GoPro Hero 8 Black ចេញ​ផ្លូវ​ការ ជាមួយ​មុខងារ HyperSmooth 2.0 អាច​ថត​វីដេអូ Slo-Mo 4K និង​ដាក់​លក់​ក្នុង​តម្លៃ 399 ដុល្លារ​
ដោយ​ ៖ Sam | 7 ខែមុន SHARE

 

ថ្វីត្បិតតែមិនទាន់ដល់ថ្ងៃប្រកាសជាផ្លូវការក៏ពិតមែន តែ GoPro មិនបានធ្វើអោយអ្នកគាំទ្ររង់ចាំយូរឡើយ ហើយពេលនេះ ពួកគេក៏បានបង្ហាញពីលក្ខណៈសម្បត្តិផ្លូវការនៃ ផលិតផលចុងក្រោយរបស់ខ្លួន នៅលើប្រព័ន្ធផ្សព្វផ្សាយតែម្តង។ តាមរយៈការបង្ហោះវីដេអូនៅលើ Channel YouTube ផ្លូវការរបស់ក្រុមហ៊ុន មានដើមកំណើតមកពីរដ្ឋកាលីហ្វ័ញាមួយនេះ បានអោយយើងឃើញពីលក្ខណៈសម្បត្តិថ្មីជាច្រើន ពីកាមេរ៉ាខ្នាតតូច ស៊េរីឆ្នំា 2019 នេះបានយ៉ាងពេញលេញតែម្តង។ ជាទម្លាប់ GoPro Hero 8 អាចនឹងមកជាមួយម៉ូឌែល 2 ផ្សេងទៀតមានម៉ូឌែល Silver និង White។ យ៉ាងណាក៏ដោយ ក្នុងខណៈពេលនេះយើងទទួលបាន ពីព័ត៌មានពីម៉ូឌែល Hero 8 Black ប៉ុណ្ណោះ។ 

 

 

មើលទៅលើការរចនា Hero 8 Black ខុសគ្នាពី Hero 7 Black នៅផ្នែកខាងក្រោម ដោយវាមានមកជាស្រចជាមួយនឹង ទំពក់ភ្ជាប់ទៅកាន់ដង Tripod មិនដូចម៉ូឌែលមុនដែលតម្រូវអោយដាក់ ស្រោមមួយជាន់ពីលើទៀតទេ។ និយាយពីការបន្ថែមសមត្ថភាពទៅលើសេនស័រ 12 មេហ្គាភិចសែល នៅលើ Hero 8 Black នេះវាអាចចាប់យកសាច់វីដេអូបាន smooth ជាងមុនជាមួយមុខងារទប់លំញ័រ HyperSmooth 2.0 បន្ថែមទាំង TimeWrap 2.0 ផងដែរ។ លើសពីនោះ នៅមានមុខងារ Boost មួយជាន់ទៀតដើម្បីបន្ថែមការទប់លំនឹង ពេលស្ថិតក្នុងស្ថានភាពរលាក់ ឬញ័រខ្លាំងទៀតផង។ អ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺ Hero 8 Black អនុញ្ញាតអោយអ្នក ប្រើប្រាស់បានកាន់តែទូលំទូលាយជាងមុន ទៅលើការបន្ថែម គ្រឿងបំពាក់ទៅលើវាផ្សេងៗដូចជា ភ្លើង LED, ម៉ូនីទ័រ , Mic ស្រូបសម្លេង ជាមួយនឹងស្រោមការពារ Media Mod ថ្មីដែលមានតម្លៃ 80 ដុល្លារ ហើយមានមកជាមួយថាមពលថ្មស្រាប់ ដោយមិនប្រើប្រាស់ថាមពលថ្មពីកាមេរ៉ាឡើយ។ មិនតែប៉ុណ្ណោះ នៅមុខងារថ្មីៗផ្សេងទៀតដែយើងឃើញមានតាមរយៈវីដេអូមានដូចជា Cinematic Mode, Digital Zoom Control, LiveBurst, ការបន្ថែមសមត្ថភាពលើ SuperPhoto និង Low-Light ជាមួយនឹង ការថត Slo-Mo 8x បានយ៉ាងមានលំនឹង រួមជាមួយគុណភាពគ្រប់កម្រិតផងដែរ។

 

 

GoPro បានដាក់អោយ Pre-Order រួចហើយចាប់ពីថ្ងៃនេះតទៅ ដោយ GoPro Hero 8 Black មានតម្លៃ 399 ដុល្លារ នឹងធ្វើការដាក់លក់ជាផ្លូវការនៅថ្ងៃទី 15 ខែ តុលានេះ ហើយសម្រាប់ទីផ្សារពិភពលោក គឺនៅថ្ងៃ ទី 20 ខែ តុលា រីឯភ្លើង LED “Light Mod” មានតម្លៃ 50 ដុល្លារ និង ម៉ូនីទ័រ “Display Mod” តម្លៃ 80 ដុល្លារ នឹងត្រូវដាក់លក់នៅ ខែ ធ្នូ ផងដែរ។ 

 

ដោយ​ ៖ GoPro
អត្ថបទទាក់ទង