កម្មវិធី​ហ្វេស​ប៊ុក​ទទួល​បាន​ចំនួន​ទាញ​យក 5 ពាន់​លាន​ដង​ហើយ​នៅ​លើ Play Store​
ដោយ​ ៖ Leng | 7 ខែមុន SHARE

 

សម្រាប់ចំនួនប្រាំពាន់លាន គឺពិតជាតួរលេខច្រើនមែនទែន ហើយអ្វីដែលពិសេសទៀតនោះ គឺសំដៅទៅលើចំនួនទាញយក លើកម្មវិធីបានតម្លើងមកប្រើប្រាស់ នៅលើប្រព័ន្ធប្រតិបត្តិការ ស្មាតហ្វូនឬរថប្លេត ផងដែរ។ ចាប់តាំងពីដំបូងមក យើងប្រទះឃើញមានត្រឹមតែ កម្មវិធីតម្លើងមកស្រាប់របស់ Google ដូចជាកម្មវិធី Play Services, YouTube និង Maps ជាដើម ដែលអាចទទួលបាន ចំនូនទាញយករហូតដល់ទៅ 5 ពាន់លានដងដូច្នេះ។ ទោះបីជាយ៉ាងណាក្ដី នាពេលឥឡូវនេះ ហ្វេសប៊ុកអាចសម្រេចបាន គោលដៅដ៏ជោគជ័យមួយ ដោយក្លាយទៅជា កម្មវិធីដំបូងគេបង្អស់ ក្រៅពីកម្មវិធីរបស់ Google ដែលមានចំនួនទាញយក ច្រើនលើសលប់យ៉ាងនេះ។

 

 

ប្រសិនបើប្រិយមិត្តអ្នកអាន ចូលកាន់តែវេបសាយ Play Store ឬកម្មវិធីរបស់ឧបករណ៍ Android ហើយស្វែងរកមើលកម្មវិធីហ្វេសប៊ុក ដូច្នេះវានឹងដាក់បង្ហាញឲ្យឃើញថា “5B+” ឬ “5,000,000,000+” ដោយតំណែងឲ្យចំនួនទាញយក ប្រាំពាន់លានដង ផងដែរ។ ចំណែកឯការសម្រេចបាន គោលដៅថ្មីមួយនេះ គឺមកដល់ស្ថិតនៅចំរយៈពេល 5 ឆ្នាំតែម្ដង បន្ទាប់ពីកម្មវិធីហ្វេសប៊ុក ទទួលបានចំនួនទាញយក 1 ពាន់លានដងលើកដំបូងមក។ ការកើនឡើង នៃចំនួនទាញយក កម្មវិធីហ្វេសប៊ុក គឺអាចបណ្ដាលមកពី មនុស្សជុំវិញពិភពលោក ចាប់ផ្ដើមមានស្មាតហ្វូន ប្រើប្រាស់បានគ្រប់ៗគ្នា ហើយព្រមទាំងកម្មវិធី បណ្ដាញសង្គមមួយនេះ គឺជាជម្រើសដំបូងបង្អស់ របស់ពួកគេថែមទៀតផង ដូច្នេះវាគ្មានអ្វីគួរឲ្យ ភ្ញាក់ផ្អើលនោះទេ ហាក់បីដូចជា ប្រជាជនយើងអញ្ចឹង ដោយនរណាម្នាក់ មានស្មាតហ្វូនក្នុងដៃ គឺសុទ្ធតែមានគណនីហ្វេសប៊ុក មួយទៅពីរដែរ។

 

 

លើសពីនេះទៅទៀត ក្រុមហ៊ុនហ្វេសប៊ុក ក៏បានសហការជាមួយនឹង ក្រុមហ៊ុនផលិតស្មាតហ្វូន ដូចជា Samsung, LG, Huawei និងផ្សេងៗជាច្រើនទៀត ដើម្បីឲ្យពួកគេធ្វើការតម្លើង កម្មវិធីរបស់ខ្លួនលើ ស្មាតហ្វូនម៉ូឌែលថ្មីៗ មកស្រាប់តែម្ដង ហេតុនេះហើយ ចំនួនទាញយកក៏កើនឡើង តាមវិធីនេះដូចគ្នា។ ដោយសារតែ កម្មវិធីហ្វេសប៊ុក មានចំនួនទាញយកដល់ទៅ 5 ពាន់លានដងឯណោះ ដូច្នេះហើយផ្នែកអ្នកប្រើប្រាស់ Reviews ឲ្យវិញនោះ ក៏មានចំនួនសរុបដល់ទៅ 91 លាននាក់ផងដែរ ជាមួយនឹងពិន្ទុ 4.2/5 ផ្កាយ។

ដោយ​ ៖ Android Police
អត្ថបទទាក់ទង