លោក Ming-Chi Kuo និយាយថា iPad Pro បំពាក់​សេនស័រ 3D និង iPhone SE 2 នឹង​បង្ហាញ​ខ្លួន​​នៅ​ដើម​ឆ្នាំ 2020​
ដោយ​ ៖ Chiro | 7 ខែមុន SHARE

 

ប្រហែលជាប្រិយមិត្តមួយចំនួន បានដឹងហើយថាមួយរយៈចុងក្រោយនេះ យើងទទួលបានព័ត៌មានជាច្រើនដែលបានចុះផ្សាយជាបន្ត បន្ទាប់ និយាយអំពីលក្ខណៈសម្បត្តិ និងមុខងារពិសេសៗមួយចំនួនរបស់ iPad Pro ជំនាន់ថ្មី និង iPhone SE 2 ដែលត្រៀមនឹង បង្ហាញខ្លួនជាផ្លូវការ នៅដើមឆ្នាំ 2020 ខាងមុខនេះ។ ជាក់ស្តែង កាលពីសប្តាហ៍មុន លោក Ming-Chi Kuoបានធ្វើការព្យាករណ៍ថា iPad Pro ជំនាន់ថ្មីចុងក្រោយគេ ដែលនឹងបង្ហាញខ្លួននៅក្នុងចុងឆ្នាំ 2020 ឬយ៉ាងយូរនៅដើមឆ្នាំ 2021 ខាងមុខនេះ នឹងបំពាក់មក ជាមួយអេក្រង់ប្រភេទថ្មី mini-LED។

 



ដោយឡែកនៅក្នុងថ្ងៃនេះ យើងក៏ទទួលបានព័ត៌មានថ្មីមួយផ្សេងទៀតដែលនិយាយទាក់ទងទៅនឹង iPad និង iPhone SE 2 ផង ដែរ។ បើយោងទៅតាម ការអះអាងថ្មីមួយរបស់ លោក Ming-Chi Kuo បាននិយាយថា ក្រុមហ៊ុន Apple នឹងធ្វើការបញ្ចេញ iPad Pro ជំនាន់ថ្មីដែលបំពាក់មកជាមួយសេនស័រ 3D (ToF) និង iPhone SE 2 របស់ខ្លួន នៅដើមឆ្នាំ 2020 ខាងមុខនេះ។ គួររំលឹក ផងថា កាលពីសប្តាហ៍មុននេះ លោក Ming-Chi Kuo បានអះអាងថា iPhone SE 2 ដែលត្រៀមបង្ហាញខ្លួននាពេលខាងមុខនេះ នឹងមានរូបរាងប្រហាក់ប្រហែលដូចទៅនឹង iPhone 8 អញ្ចឹងដែរ។ ដោយវានឹងបំពាក់មកជាមួយអេក្រង់ទំហំ 4.7 អ៊ីញ ប្រភេទ LCD។ រីឯកម្លាំងម៉ាស៊ីនវិញ វានឹងប្រើប្រាស់បន្ទះឈីបលំដាប់កំពូល A13 អមមួយជាមួយ RAM ទំហំ 3GB។ លោកបន្តទៀតថា iPhone SE 2 នឹងក្លាយជាជម្រើសដ៏ប្រសើរបំផុត សម្រាប់អ្នកប្រើប្រាស់ iPhone 6 និង iPhone 6 Plus ដែលនៅសេសសល់ប្រមាណជា 100 លាននាក់ទៀត ហើយវាក៏អាចជាអ្នកជំរុញឲ្យកំណើននៃការលក់ iPhone របស់ Apple នៅក្នុងឆ្នាំ 2020 មានការកើនឡើង ផងដែរ។ លើសពីនេះទៅទៀត លោកក៏បានបន្ថែមទៀតថា អតិថិជនដែលរង់ចាំការមកដល់នៃ iPhone SE 2 ដែលបំពាក់មកជា មួយបច្ចេកវិទ្យា Face ID និងកាមេរ៉ាច្រើនគ្រាប់នោះ គឹមានភាគរយតិចណាស់ដែលអាចក្លាយទៅជាការពិត។

 

ជាចុងក្រោយលោក Ming-Chi Kuo បាននិយាយថា ក្រុមហ៊ុន Apple នឹងសហការគ្នាជាមួយក្រុមហ៊ុនមួយ ដើម្បីបង្កើតឧបករណ៍ AR Headset ហើយវានឹងត្រៀមបង្ហាញខ្លួននៅពាក់កណ្តាលឆ្នាំ 2020 ខាងមុខនេះ។ នៅមិនទាន់អស់នោះទេ Apple ក៏អាចនឹង បញ្ចេញ MacBook ជំនាន់ថ្មីដែលបំពាក់មកជាមួយក្តារចុច (Keyboard) ប្រភេទ Scissor Switch ផងដែរ។ អញ្ចឹងសរុបមកវិញ នៅឆ្នាំក្រោយនេះ ក្រុមហ៊ុន Apple បានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ចេញផលិតផលថ្មីៗ ដែលបំពាក់មកជាមួយបច្ចេកវិទ្យា ពិសេសៗជាច្រើនរបស់ខ្លួន ដើម្បីធ្វើឲ្យពិភពឧបករណ៍អេឡិចត្រូនិចកាន់តែកក្រើកជាងមុនថែមមួយកម្រិតទៀត

ដោយ​ ៖ 9To5Mac
អត្ថបទទាក់ទង