Apple​ បញ្ចេញ​ប៉ាតង់​ក្ដារ​ចុច​ Touchscreen​ ថ្មី ធ្វើ​អោយ​យើង​មាន​អារម្មណ៍​ដូច​ចុច​លើ​ Keyboard ​ផ្ទាល់​អញ្ចឹង​
ដោយ​ ៖ Ratanak | 8 ខែមុន SHARE

 

កាលពីពេលថ្មីៗនេះ Apple បានបញ្ចេញប៉ាតង់ថ្មីមួយ ដែលនិយាយអំពី គម្រោងក្នុងការបង្កើតបច្ចេកវិទ្យា Keyboard ថ្មីមួយ សម្រាប់ប្រើប្រាស់ នៅលើអេក្រង់ កាន់តែពិសេស វាអាចធ្វើឲ្យអ្នកប្រើប្រាស់ មានអារម្មណ៍ថា ដូចបានចុចផ្ទាល់ នៅលើក្តាចុចមែនទែនអញ្ចឹងដែរ។ វាជាគំនិតល្អមួយរបស់ក្រុមហ៊ុនផ្លែប៉ោម ព្រោះថាការធ្វើបែបនេះ វាអាចធ្វើឲ្យការប្រើប្រាស់ ក្តារចុចលើអេក្រង់ កាន់តែមានភាពងាយស្រួល ថែមមួយកម្រិតទៀត ផងដែរ។

 

 

មិនខុសទេ បើតាមអ្វីដែលយើងបានដឹងនេះ អាចនិយាយបានថា Apple មានគម្រោងក្នុងការបញ្ចូលនូវម៉ូទ័រ haptic ដែលមានបន្ទុកអគ្គិសនី ដើម្បីយកទៅបង្កើតជា Keyboard មួយ ដែលធ្វើឲ្យអ្នកប្រើប្រាស់ មានអារម្មណ៍ដូចបានចុចផ្ទាល់លើ ក្តាចុចមែនទែនអញ្ចឹង ទាំងដែលការពិត វាជាក្តារចុចប្រភេទ touch screen ធម្មតានោះទេ។ នៅក្នុងនោះដែរ key នីមួយៗ បានបញ្ចេញបន្ទុក នៅពេលដែល អ្នកប្រើប្រាស់ធ្វើការ ចុចទៅលើវា ហើយវានឹងផ្ដល់បន្ទុក កាន់តែខ្លាំងថែមទៀត នៅពេលដែលអ្នក រំកិលម្រាមដៃ ខិតទៅជិតគែមរបស់វា។ លើសពីនេះទៅទៀត គ្រាប់ចុចអាចនឹង លោតឆ្លើយតបជាមួយ ម្រាមដៃអ្នកវិញ ក៏ដូចជាបង្កើតជាចលនាកកិត ជាមួយម្រាមដៃ ដែលធ្វើឲ្យអ្នកចុចមានអារម្មណ៍ ដូចជាប៉ះក្តារចុចប៊ូតុងទៀតផង។ គួរបញ្ជាក់ដែរថា ប៉ាតង់ថ្មីត្រូវបាន Apple ដាក់ចេញយ៉ាងពិតប្រាកដ ប៉ុន្តែគ្រាន់តែមិនទាន់ដឹងថា ពេលណាទើបវា នឹងមាននៅលើ ផលិតផលរបស់ក្រុមហ៊ុន មួយនេះនោះទេ។

 

 

ដូច្នេះហើយ ទាំងនេះជាលក្ខណៈមួយចំនួន ទាក់ទងជាមួយក្តារចុច touchscreen បែបថ្មីដែល Apple មានគម្រោងក្នុងការ យកទៅបំពាក់លើ ឧបករណ៍របស់ខ្លួន ដើម្បីធ្វើឲ្យអ្នកប្រើប្រាស់ ទទួលបានអារម្មណ៍ ដូចបានចុចផ្ទាល់លើ Keyboard ប្រភេទប៊ូតុងអញ្ចឹងដែរ។ គួរឲ្យស្ដាយដែរ ដែលក្រុមហ៊ុនមកពីអាមេរិកមួយនេះ មិនបានបង្ហាញឲ្យបានច្បាស់ថា វានឹងត្រូវបំពាក់នៅលើ ឧបករណ៍អ្វីខ្លះនោះទេ ហើយចំណែកពេលវេលាវិញ ក៏នៅមិនទាន់ដឹងដូចគ្នា។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង