Sony ត្រៀម​បើក​ដំណើរ​ការ​ព្រឹតិ្តការណ៍​ហ្គេម Ghostbusters ជា​ប្រភេទ AR នៅ​ជប៉ុន​ឆាប់​ៗ​នេះ​
ដោយ​ ៖ Kealy | 3 ខែមុន SHARE

 

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Sony កំពុងតែធ្វើតេស្ដទៅលើបច្ចេកវិទ្យា VR ថ្មីមួយ នៅប្រទេសជប៉ុន ដើម្បីរំលឹកខួបទី 35 ឆ្នាំ ដល់ខ្សែភាពយន្ដ Ghostbusters ដែលជារឿងនិយាយ ពីបេសកម្ម តាមកំចាត់ខ្មោច និងត្រូវបានចាក់បញ្ចាំង ជាលើកដំបូង នៅក្នុងឆ្នាំ 1984 មកម្លេះ។ 

 

 

ជុំវិញព្រឹតិ្តការណ៍នេះដែរ Sony បានជ្រើសរើសទីតាំងសម្រាប់លេង នៅក្នុងឧទ្យាន របស់ក្រុមហ៊ុនពួកគេផ្ទាល់ ដែលមានឈ្មោះថា Ginza ស្ថិតក្នុងទីក្រុង Tokyo ហើយវានឹងចាប់ផ្តើមធ្វើឡើង ចាប់ពីចន្លោះ ថ្ងៃទី 12 ខែតុលា ដល់ ថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2019 ឆាប់ៗខាងមុខ។ ចំពោះបេសកកម្មហ្គេមនេះ Sony បានប្រកាសថា ប្រជាជនគ្រប់រូបអាចចុះឈ្មោះចូលរួមលេង ដោយឥតគិតថ្លៃ ប៉ុន្តែ តម្រូវឲ្យអ្នកលេងទាំងអស់ ស្លៀកឈុតសំលៀកបំពាក់ ដូចក្នុងសាច់រឿង Ghostbusters អញ្ចឹងដែរ និងពាក់វ៉ែនតា AR ដើម្បីទទួលបានបទពិសោធន៍ពិតៗ ក្នុងការស្វែងរកខ្មោច ជុំវិញបរិវេណឧទ្យាននោះ។ 

 

 

ក្រុមហ៊ុនយក្ស នៃប្រទេសជប៉ុន Sony បានដាក់ឈ្មោះឲ្យព្រឹតិ្តការណ៍នេះថា “demo debut” ដែលរំពឹងទុកថា វានឹងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជន ព្រមទាំងមានអត្រា នៃការចុះឈ្មោះចូលរួមលេងច្រើន ផងដែរ។ ដូច្នេះ តើមានប្រិយមិត្តអ្នកអានណា ដែលកំពុងរស់នៅទីក្រុង Tokyo អាចធ្វើការសាកល្បងចុះឈ្មោះ ដើម្បីទទួលយកនូវបទពិសោធន៍ ថាតើវានឹងដំណើរការ ទៅអស្ចារ្យយ៉ាងណាដែរ តែរាល់កម្មវិធី ដែលត្រូវបានគេចែងមក នឹងប្រារព្ធឡើងជា ភាសាជប៉ុនទាំងស្រុងតែម្ដង។

 

ដោយ​ ៖ Engadget
អត្ថបទទាក់ទង