ASUS​ បាន​បញ្ចេញ​​ adolbook14​ ​ជា​កុំព្យូទ័រ​យួរ​ដៃ​ដំបូង​គេ​មាន​ពណ៌​​បែប​ច្របាច់​បញ្ចូល​គ្នាលើលោហៈ​
ដោយ​ ៖ Ratanak | 8 ខែមុន SHARE

 

និយាយដល់ផ្នែក Laptop ខ្ញុំជឿថាប្រហែលជាគ្នានរណាម្នាក់ ដែលមិនស្គាល់យីហោ ASUS នោះទេ ជាពិសេសនោះ គឺទៅលើកុំព្យូទ័រយួរដៃប្រភេទ Gaming តែម្ដង។ ដោយឡែក នៅក្នុងពេលថ្មីៗនេះ យើងក៏បានឃើញ ASUS បង្ហាញនូវកុំព្យូទ័រយួរដៃ ជំនាន់ថ្មីមួយទៀត ដែលមានឈ្មោះថា adolbook14 ហើយក្រុមហ៊ុនតៃវ៉ាន់នេះ ក៏បានបញ្ជាក់ទៀតថា នេះជាកុំព្យូទ័រយួរដៃដំបូងគេ ដែលបានប្រើប្រាស់ពណ៌ Gradient នៅលើលោហៈទៀតផង។

 

 

ប្រាកដណាស់ បើតាមការបង្ហាញរបស់ ASUS បានឲ្យដឹងថា adolbook14 គឺជាកុំព្យូទ័រយួរដៃដំបូងគេ របស់ក្រុមហ៊ុនមួយនេះ ដែលបានរចនាឡើង ដោយមានការលាយបញ្ចូលគ្នា រវាងសោភ័ណភាពរបស់ពណ៌ Gradient ជាមួយតួខ្លួនដែក ដែលមានបំពាក់នៅលើ Notebook ខាងលើ។ មួយវិញទៀត adolbook14 ត្រូវបានផលិតឡើង ដោយមានជម្រើសអេក្រង់ពីរប្រភេទគឺ 13.3 អ៊ីញ និង 14 អ៊ីញ ដែលមានកម្រិតបង្ហាញ 1080p ជាមួយកម្រិត Aspect Ratio 16:9 ព្រមទាំងមានអេក្រង់លាតពេញ លើផ្ទៃមុខបាន 87.4% ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ Laptop នេះ មានទម្ងន់ 1.3 គីឡូក្រាម ដែលមានកម្រាស់ស្ដើងត្រឹម 16.5mm  លើសពីនេះ វាក៏មានភ្ជាប់មកជាមួយ រន្ធដោតកាសមួយ, រន្ធ SD Card Reader, រន្ធ USB ចំនួន 2 ផត, រន្ធ HDMI, រន្ធ USB 3.1 និងរន្ធ USB-C ចំនួនមួយទៀតផង។ 

 

 

គួរបញ្ជាក់ដែរថា adolbook14 នឹងត្រូវបំពាក់ជាមួយ CPU Core i5 ជំនាន់ទី 10 ដែលត្រូវបានប្រើប្រាស់ ជាមួយរ៉េមច្រើនជម្រើស ប៉ុន្តែយើងបានដឹង តែមួយប្រភេទប៉ុណ្ណោះ គឺរ៉េម 8GB ជាមួយអង្គផ្ទុកប្រភេទ SSD M.2 ទំហំ 256GB ផងដែរ។ កាន់តែពិសេស ក្រុមហ៊ុនតៃវ៉ាន់ខាងលើ ក៏បានបញ្ជាក់ថា វាមានថាមពលថ្ម 72Wh ដែលអាចប្រើប្រាស់ជាប់ បានដល់ទៅ 20 ម៉ោងទៀតផង ចំណែកឯតម្លៃរបស់វាវិញ គឺអាស្រ័យទៅលើជម្រើសផ្សេងៗ ដែលចាប់ផ្ដើមទាបបំផុតពីខ្ទង់ 502 ដុល្លារ រហូតដល់ខ្ទង់ 702 ដុល្លារអញ្ចឹងដែរ។ 

 

 

សរុបមកវិញ adolbook14 ត្រូវបានផលិតឡើងជាមួយ ពណ៌ថ្មីដែលរួមបញ្ចូល សោភ័ណភាពរបស់ Gradient ជាមួយតួខ្លួនដែក ដែលបានស្រោបពីលើ Laptop នេះ ហើយកាន់តែពិសេស វាត្រូវបានភ្ជាប់មកនូវ CPU ជំនាន់ទី 10 របស់ Intel ព្រមទាំងមានតម្លៃចាប់ពី 502 ដុល្លារឡើងទៅផងដែរ។ យ៉ាងណាក៏ដោយ នេះគ្រាន់តែជាចំណុចខ្លះៗ ដែលមាននៅលើ កុំព្យូទ័រយួរដៃជំនាន់ថ្មី ខាងលើនេះប៉ុណ្ណោះ ព្រោះថានៅមានចំណុចជាច្រើនទៀត ASUS មិនទាន់បានបង្ហាញ នៅឡើយទេ។ អញ្ចឹង តើប្រិយមិត្តអ្នកអានទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះ Laptop មួយនេះ?

ដោយ​ ៖ Gizmo China
អត្ថបទទាក់ទង