ចិន​មាន​គម្រោង​សាង​សង់​ផ្លូវ​ដែក​សម្រាប់​រថភ្លើង​ល្បឿន 1,000 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​
ដោយ​ ៖ Leng | 4 ខែមុន SHARE

 

ចាប់តាំងពីដំបូងមក រដ្ឋាភិបាលប្រទេសចិន តែងតែមានចំណាប់អារម្មណ៍ខ្ពស់ ទៅលើកម្រិតល្បឿនដ៏លឿនបំផុត ទាក់ទងទៅនឹង មធ្យោបាយធ្វើដំណើរសាធារណៈ ប្រភេទផ្លូវដែករបស់ខ្លួន ដោយគ្មានប្រទេសដទៃទៀត មិនទាន់អាចធ្វើបាននោះឡើយ។ រហូតមកដល់ពេលឥឡូវនេះ ចិនចាប់ផ្ដើមបន្ដគម្រោងថ្មី តទៅទៀតហើយ ជាមួយនឹងរថភ្លើង Maglev Trans ល្បឿន 1,000 គីឡូម៉ែត្រក្នុងមួយម៉ោង ដែលរត់នៅលើផ្លូវ ប្រើទំនាញមេដែកឆក់ ដោយកំពុងរកសាងសង់ នាពេលឆាប់ៗនេះ ផងដែរ។

 

 

បើយោងទៅតាម របាយការណ៍ថ្មីៗនេះ បានចុះផ្សាយឲ្យដឹងថា ចិនមានគម្រោងសាងសង់ផ្លូវ មេដែកឆក់សម្រាប់រថភ្លើង Maglev Trans ល្បឿនលឿននេះ ចាប់ពីដើមឆ្នាំក្រោយតទៅ ដោយក្នុងពេលបច្ចុប្បន្ននេះ កំពុងធ្វើការសិក្សាពីលទ្ធភាព ជាបណ្ដើរៗហើយ។ ខណៈពេលដែល រថភ្លើងថ្មីមួយនេះ ធ្វើការសាងសង់រួចអស់ហើយ និងបើកដំណើរការជាសាធារណៈ ដូច្នេះការជិះរថភ្លើងពី ទីក្រុងក្វាងចូវ ទៅកាន់ ទីក្រុងប៉េកាំង អាចសម្រេចបានលឿនពី 600km/h ទៅ 1000km/h ឯណោះ ដោយល្អប្រសើរជាងឥឡូវនេះ បានលឿនត្រឹមតែ 350km/h ប៉ុណ្ណោះ។ លើសពីនេះទៅទៀត ប្រភពសារព័ត៌មាន Asia Times បានបញ្ជាក់ប្រាប់ថា ការធ្វើដំណើរការពី ទីក្រុងវូហាន ទៅ ទីក្រុងក្វាងចូវ ដែលមានរយៈចម្ងាយ 2,200 គីឡូម៉ែត្រ អាចនឹងកាត់បន្ថែម ត្រឹមតែរយៈពេល 2 ម៉ោង ថែមទៀតផង។ ចំណែកឯរថភ្លើង Maglev Trans ល្បឿនលឿនជំនាន់ក្រោយនេះ គឺមិនមែនត្រឹមតែប្រទេសចិននោះទេ ដែលកំពុងចាប់អារម្មណ៍លើវា ដោយរួមមានទាំង ប្រទេសជប៉ុន, ប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ក៏កំពុងធ្វើការសិក្សា ដូចគ្នាអញ្ចឹងដែរ។

 

 

យ៉ាងណាក៏ដោយ ចិនហាក់បីដូចជា មិនទាន់អាចសម្រេចបាន ផ្លូវទំនាញមេដែកឆក់ ជួយរុញល្បឿនរថភ្លើងនេះ បានគ្រប់ទីកន្លែងភ្លាមៗនោះទេ ដោយដំណាក់កាលដំបូង មានរយៈចម្ងាយ 200 គីឡូម៉ែត្រ ក្នុងកំឡុងឆ្នាំ 2020 ខាងមុខនេះ។ អញ្ចឹង តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាដែរ ចំពោះរថភ្លើងល្បឿនលឿន 1,000 គីឡូម៉ែត្រក្នុងមួយម៉ោងនេះ? សូមបញ្ចេញមតិរបស់លោកអ្នក ឲ្យយើងបានដឹងផង។

ដោយ​ ៖ Beebom
អត្ថបទទាក់ទង