គិត​មក​ដល់​ពេល​នេះ ឧបករណ៍​ដើរ​ដោយ Windows 10 បាន​កើន​ឡើង​លើស 900 លាន​គ្រឿង​ហើយ​
ដោយ​ ៖ Kealy | 3 ខែមុន SHARE

 

ដូចដែលប្រិយមិត្តបានដឹងហើយថា ប្រព័ន្ធប្រតិបតិ្តការរបស់កុំព្យូទ័រ ដ៏ពេញនិយម ដែលមានអត្រា អ្នកប្រើប្រាស់ច្រើនជាងគេបំផុត នៅលើពិភពលោក នោះគឺ Windows របស់ក្រុមហ៊ុន Microsoft។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនធំមួយនេះ ក៏បានបញ្ចេញប្រព័ន្ធប្រតិបត្តិការ ចុងក្រោយគេ Windows 10 កាលពីខែវិចិ្ឆកា ឆ្នាំ 2017 កន្លងទៅផងដែរ ដោយរំពឹងទុកថា នឹងមានចំនួនអ្នកប្រើប្រាស់កើនដល់ 1 ពាន់លានគ្រឿងឯណោះ។

 

 

ពិតមែនហើយ ប្រព័ន្ធប្រតិបតិ្តការ Windows 10 ប្រកាសចេញមិនទាន់ដល់ 10 ខែផង ក៏ចាប់ផ្តើម មានចំនួនអ្នកប្រើប្រាស់កើនដល់ 800 លានគ្រឿងទៅហើយ នេះបើគិតត្រឹមខែកញ្ញា ឆ្នាំ 2018។ យ៉ាងណាមិញ មកទល់ពេលនេះ Microsoft បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលម្តងទៀត ដោយកាលពីថ្មីៗនេះ អនុប្រធាននៃក្រុមហ៊ុន លោក Yusuf Mehdi បានធ្វើការបង្ហោះសារមួយឃ្លា ក្នុងគេហទំព័រ Twitter ដែលបង្ហាញពីសមិទ្ធផលអាប់ដេត នៃចំនួនម៉ាស៊ីនប្រើប្រាស់ Windows 10 កើនឡើងលើស 900 លានគ្រឿងហើយ ក្នុងអំឡុងពេល 12 ខែមកនេះ ដោយក្នុងនោះរាប់បញ្ចូលទាំងឧបករណ៍ ដែលប្រើប្រាស់ជាមួយប្រព័ន្ធប្រតិបតិ្តការ Windows 10 រួមមានដូចជា វ៉ែនតាឆ្លាតវៃ HoloLens, ក្តារខៀនអេឡិចត្រូនិច Surface Hub និងម៉ាស៊ីនហ្គេម Xbox One។

 

 

សរុបមក ខ្វះតែបន្តិចទៀត តែប៉ុណ្ណោះ Microsoft នឹងដើរទៅដល់គោលដៅ ដែលខ្លួនបានកំណត់ទុក ដូច្នេះហើយ ក្រុមហ៊ុននេះ នឹងបន្តធ្វើការអាប់ដេត ប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនបន្ថែម ឲ្យកាន់តែមានសុវត្ថិភាព និងរត់កាន់តែ ប្រសើរជាងមុន ជាពិសេសថែមទៀត នាំមកនូវមុខងារសំខាន់ៗ ជាច្រើននៅកំណែអាប់ដេត នៅឆ្នាំ 2020 ខាងមុខនេះ។ 

ដោយ​ ៖ Engadget
អត្ថបទទាក់ទង