Microsoft អាច​ឲ្យ​ទូរសព្ទ Android ធ្វើ​ការ​តេ​ចេញ​ចូលបាន នៅ​លើ Windows 10 ជំនាន់​ចុង​ក្រោយ​
ដោយ​ ៖ Kealy | 3 ខែមុន SHARE

 

ថ្មីៗនេះ ក្រុមហ៊ុន Microsoft បានប្រកាសថា កំណែអាប់ដេតសាកល្បង Windows 10 ជំនាន់ចុងក្រោយរបស់ខ្លួន ដែលមានលេខកូដតំណាង 18999 បានបន្ថែមនូវការគាំទ្រមុខងារថ្មីមួយ។ មុខងារនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការទទួលទូរសព្ទ ឬការហៅចេញ តាមរយៈកុំព្យូទ័រ មានភ្ជាប់ជាមួយស្មាតហ្វូន Android ទាំងឡាយណា ក្រៅពី Samsung ក៏បាន ឲ្យតែមានកំណែប្រព័ន្ធប្រតិបតិ្តការ ដំណើរការ ចាប់ពីជំនាន់ 7 Nougat ឡើងទៅ។

 

 

នេះបើយោងទៅតាម Blog របស់ Microsoft បានបញ្ជាក់ប្រាប់ថា មុខងារថ្មីនេះ  មិនត្រឹមតែអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចធ្វើការឆ្លើយការហៅទូរសព្ទចូល នៅលើកុំព្យូទ័រទេ ព្រមទាំង យើងអាចធ្វើការហៅចេញ តាមរយៈកម្មវិធីបញ្ជីទំនាក់ទំនង ថែមទៀតផង។ លើសពីនេះ បើសិនជាយើងកំពុងជាប់ដៃ មិនអាចទទួលការហៅចូលបាន ក៏អាចបដិសេធគេបាន ដោយគ្រាន់តែចុចលើមុខងារឆ្លើយតបផ្លូវកាត់ និងអាចផ្ទេរការហៅទូរសព្ទរវាងកុំព្យូទ័រ និងស្មាតហ្វូនរបស់អ្នក បានយ៉ាងងារស្រួល។ និយាយរួមទៅ មុខងារនេះ អ្វីដែលនៅលើស្មាតហ្វូនយើងធ្វើបាន មុខងារនេះគឺអាចយល់ស្របបានដូចគ្នា។ 

 

 

ជាចុងក្រោយ ដើម្បីប្រើមុខងារពិសេស នៅលើ Windows 10 នេះបាន តម្រូវឲ្យសា្មតហ្វូន ដែលភ្ជាប់ជាមួយនោះ ដើរដោយប្រព័ន្ធប្រតិបតិ្តការ Android 7 Nougat ឡើងទៅ។ ប៉ុន្តែ វាក៏តម្រូវឲ្យកុំព្យូទ័រ ត្រូវការឲ្យដំណើរការលើ Windows 10 ជំនាន់ Build 18362.356 ជាមួយនឹងប្រព័ន្ធ Bluetooth ប្រភេទ 10H1 ឡើងទៅ ទើបអាចប្រើប្រាស់មុខងារថ្មីនេះបាន។ គួររំលឹកម្តងទៀតផងថា នៅពេលនេះ មុខងារនេះ មានតែនៅលើកំណែអាប់ដេតសាកល្បង Windows 10 ជំនាន់ចុងក្រោយ តែប៉ុណ្ណោះ។ ដូច្នេះ វាមិនទាន់បានបញ្ចេញឲ្យប្រើប្រាស់ ជាផ្លូវការនោះទេ ប៉ុន្តែ ខ្ញុំជឿជាក់ថា មិនយូរនោះទេ ក្រុមហ៊ុន Microsoft នឹងបញ្ចេញកំណែអាប់ដេត Windows 10 ជំនាន់ចុងក្រោយ ជាផ្លូវការ នៅពេលខាងមុខព្រោះបើថាតាមបទពិសោធន៍របស់ខ្ញុំ នៅពេលដែល Microsoft បង្ហើបពីមុខងារណាមួយ នៅក្នុងជំនាន់ Preview បន្ទាប់ពីនោះមិនបានប៉ុន្មានផង ពួកគេក៏បានបញ្ចេញឲ្យអ្នកប្រើប្រាស់ ធ្វើការអាប់ដេតតែម្តង។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង