Uber ចាប់​ដៃ​គូ​ជា​មួយ NASA ដើម្បី​សាក​ល្បង​លើ​ការដឹក​អ្នក​ដំណើរ​ជុំវិញ​ទីក្រុង​តាម​រយៈ​ផ្លូវ​អាកាស​
ដោយ​ ៖ Leng | 4 ខែមុន SHARE

 

មជ្ឈមណ្ឌលស្រាវជ្រាវជំនាញ Ames មកពី NASA នឹងចាប់ផ្ដើមធ្វើការជាមួយ Uber ពីសប្ដាហ៍នេះតទៅ ដើម្បីធ្វើការតេស្ដសាកល្បង ការដឹកអ្នកដំណើរតាមផ្លូវអាកាស នៅលើជុំវិញទីក្រុងនានា នៅសហរដ្ឋអាមេរិក សម្រាប់ពេលអនាគតខាងមុខនេះ។ ការធ្វើតេស្ដមួយនេះ គឺតាមរយៈកម្មវិធីកុំព្យូទ័រ ដោយផ្ដោតទៅលើទិន្នន័យពិតៗ ដើម្បីបង្កើតចេញជា ស្ថានភាពដូចមែនទែនអញ្ចឹង នេះបើយោងទៅតាម ទីភ្នាក់ងារអាវកាស បានធ្វើការដាក់បង្ហាញជូន ផងដែរ។ ចំពោះរបៀបដំណើរការនេះ គឺអាចធ្វើបានដោយប្រើប្រាស់កម្មវិធី Urban Air Mobility របស់ NASA ផ្ទាល់តែម្ដង ដោយជំនួយទៅដល់ ការដឹកជញ្ជូនរបស់ តាមរយៈម៉ាស៊ីន Drone និងអ្នកដំណើរលើជុំវិញទីក្រុងង។

 

 

បើយោងទៅតាម ព័ត៌មានចេញផ្សាយ កាលពីពេលមុនៗមក បានដាក់បង្ហាញឲ្យឃើញថា NASA និង Uber បានសហការគ្នាតាំងពីចុងឆ្នាំ 2017 មកម្ល៉េះ ដើម្បីជួយអភិវឌ្ឍន៍ផ្នែក Software ទៅលើប្រព័ន្ធគ្រប់គ្រងឧបករណ៍ Drone និងយន្ដហោះដឹកអ្នកដំណើរ ដ៏សំខាន់ជាងគេបំផុត ដើម្បីអាចធានាបានថា មានសុវត្ថិភាពខ្ពស់ ព្រមទាំងមិនបញ្ហានោះឡើយ ហើយរហូតមកដល់ពេលនេះ បានចាប់ផ្ដើមធ្វើតេស្ដ ជាបណ្ដើរៗហើយ។ ពិតប្រាកដណាស់ ការសាកល្បងហោះហើរ ដំណាក់កាលដំបូងនេះ គឺត្រូវបានប្រើប្រាស់កម្មវិធីកុំព្យូទ័រ មុនសិនតែប៉ុណ្ណោះ ដោយនាពេលបច្ចុប្បន្ននេះ មិនទាន់មានច្បាប់ បើកបរលើផ្ទៃអាកាសទីក្រុង ដោយសេរីភាពនោះទេ និងអាចបង្កគ្រោះថ្នាក់ ជាដើម។ ក្រៅពីនេះទៅទៀត NASA បាននិយាយប្រាប់ថា ខ្លួននឹងចាប់ដៃគូជាមួយ ក្រុមហ៊ុនដទៃទៀត លើគម្រោងមួយនេះ ក្នុងរយៈប៉ុន្មានខែ និងប៉ុន្មានឆ្នាំខាងមុខនេះ។ កាលពីខែមិថុនា ឆ្នាំ 2019 កន្លងផុតទៅនេះ Uber ក៏បានចែករំលែកវីដេអូមួយ នៅលើឆានែលយូធូប ផ្លូវការរបស់ខ្លួន អំពីគម្រោងមធ្យោបាយធ្វើដំណើរ លើផ្លូវអាកាសដឹកអ្នកដំណើរ ដែលអ្នកអាចទស្សនាបាន នៅខាងក្រោមនេះ។

 

 

ទោះបីជាការសាកល្បង ចាប់ផ្ដើមពីសប្ដាហ៍នេះពិតមែន ប៉ុន្ដែការដាក់ឲ្យអតិថិជន ហៅជិះជាសាធារណៈ គឺត្រូវរង់ចាំរហូតដល់ទៅឆ្នាំ 2023 ឯណោះ និងមាននៅតែសហរដ្ឋអាមេរិក ក្នុងអំឡុងពេលបើកដំបូង រីឯឈ្មោះរបស់ សេវាកម្មដឹកអ្នកដំណើរ តាមផ្លូវអាកាសនេះ ត្រូវបានហៅថា “UBER AIR” ជាផ្លូវការផងដែរ។ ចាប់តាំងពីកុមារភាព និងតាមរយៈការទស្សនា ខ្សែភាពយន្ដវិទ្យាសាស្ត្រ គឺយើងធ្លាប់ឃើញមាន រថយន្ដ ឬ យន្ដហោះ បើកដំណើរការលើជុំវិញទីក្រុង ដោយមើលទៅអស្ចារ្យមែនទែន ហើយប៉ុន្មានឆ្នាំខាងមុខនេះ វានឹងអាចក្លាយជាការពិត បន្ដិចម្ដងៗហើយ។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង