Instagram ឆាប់ៗនេះក៏អាចឆ្លើយឆ្លងសារនៅលើ Web បានដែរ​
ដោយ​ ៖ Sam | 3 ខែមុន SHARE

 

ក្នុងការក្លាយជាបណ្តាញសង្គមដែលទទួលបានការពេញនិយមបំផុតមួយនោះ តម្រូវអោយគេព្យាយាមធ្វើការបន្ថែមនូវមុខងារថ្មីៗ ក៏ដូចជាការប្រើប្រាស់អោយបានកាន់តែទូលំទូលាយផងដែរ។ យើងបានដឹងហើយថា Facebook បានក្លាយជាបណ្តាញសង្គម ដ៏ពេញនិយមបំផុតមួយនៅលើពិភពលោក ដោយសារតែវាបានដាក់អោយប្រើប្រាស់ បានពេញលេញនូវមុខងារទូទៅ មាន Messenger និង Newsfeed បាននៅគ្រប់ Platform ចាប់ពី Web Browser ល្បីៗមាន Chrome, Safari និង Firefox បន្ថែមពីនោះនៅមានស្មាតហ្វូន Android, iOS និង Window Phone។ មិនត្រឹមតែប៉ុណ្ណោះ  វាក៏មាននៅមានសម្រាប់ Feature Phone ដូចជា Java, Symbian OS, Palm OS និង BlackBerry OS ជាដើម។ នេះបញ្ជាក់ថា វាអាចជាមូលហេតុ ចំបងមួយដែលអាចនាំអោយ Facebook មានការពេញនិយមដល់សព្វថ្ងៃ។ 

 

 

 

ដោយឡែក កម្មវិធី Instagram ដែលត្រូវបានគេដឹងថាជាបងប្អូន ក្រោមដំបូលតែមួយជាមួយ Facebook នោះបានត្រៀមខ្លួនក្នុងការនាំយកនូវមុខងារ Direct Message មកដាក់នៅលើ Web Browser ក្នុងពេលឆាប់ៗខាងមុខនេះហើយ ជំនួសអោយការគ្រាន់តែអាចប្រើប្រាស់ ក្នុងការមើលរូបភាព, Stories, Like និង Comment បានតាមធម្មតាកន្លងមក។ តាមរយៈ Screenshot ដែលបានឃើញតាមរយៈ គណនី Twitter របស់អ្នកសារព័ត៌មាន Jane Manchun Wong បានបង្ហាញពីរូបរាង នៃ Direct Message នៅលើកម្មវិធី Browser Desktop បានយ៉ាងច្បាស់។ 

 

 

កញ្ញា Wong បញ្ជាក់បន្ថែមថា រាល់សារទាំងអស់នឹងត្រូវបានដាក់អោយមាន នៅផ្នែកខាងស្ដាំ ជំនួសអោយ ផ្ទាំងសរទទេ ដែលធ្លាប់មាន។ បន្ទាប់ពីចូលទៅកាន់សារនីមួយៗរួច អ្នកប្រើប្រាស់ថែមទាំងអាច មើលពី ព័ត៌មានលម្អិតពី Profile និង Group Chat បានទៀតផង។ ដូចនេះសម្រាប់អ្នកដែលប្រើប្រាស់ Instagram នៅក្នុងមុខជំនួញ ឬ ជាបុគ្គលសាធារណៈណាម្នាក់នោះ ប្រាកដជាត្រូវការនូវមុខងារថ្មីនេះជាចាំបាច់ជាក់ជាមិនខាន ក្នុងការតបសារច្រើនក្នុងពេលតែមួយ និងចំណេញពេលវេលាផងដែរ។ 

 

ដោយ​ ៖ Cnet
អត្ថបទទាក់ទង