Niantic ចាប់ផ្តើមស៊ើបអង្កេត​ទៅ​លើ​បញ្ហា​ស្មាតហ្វូន Xiaomi និង Redmi ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​លេង​ហ្គេម Pokémon GO ហើយ​
ដោយ​ ៖ Chiro | 7 ខែមុន SHARE

 

ប្រិយមិត្តមួយចំនួនបានដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមការងារ ខេមបូរីផត បានធ្វើការចុះផ្សាយអំពីព័ត៌មានមួយដែល និយាយពាក់ព័ន្ធទៅនឹងបញ្ហាដែល ស្មាតហ្វូន Xiaomi មួយចំនួនធំត្រូវបាន Niantic ដែលជាក្រុមហ៊ុនផលិតហ្គេម Pokémon GO បានធ្វើការហាមឃាត់។ ក្នុងនោះស្មាតហ្វូន Redmi និង Xiaomi មួយចំនួនធំ មិនឲ្យអាចលេងហ្គេមនេះបាន ហើយការហាមឃាត់ នេះមានរយៈ ពេលចន្លោះពី 7 ទៅ 30 ថ្ងៃ។ ដោយកាលនោះ គ្មានការបញ្ជាក់មូលហេតុច្បាស់លាស់ ណាមួយចេញពីក្រុមហ៊ុន Niantic នោះទេ ។


គួរបញ្ជាក់ផងថា បញ្ហាទាំងអស់នេះកើតមានឡើង នៅពេលដែលអ្នកប្រើប្រាស់ស្មាតហ្វូន Redmi និង Xiaomi មួយចំនួនធំបាន ធ្វើការ អាប់ដេតទៅកាន់ ស្បែកជំនាន់ចុងក្រោយរបស់ Xiaomi គឺ MIUI 10.3.2។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ អ្នកប្រើ ប្រាស់ទាំងអស់បានដាក់ការសង្ស័យទៅលើមុខងារ Game Booster ដែលមាននៅក្នុង MIUI នេះតែម្តង ដែលជាដើមហេតុធ្វើឲ្យ ក្រុមហ៊ុន Niantic ធ្វើការហាមឃាត់មិនឲ្យស្មានហ្វូនរបស់ពួកគេអាចធ្វើការលេងហ្គេមនេះបាន។ ប៉ុន្តែក៏មានអ្នកប្រើប្រាស់ជាច្រើន បាននិយាយថា ស្មាតហ្វូនរបស់ពួកគេក៏ត្រូវបានធ្វើការហាមឃាត់មិនឲ្យលេងហ្គេម Pokémon GO នេះផងដែរ បើទោះបីជាពួកគេ បានបិទមុខងារ Game Booster ក៏ដោយ។

 


ដោយសារតែអ្នកប្រើប្រាស់ស្មាតហ្វូន Redmi និង Xiaomi ជាច្រើនជួបនឹងបញ្ហាដែលបានរៀបរាប់ខាងលើ ពួកគេក៏បានសម្រេចចិត្ត បង្កើត Google Sheet មួយដើម្បីធ្វើការសរសេរជារបាយការណ៍មួយដើម្បីឲ្យក្រុមហ៊ុន Niantic ដឹងពីបញ្ហាទាំងអស់នេះ ហើយបើ គិតមកដល់ពេលនេះមានអ្នករាយការណ៍ពីបញ្ហាខាងលើរហូតដល់ 588 ករណីទៅហើយ។ ជុំវិញបញ្ហាខាងលើនេះ យើងក៏ទទួល បានព័ត៌មានមួយដែលនិយាយទាក់ទងពីវាផងដែរ។ បើយោងទៅតាមគណនី Twitter ផ្លូវការរបស់ក្រុមហ៊ុន Niantic មួយដែលមាន ឈ្មោះថា Niantic Support បានបង្ហោះសារមួយដែលបញ្ជាក់ថា ពួកយើងកំពុងតែបើកដំណើរការស៊ើបអង្កេតលើករណី ដែលប្រព័ន្ធ System របស់យើងបានធ្វើការហាមឃាត់ ស្មាតហ្វូន Redmi និង Xiaomi មួយចំនួនធំ មិនឲ្យលេងហ្គេម Pokémon GO បាន ហើយពួកយើងនឹងធ្វើការឆ្លើយតបទៅនឹងបញ្ហានេះវិញ ក្នុងពេលឆាប់ៗនេះ។

ដោយ​ ៖ Xda Developer
អត្ថបទទាក់ទង