ទី 3 ឆ្នាំ​នេះ Lenovo ឈរ​លើ​កំពូល​តារាង​ការ​លក់​កុំព្យូទ័រ ខណៈ Apple កើន​ឡើង​បាន 4.7 ភាគរយ​
ដោយ​ ៖ Sam | 7 ខែមុន SHARE

 

ក្រុមហ៊ុន Apple បានធ្វើការបង្ហាញនូវរបាយការណ៍លក់ ម៉ាស៊ីន Mac របស់ខ្លួនជាសាធារណៈអោយមហាជនបានដឹងហើយនៅក្នុងថ្ងៃនេះ។ ក្នុងនោះគេបានឃើញថា ការលក់នៅលើទីផ្សារបានកើនឡើង ដូចរាល់ឆ្នាំ ដែលបានក្តោបយក ចំណែកទីផ្សារបានបន្ថែម 8 ភាគរយ ទូទាំងពិភពលោក។ ក្រុមហ៊ុន Apple ធ្វើបានល្អបំផុត កាលពីឆ្នាំ 2012 មកម្លេះ ខណៈនៅក្នុងឆ្នាំ 2019 នេះ ការលក់នៃកុំព្យូទ័រ Mac របស់ Apple មាន MacBook, iMac Pro និង Mac Mini បានកើនឡើងចំនួន 4.7 ភាគរយ។ 

 

 

ដោយឡែក ក្រុមហ៊ុន Lenovo មានការលក់នាំមុខគេ ជាមួយនឹងទិន្នន័យមាន 24 ភាគរយជាមួយនឹងការកើបបានចំណែកទីផ្សារចំនួន 7 ភាគរយបន្ថែម។ តាមពីក្រោយដោយ ក្រុមហ៊ុន HP ទទួលបាន 23 ភាគរយ រួមទាំងកើនបានចំណែកទីផ្សារ 8.5 ភាគរយនៅត្រឹមឆមាសទី 3 នេះ។ យ៉ាងណាក៏ដោយ Apple បានឈរនៅលើចំណាត់ថ្មាក់លេខ 4 ដែលបានធ្វើអោយខ្លួនកើនបានតម្លៃទីផ្សារ ចំនួន 7.6 ភាគរយទូទាំងពិភពលោក ដែលគិតជាភាគរយមានចំនួន 1.5 ប៉ុណ្ណោះបើធៀបនឹងឆ្នាំទៅ។ 

 

 

តាមរបាយការណ៍ ពី Canalys បានអោយដឹងថាចំនួនកើនឡើងរបស់ Apple នេះ បណ្តាលមកពី រដូវកាល នៃការវិលត្រលប់វិស្សមកាល របស់សិស្សានុសិស្ស ដែលបានធ្វើអោយ កុំព្យូទ័រ Mac លក់បានទ្វេដងផងដែរ។ ពិតណាស់ដែលថា Apple មិនអាចយកឈ្នះក្រុមហ៊ុនដទៃបាននោះ ក៏ដោយសារតែ ប្រជាប្រិយភាពនៃ ប្រព័ន្ធប្រតិបត្តិការ Windows យ៉ាងច្រើនកុះករនៅលើទីផ្សារ។

 

ដោយ​ ៖ Apple Insider
អត្ថបទទាក់ទង