Microsoft ប្រកាស​ចេញ Surface Laptop 3 ជា​ផ្លូវ​ការ ភ្ជាប់​មក​ជាមួយ​ជម្រើស CPU របស់ Intel និង AMD​
ដោយ​ ៖ Chiro | 9 ខែមុន SHARE

 

បន្ទាប់ពីទទួលបានព័ត៌មានជាច្រើន ដែលនិយាយទាក់ទងទៅនឹងកុំព្យូទ័រយួរដៃ ជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Microsoft ដែលស្ថិតនៅក្នុងត្រកូល Surface រួចមក។ នៅទីបំផុតកាលពីយប់មិញនេះ នៅឯព្រឹត្តិការណ៍មួយដែលធ្វើឡើងនៅក្នុងទីក្រុង New York នៃសហរដ្ឋអាមេរិក ក្រុមហ៊ុន Microsoft ក៏បានធ្វើការប្រកាសចេញកុំព្យូទ័រយួរដៃ ដែលស្ថិតនៅក្នុងត្រកូល Surface ជំនាន់ចុងក្រោយរបស់ខ្លួនជាផ្លូវការ ហើយវាមានឈ្មោះថា Surface Laptop 3។

 



Surface Laptop 3 មកជាមួយជម្រើសអេក្រង់ទំហំ 13.5 និង 15 អ៊ីញ។ សម្រាប់ម៉ូឌែល 13.5 អ៊ីញ មានកម្រិតបង្ហាញ 2256 x 1504 (201ppi) និងមានសមាមាត្រអេក្រង់ 3:2។ លើសពីនេះទៅទៀត អេក្រង់របស់វាក៏គាំទ្រមុខងារ Touch Screen និង Surface Pen ផងដែរ។ ចំពោះកម្លាំងម៉ាស៊ីនវិញ វាបំពាក់មកជាមួយ CPU ជំនាន់ទី 10 របស់ក្រុមហ៊ុន Intel ប្រភេទ Quad-core ដែលមាន 2 ជម្រើស គឺ Core-i5 1035G7 និង Core-i7 1065G7 ដែលភ្ជាប់មកជាមួយក្រាហ្វិក Intel Iris Plus Graphics គួបផ្សំជាមួយ ជម្រើស RAM ទំហំ 8/16GB ប្រភេទ LPDDR4x អមមកជាមួយជម្រើសអង្គផ្ទុកទិន្នន័យប្រភេទ SSD ទំហំ 128/256/512GB និង 1T (អាចធ្វើការដោះដូរបាន)។ ចំណែកឯការតភ្ជាប់វិញ វាភ្ជាប់មកជាមួយ Wi-Fi 6 + Bluetooth 5.0, រន្ធ USB-C ចំនួន 1, រន្ធ USB-A ចំនួន 1, រន្ធ Surface Connect Port ចំនួន 1 និង រន្ធសម្រាប់ដោតកាសដាក់ត្រចៀក 3.5mm ចំនួន 1។ ចំពោះជម្រើសពណ៌វិញ Surface Laptop 3 ម៉ូឌែល 13.5 អ៊ីញ មកជាមួយជម្រើសពណ៌ចំនួន 4 គឺ Sandstone , Matte Black, Platinum និង Cobalt Blue ។ ក្រុមហ៊ុន Microsoft នឹងធ្វើការដាក់លក់វាក្នុងតម្លៃចាប់ពី 999 ដុល្លារឡើងទៅ ហើយឲ្យអ្នកធ្វើការ កុម្ម៉ង់ Surface Laptop 3 ម៉ូឌែល 13.5 អ៊ីញ ចាប់ពីថ្ងៃនេះតទៅ ហើយវានឹងបញ្ចេញលក់ជាផ្លូវការ នៅថ្ងៃទី 22 ខែតុលា ខាងមុខ នេះតែម្តង។

 



ចំណែកឯ ម៉ូឌែល 15 អ៊ីញ មានកម្រិតបង្ហាញ 2496 x 1664 (201ppi) និងមានសមាមាត្រអេក្រង់ 3:2។ លើសពីនេះទៅទៀត អេក្រង់របស់វាក៏គាំទ្រមុខងារ Touch Screen និង Surface Pen ផងដែរ។ ចំពោះកម្លាំងម៉ាស៊ីនវិញ វាបំពាក់មកជាមួយ CPU របស់ក្រុមហ៊ុន AMD ដែលមាន 2 ជម្រើស គឺ Ryzen 5 3580U ដែលភ្ជាប់មកជាមួយក្រាហ្វិក Radeon Vega 9 Microsoft Surface Edition និង Ryzen 7 3780U ដែលភ្ជាប់មកជាមួយ Radeon RX Vega 11 Microsoft Surface Edition គួបផ្សំជាមួយជម្រើស RAM ទំហំ 8/16GB ប្រភេទ LPDDR4 អមមកជាមួយជម្រើសអង្គផ្ទុកទិន្នន័យប្រភេទ SSD ទំហំ 128/256/512GB និង 1T (អាចធ្វើការដោះដូរបាន)។ ចំណែកឯការតភ្ជាប់វិញ វាភ្ជាប់មកជាមួយ Wi-Fi 6 + Bluetooth 5.0, រន្ធ USB-C ចំនួន 1, រន្ធ USB-A ចំនួន 1, រន្ធ Surface Connect Port ចំនួន 1 និង រន្ធសម្រាប់ដោតកាសដាក់ត្រចៀក 3.5mm ចំនួន 1។ ចំពោះជម្រើសពណ៌វិញ Surface Laptop 3 ម៉ូឌែល 15 អ៊ីញ មកជាមួយជម្រើសពណ៌ចំនួន 2 គឺ Matte Black និង Platinum។ ក្រុមហ៊ុន Microsoft នឹង ធ្វើការដាក់លក់វាក្នុងតម្លៃចាប់ពី 1,199 ដុល្លារឡើងទៅ ហើយឲ្យអ្នកធ្វើការកុម្ម៉ង់ Surface Laptop 3 ម៉ូឌែល 15 អ៊ីញ ចាប់ពីថ្ងៃនេះតទៅ ហើយវានឹងបញ្ចេញលក់ជាផ្លូវការ នៅថ្ងៃទី 22 ខែតុលា ខាងមុខនេះតែម្តង។

 

 

ដោយ​ ៖ Microsoft
អត្ថបទទាក់ទង