Microsoft Outlook អាច​ប្រើ​​ជា​មួយ Galaxy Watch និង Watch Active Series ហើយ​
ដោយ​ ៖ Kongkit | 3 ខែមុន SHARE

 

ប្រសិនបើប្រិយមិត្ត ជាមនុស្សដែលនិយមចូលចិត្តប្រើនាឡិកាវៃឆ្លាត ដើម្បីមើលសារដំណឹងអ៊ីមែលផ្សេងៗ ជំនួសអោយស្មាតហ្វូនរបស់លោកអ្នកនោះ អ្នកនឹងពេញចិត្តនូវអ្វីដែល Microsoft បានធ្វើនៅថ្ងៃនេះ ជាក់ជាមិនខាន។ ដោយក្រុមហ៊ុនមួយនេះ បានប្រកាសចេញពីការកែលម្អជាច្រើនលើកម្មវិធី Outlook សម្រាប់ Android ដែលអាចគាំទ្រដល់ នាឡិកាវៃឆ្លាត Galaxy Watch ទៀតផង។

 

 

សម្រាប់ Samsung Galaxy Watch បូករួមទាំង Watch Active series ផងដែរ ឥឡូវនេះពួកវាអាចដំណើរការជាមួយកម្មវិធី Outlook ដើម្បីបង្ហាញសារជូនដំណឹងរបស់អ៊ីម៉ែលបានហើយ ដែលលោកអ្នកទទួលបាននៅក្នុង Outlook នៅលើស្មាតហ្វូនរបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនឹងអាចមើលសារដំណឹងទាំង់អស់នោះ បានយ៉ាងឆាប់រហ័សតាមរយៈនាឡិកាវៃឆ្លាតរបស់ខ្លួន ផងដែរ។ ជាក់ស្ដែង ការផ្លាស់ប្តូរផ្លូវការ លើកំណែអាប់ដេតកម្មវិធី Outlook ចុងក្រោយ សម្រាប់ Android នេះ ដែលបង្ហាញថាអាចគាំទ្រដល់ Galaxy Watch នោះ ឥឡូវនេះវាត្រូវបានដាក់បញ្ចូលហើយ។ ដែលមានន័យថា អ្នកនឹងអាចមើលឃើញសារដំណឹងអ៊ីម៉ែល ពីនាឡិកាឆ្លាតវៃដោយខ្លួនវាផ្ទាល់តែម្ដង។ លើសពីនេះទៅទៀត វានឹងដំណើរការដូចគ្នានឹងអ៊ីម៉ែលដើម ដែលមានលើនាឡិកាឆ្លាតវៃ Samsung ស្រាប់អញ្ចឹងដែរ។ ដោយអ្នកនឹងទទួលសារដំណឹងពីអ៊ីម៉ែល ហើយអ្នកក៏នឹងអាចធ្វើការឆ្លើយតបខ្លីៗ យ៉ាងឆាប់រហ័ស បានថែមទៀតផង។

 

 

សរុបមកវិញ ក្រុមហ៊ុន Microsoft បានធ្វើការបញ្ចេញកំណែអាប់ដេតចុងក្រោយនៃកម្មវិធី Outlook សម្រាប់ Android ជាផ្លូវការហើយ ដូច្នេះប្រិយមិត្តនឹងអាចទទួលបានមុខងារថ្មីនេះ នៅលើសនាឡិកាដៃឆ្លាតវៃរបស់ Samsung ចាប់ពីពេលឥឡូវនេះតទៅ។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង