កុំព្យូទ័រយួរដៃ​សម្រាប់ content creator ដែល​បាន​បំពាក់​នូវ CPU ជំនាន់ទី 10​
ដោយ​ ៖ Leng | 3 ខែមុន SHARE


ក្រុមហ៊ុន MSI ដែលមានស្លាកយីហោល្បីល្បាញ ខាងផ្នែកកុំព្យូទ័រយួរដៃប្រភេទ Gaming ឬ កុំព្យូទ័រលើតុ និងគ្រឿងបន្លាស់ផ្សេងៗ បានរៀបចំឡើងនូវព្រឹត្តិការណ៍មួយ ដោយបានដាក់តាំងបង្ហាញ ផលិតផលថ្មីៗចុងក្រោយ និងជាពិសេសដំបូងគេបង្អស់ នៅប្រទេសកម្ពុជាយើង នៅឯហាងកាហ្វេ Ya Kun Kaya Toast កាលពីដើមខែរិច្ឆិកា ឆ្នាំ 2019 កន្លងទៅនេះ។ ខណៈពេលនោះផងដែរ ក្រុមហ៊ុន MSI បានធ្វើការដាក់បង្ហាញនូវ កុំព្យូទ័រយួរដៃត្រកូល Prestige Series ចំនួនពីរម៉ូឌែល ដោយរួមមានដូចជា Prestige 15 និង Modern 14 ហើយសុទ្ធតែសាកសមសម្រាប់អ្នកបង្កើត Content ក៏ដូចជាអ្នករចនារូបភាព, អ្នកកាត់តវីដេអូ និងសម្រេចការងារទូទៅ នៅក្នុងការិយាល័យ។

 

 

កុំព្យូទ័រយួរដៃម៉ូឌែល Prestige 15 A10SC

 

Prestige 15 A10SC ជាជំនាន់លំដាប់កំពូលនៃត្រកូល Prestige Series ដែលវាមានបំពាក់ជាមួយស៊ីភីយូ Intel Core i7-10710U Max 4.70GHz (12 CPUs) ជំនាន់ទី 10 ឯណោះ ហើយវាមានសម្ថភាពខ្ពស់ និងមានលក្ខណះពិសេស ជាច្រើនទៀត ដូចជា មានរាងស្អាត ការរចនាមានលក្ខណៈទាក់ទាញ មានកម្រាស់ស្តើង ត្រឹមតែ 16mm ទំងន់ 1.6kg ផងដែរ។ ក្រៅពីមានកម្លាំងម៉ាស៊ីន និងមានរូបរាងប្រណិតហើយ MSI ក៏បានបញ្ជាក់ប្រាប់ថា Prestige 15 មានផ្ទុករ៉េមទំហំ 8GB អាចដាក់បន្ថែមទៀតបានដល់ 64GB ឯណោះ និងអង្គផ្ទុកទិន្នន័យចំនួន 512GB PCIe ដែលមានកន្លែងដាក់ M.2 SSD សរុបចំនួនពីរ។ បើនិយាយអំពីបន្ទះអេក្រង់ គឺវាមានទំហំធំ 15.6 អ៊ីញ ជាបន្ទះប្រភេទ IPS អាចបង្ហាញរូបភាពបាន Full HD (1920x1080) មានបំពាក់នូវបច្ចេកវិទ្យា True Color Technology ផ្តល់នូវពណ៌កាន់តែច្បាស់ និងមានកម្រិត AdobeRGB ដល់ 100% អាចបង្ហាញពណ៌បានត្រឹមត្រូវល្អ។ អ្វីដែលកាន់តែចាប់អារម្មណ៍ទៀត នោះគឺថាវាប្រើប្រាស់ក្រាហ្វិកកាត NVIDIA GeForce GTX 1650 4GB ដោយអាចរត់ហ្គេមធំៗបាន និងបម្រើការងារ Render ជាដើម ព្រមទាំងអាចកាន់ថ្មបានរហូតដល់ទៅ 16 ម៉ោងសម្រាប់ការប្រើប្រាស់ទូទៅ។

 

 

កុំព្យូទ័រយួរដៃម៉ូឌែល Modern 14 A10RB

 

Modern 14 A10RB ជាកុំព្យូទ័រយួរដៃលំដាប់មធ្យម សម្រាប់បម្រើការងារជាអ្នកបង្កើត Content ឬ លេងហ្គេម និងទស្សនាខ្សែភាពយន្ដជាដើម ដោយអាចទទួលបាន បទពិសោធន៍ដ៏ល្អ ជាមួយនឹងអេក្រង់ទំហំ 14 អ៊ីញនេះ ដែលមានសមត្ថភាពបង្ហាញកម្រិត FHD (1920x1080) ជាបន្ទះអេក្រង់ប្រភេទ IPS មានបំពាក់បច្ចេកវិទ្យា Anti-Glare ជួយកាត់បន្ថយពន្លឺចាំងចូល ឲ្យឃើញពណ៌ដឹតច្បាស់ ព្រមទាំងមានកម្រិត NTSC 72% និងគម្រិត sRGB ជិតដល់ 100% អាចផ្ដល់សាច់រូបភាពច្បាស់ ហើយពណ៌ត្រឹមត្រូវល្អបាន។ ចំពោះលក្ខណៈសម្បត្តិរបស់ម៉ូឌែលនេះ គឺដំណើរការលើស៊ីភីយូ Intel Core i5-10210U ជំនាន់ទី 10 ចុងក្រោយដូចគ្នាដែរ ស្របគ្នាជាមួយនឹងក្រាហ្វិកកាត NVIDIA GeForce MX250 2GB GDDR5 ដែលមានបំពាក់រ៉េមទំហំ 8GB (អាចបន្ថែមក្រៅដល់ 32GB) + អង្គផ្ទុកទិន្នន័យចំនួន 256GB NVMe PCIe SSD ហើយវាអាចកាន់ថ្មបាន រហូតដល់រយៈពេល 10 ម៉ោង ថែមទៀតផង។

 

 

នាពេលបច្ចុប្បន្ននេះ កុំព្យូទ័រយួរដៃម៉ូឌែល Prestige 15 A10SC ជាមួយលក្ខណៈសម្បត្តិ ដែលបានបញ្ជាក់ប្រាប់ខាងលើនេះ គឺកំពុងដាក់លក់នៅលើទីផ្សារស្រុកយើង ក្នុងតារាងតម្លៃចាប់ពីខ្ទង់ 5,396,000 រៀលឡើងទៅ (~1,349 ដុល្លារ) ខណៈពេលដែលម៉ូឌែល Modern 14 A10RB មានតម្លៃចាប់ពីខ្ទង់ 3,196,000 រៀលឡើងទៅ (~799 ដុល្លារ)។ ប្រសិនជាប្រិយមិត្តអ្នកអាន មានចំណាប់អារម្មណ៍ចង់ស្វែងរកជាវ កុំព្យូទ័រយួរដៃទាំងពីរម៉ូឌែលនេះ អាចធ្វើការសាកសួរព័ត៌មានបាន នៅតាមហាងលក់កុំព្យូទ័រនានា ដែលជាតំណាងចែកចាយ របស់ក្រុមហ៊ុន MSI ផ្ទាល់ផងដែរ។

ដោយ​ ៖ MSI Cambodia
អត្ថបទទាក់ទង