Motorola One Macro បង្ហាញ​ខ្លួន​ជា​ផ្លូវការ មាន​កាមេរ៉ា​ថត​បែប Macro ជា​មួយ​តម្លៃ​ត្រឹម 140 ដុល្លារ​
ដោយ​ ៖ Kongkit | 7 ខែមុន SHARE

 

Motorola ប្រចាំប្រទេសឥណ្ឌាបានកំពុងធ្វើការយ៉ាងខ្លាំង លើការបញ្ចេញស្មាតហ្វូនត្រកូល One របស់ខ្លួន ដោយកាលពីខែមុន ក្រុមហ៊ុនមួយនេះ បានប្រកាសចេញនូវ Motorola One Action និងវាបានបំពាក់មកជាមួយ Action កាមេរ៉ា ដែលជាចំណុចដ៏សំខាន់របស់វាផងដែរ។ ជាក់ស្ដែង ក្នុងពេលថ្មីៗនេះ ស្មាតហ្វូនក្នុងខ្សែស្រឡាយ One មួយទៀតត្រូវបានប្រកាសចេញជាផ្លូវការ ហើយវាមានឈ្មោះថា Motorola One Macro ដែលមានម៉ូតអេក្រង់បែបដំណក់ទឹក ជាមួយថាមពលថ្មកាន់តែធំ។

 

 

ស្មាតហ្វូននេះ វាមានខ្នងខាងក្រោយជា ប៉ូលីកាបូណាត ចំណែកផ្នែកខាងមុខវិញ វាបានបំពាក់អេក្រង់ទំហំ 6.2 អ៊ីញ ជាប្រភេទ IPS LCD ក្នុងកម្រិតបង្ហាញរូបភាព HD+ 720 x 1520 ភិចសែល និងមាន Aspect ratio 19.5:9 ហើយ Motorola បានបញ្ជាក់ថាវាមានផ្ទៃអេក្រង់លាតបាន 82% ទៀតផង។ លើសពីនេះទៅទៀត វាបានបំពាក់បន្ទះឈីប MediaTek Helio P70 ជាប្រភេទ Octa-core អាចរត់បានល្បឿន 2.0GHz ប្រើប្រាស់ GPU Mali-G72 MP3 ជាមួយរ៉េមទំហំ 4GB មានអង្គផ្ទុកទិន្នន័យ 64GB និងអាចបន្ថែមទំហំផ្ទុកខាងបាន ផងដែរ។ Motorola One Macro បានដំណើរការដោយ Android One ជា Version នៃ Android Pie ដែលមានន័យថា វានឹងអាចអាប់ដេតឡើងទៅ Android 10 នៅចុងឆ្នាំនេះ ហើយវាក៏បានផ្ដល់សិទ្ធិអោយអាប់ដេតលើផ្នែកសុវត្ថិភាព បានចំនួន 2 ឆ្នាំផងដែរ។

 

 

សម្រាប់ទៅលើផ្នែកកាមេរ៉ា One Macro បានបំពាក់ជាមួយកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់ ដោយលេនដើមទំហំ 13MP មាន Aperture F/2.0 និងមានទំហំភិចសែល 1.2micron ដែលវាអាចថតវីដេអូ Full HD បាន 60fps និងថតបែប Slow-motion បាន 120fps។ ចំណែកមួយគ្រាប់ទៀតមានទំហំ 2MP ជាលេន Macro ជាមួយទំហំនៃភិចសែល 1.75micron ដែលអាចថតវត្ថុជិតក្នុងចម្ងាយត្រឹម 2cm ប៉ុណ្ណោះ និងមួយគ្រាប់ចុងក្រោយទំហំ 2MP ជាលេនជំនួយថតព្រាលផ្ទៃខាងក្រោយ។ ក្រៅពីនេះ វាមាន Flash LED ចំនួនពីរគ្រាប់ និងវាមាន Laser Autofocus លើប្រព័ន្ធកាមេរ៉េខាងក្រោយចំនួន 2 គ្រាប់ទៀតផង។ ចំពោះកាមេរ៉ាមុខវិញ វាមានទំហំ 8 មេហ្គាភិចសែល និងមាន Aperture f/2.2។

 

 

ជាចុងក្រោយ Motorola One Macro មានថាមពលថ្មទំហំ 4,000mAh ដែលអាចសាកបញ្ចូលតាមរន្ធ USB-C ជាមួយការគាំទ្រកម្លាំងសាកទំហំ 10W និងក្រុមហ៊ុនមួយនេះ អះអាងថាវាប្រើប្រាស់បានដល់ទៅ 2 ថ្ងៃ នៅពេលសាកពេញមួយដង។ មិនតែប៉ុណ្ណោះ វាមានលក្ខណៈសម្បត្តិមួយចំនួនទៀតដូចជា អាចប្រើស៊ីមបានចំនួន 2, 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth 4.2 និងមានរន្ធដោតកាស 3.5mm ទៀតផង។ ស្មាតហ្វូននេះ មានតម្លៃក្នុងប្រទេសឥណ្ឌាប្រមាណជា 140 ដុល្លារ ដែលវាមានមួយពណ៌ គឺពណ៌ Space Blue ហើយវានឹងត្រួវបានដាក់លក់ក្នុងប្រទេសឥណ្ឌា នៅថ្ងៃទី 12 តុលា និងសម្រាប់ទីផ្សារសកល ក៏នឹងដាក់លក់នៅថ្ងៃទី 24 តុលាខាងមុខនេះ ផងដែរ។

ដោយ​ ៖ Gizmo China
អត្ថបទទាក់ទង