ការ​អាប់​ដេត​ថ្មី​លើ​ Mi​ Band​ 4 ​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ធ្វើ​ការ​កំណត់​ពេល​វេលា​បិទ​អេក្រង់​បាន​ហើយ​
ដោយ​ ៖ Ratanak | 8 ខែមុន SHARE

 

ប្រិយមិត្តភាគច្រើន ធ្លាប់បានស្គាល់ហើយ ពីខ្សែដៃសុខភាពឆ្លាតវៃ Mi Band 4 ដែលវាជាជំនាន់ចុងក្រោយ នៃខ្សែដៃត្រកូល Mi Band កាន់តែពិសេសនោះ វាទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់អ្នកប្រើប្រាស់ នៅក្នុងទីផ្សារសាកល ក៏ដូចជាទីផ្សារស្រុកចិនផងដែរ។ ដោយឡែក នៅក្នុងពេលនេះ ខ្សែដៃសុខភាពខាងលើ គឺបានទទួលកំណែអាប់ដេតថ្មីមួយ ដែលអាចឲ្យអ្នកប្រើប្រាស់ ធ្វើការកំណត់ពេលវេលា នៃរយៈពេលបិទអេក្រង់ បានទៀតផង។

 

 

ប្រាកដណាស់ រាល់ដងអ្នកប្រើប្រាស់ ចាប់ពី Mi Band 4 ចុះក្រោម គឺមិនអាចធ្វើការកំណត់ពេលវេលា ដើម្បីឲ្យវាធ្វើការបឹទអេក្រង់បាននោះទេ និយាយឲ្យចំទៅ គឺវានឹងធ្វើការបិទអេក្រង់ ដោយស្វ័យប្រវត្តិតែម្ដង។ ជារឿងល្អមួយ ដែលកំណែអាប់ដេតថ្មីមួយ ឡើងទៅជំនាន់ 1.0.7.04 បានអនុញ្ញាតឲ្យអ្នកប្រើប្រាស់ Mi Band 4 ទាំងអស់ អាចកែប្រែនូវចំណុច ដែលបានរៀបរាប់នៅខាងលើនេះ ពោលគឺអាចឲ្យពួកគេ កំណត់ពេលវេលាដើម្បី បិទអេក្រង់ផងដែរ។ នៅក្នុងនោះដែរ វាអនុញ្ញាតឲ្យធ្វើការកំណត់ចាប់ពី 5 ទៅ 10 វិនាទី ហើយក៏សូមបញ្ជាក់ថា ការអាប់ដេតដែលគេ ទទួលបាននេះ គឺមាននៅក្នុងប្រទេសតួគី ខណៈពេលដែល ប្រទេសផ្សេងៗទៀត អាចនឹងទទួលបាន នៅក្នុងពេលឆាប់ៗ ខាងមុខនេះ។ 

 

 

ដូច្នេះហើយ សម្រាប់កំណែអាប់ដេតថ្មី នៅលើ Mi Band 4 អាចឲ្យអ្នកប្រើប្រាស់ធ្វើការ កំណត់ពេលវេលា ឲ្យវាបិទអេក្រង់បានចាប់ពី 5 វិនាទី ដល់ 10 វិនាទី កាន់តែពិសេសនោះ គឺមិនយូរទៀតឡើយ ការកែប្រែនេះ នឹងមាននៅគ្រប់ប្រទេសទាំងអស់ ហើយលោកអ្នក ក៏អាចចូលទៅឆែកមើលបាន នៅក្នុងកម្មវិធី Mi Fit ផងដែរ។

ដោយ​ ៖ 91Mobile
អត្ថបទទាក់ទង