Alpha A9 II កាមេរ៉ា​ថត​រូប​ថ្មី​លំដាប់ Pro ពី Sony ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ក្នុង​តម្លៃ 4500 ដុល្លារ​
ដោយ​ ៖ Sam | 8 ខែមុន SHARE

 

បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជិត 2 ឆ្នាំកន្លងទៅ ក្រុមហ៊ុន Sony បាននាំយកកាមេរ៉ាម៉ូឌែលកំពូលរបស់ខ្លួនមកកាន់ទីផ្សារសាជាថ្មី។ ក្នុងនោះ យើងបានដឹងរួចមកហើយ ពីសមត្ថភាពរបស់ Alpha A9 ជំនាន់ទី 1 ក្នុងការចាប់យករូបភាព និងវីដេអូបានយ៉ាងល្អសាកសមនឹង ម៉ាកសញ្ញា ក៏ដូចជាតម្លៃរបស់វា។ ដោយឡែក Alpha A9 ជំនាន់ទី 2 នេះវិញបានបង្ហាញពីការ ស្វែងយល់ជម្រៅចិត្តពីអ្នកប្រើប្រាស់ ដើម្បីកែតម្រូវនូវចំនុចខ្វះខាតមួយចំនួន នៅលើម៉ូឌែលចាស់ ដើម្បីបន្ថែមសមត្ថភាពរបស់វាអោយកាន់តែប្រសើរពីមួយលើក ទៅមួយលើក។ កាមេរ៉ា A9 II ជាប្រភេទ កាមេរ៉ា Full frame mirrorless ដែលមានសេនស័រទំហំ 24.2 មេហ្គាភិចសែល អមជាមួយនឹងអង្គគណនាកំពូល BIONZ X។ ដូច្នេះ យើងនឹងទៅមើលពីចំណុចដែលវាបានកែប្រែ និងអភិវឌ្ឍបន្ថែមនៅខាងក្រោម៖

 

 

 

ការចាប់រូបភាព មានល្បឿនលឿនជាងមុន

 

 

ជាមួយនឹង អង្គគណនា BIONZ X ត្រូវបាន Sony ផលិតឡើងយ៉ាងពិសេសសម្រាប់កាមេរ៉ាប្រភេទ Mirrorless លំដាប់ចុងក្រោយរបស់ខ្លួន ជាលទ្ធផល វាអាចចាប់យករូបភាពដែលមានចលនាបានយ៉ាងរលូន ជាមួយនឹងល្បឿន 20 frame ក្នុងមួយវិនាទី ដែលនោះពិតជាល្អបំផុតក្នុងការថតរូបបែបកីឡា។ ជាមួយគ្នានោះ ការចាប់ Focus មានរហូតទៅដល់ 93 ភាគរយ ដែលស្មើនឹង 693 ចំណុច ដែលជាជំនួយដល់ការថតរូបបានច្បាស់ នៅក្នុងប្លង់នីមួយៗផងដែរ។ បន្ថែមពីនោះ មុខងារកាត់បន្ថយចំណាំងពន្លឺ Anti-flicker ដោយស្វ័យប្រវត្តិ នៅក្នុងល្បឿន 10 Frame ក្នុងមួយវិនាទី ដែលជាជំនួយក្នុងការចាប់រូបភាព មិនអោយមានពណ៌ភ្លឺខ្លាំង ជាមួយនឹងកម្រិតភាពច្បាស់បានយ៉ាងល្អ។ 

 

គុណភាពផលិត និង Connectivity ប្រសើរជាងមុន

 

 

Alpha A9 II ត្រូវបានបន្ថែមលក្ខណៈសម្បត្តិថ្មីៗបន្ថែម ដើម្បីអោយស្របទៅនឹងសម័យកាល រួមមាន បន្ថែមរន្ធដាក់ មេម៉ូរីកាត បាន 2 និងផ្លាស់ប្តូរប៊ូតុងបញ្ជាមួយចំនួន ដូចជា៖ សន្ទះបិទរន្ធសម្រាប់សាកថ្ម និង មេម៉ូរី, ប៊ូតុងចាក់ lock len រួមទាំង ជ័រស្វិតដែលស្រោបតួកាមេរ៉ាទៀតផង។ ការភ្ជាប់ទំនាក់ទំនង នៃប្រព័ន្ធ Wi-Fi ត្រូវបានផ្លាស់ប្តូរទៅល្បឿន 5 Ghz វិញ ដោយជំនួសអោយ ល្បឿន 2.4 Ghz នៅលើម៉ូឌែលចាស់។  

 

មុខងារដាក់ Caption ជាសម្លេង រួចបម្លែងទៅជាតួអក្សរ 

 

 

យើងក៏បានឃើញពីមុខងារមួយនៅលើ Alpha A9 II ដែលអនុញ្ញាតអោយអ្នកថតរូប អាចបន្ថែមនូវសម្លេងកំណត់ចំណាំណាមួយទៅក្នុងវីដេអូ តាមខ្សែអាត់សម្លេងយូរបំផុត 60 វិនាទី។ មុខងារនេះនឹងជួយសម្រួលដល់អ្នកកាត់ត ឬរចនារូបភាព អោយកាន់តែមានភាពងាយស្រួល និងដឹងបានថាតើអ្នកដឹកនាំចង់បានអ្វី។ ឯកសារសម្លេងនោះនឹងត្រូវបានរក្សទុកជាមួយ Folder វីដេអូ ឬរូបភាពផ្ទាល់តែម្តង។ បន្ថែមពីនោះ វានឹងបម្លែងសម្លេងនោះ ទៅជាតួអក្សរនៅពេលដែលយើងចែករំលែកវាទៅកាន់ទូរសព្ទ។ 

 

មុខងារថ្មីៗបន្ថែម 

 

 

កាមេរ៉ាជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន ជប៉ុនមួយនេះ ត្រូវបានគេដឹងថា ធ្វើបានយ៉ាងល្អទៅលើការថតវីដេអូ ហើយវានៅតែធ្វើបានល្អ ទៅលើការរក្សាគុណភាពម៉ត់ដល់កម្រិត 4K 30 fps ជាមួយនឹងប្រព័ន្ធទប់លំនឹង 5 axis stabilization ពីក្នុងតួកាមេរ៉ាផ្ទាល់ រួមទាំងការចាប់សម្គាល់ មនុស្ស និងសត្វតាមរយៈកែវភ្នែក Real-time Eye AF បានយ៉ាងលឿនផងដែរ។ Alpha A9 II ក៏អនុញ្ញាតអោយអ្នកប្រើប្រាស់បន្ថែមថ្មពីខាងក្រៅបានតាមរយៈ ដុំ Battery Pack ដែលអាចបន្ថែមការថតរូបបាន បន្ថែម 500 សន្លឹក ឬ លើសពីនោះ អាស្រ័យទៅតាម ដុំ Battery Pack ដែលបានប្រើប្រាស់។

 

យ៉ាងណាមិញ Sony Alpha A9 II នឹងមានតម្លៃប្រហាក់ប្រហែល 4500 ដុល្លារសម្រាប់តែ Body ប៉ុណ្ណោះនៅខែក្រោយនេះ។ ស្ដាប់ទៅហាក់បីដូចជា ថ្លៃបន្តិច តែ Sony បានព្យាយាមសម្រិតសម្រាំងម៉ូឌែលចុងក្រោយរបស់ខ្លួនមួយនេះ សម្រាប់តម្រូវទៅកាន់អតិថិជន ដែលមានតម្រូវការក្នុងការថតរូប និងវីដេអូ លក្ខណៈអាជីព ក៏ដូចជាប្រើប្រាស់ច្រើនទម្រង់ ជាមួយនឹងល្បឿនលឿន។ 

 

ដោយ​ ៖ bhphotovideo
អត្ថបទទាក់ទង