ហ្វេស​ប៊ុក​នឹង​បិទ​មុខ​ងារ Group Stories ចាប់​ពី​ថ្ងៃ​ទី 26 ខែ​កញ្ញា​ឆាប់ៗ​នេះ​ត​ទៅ​
ដោយ​ ៖ Leng | 4 ខែមុន SHARE

 

កាលពីដើមឆ្នាំ 2017 ហ្វេសប៊ុកបានធ្វើការ ប្រកាសចេញនូវមុខងារ Stories សម្រាប់ឲ្យអ្នកប្រើប្រាស់ ជុំវិញពិភពលោក អាចបង្ហោះរូបភាព ឬ វីដេអូក្នុងរយៈពេលខ្លី ហើយវានឹងអាចលុបវិញ បានដោយស្វ័យប្រវត្តិ បន្ទាប់ពី 24 ម៉ោងក្រោយមក ហើយមុខងារដ៏ល្បីល្បាញមួយនេះ ត្រូវបានប្រទះឃើញដំបូង នៅលើកម្មវិធី Snapchat ផងដែរ។ រហូតមកដល់ចុងឆ្នាំ 2018 ហ្វេសប៊ុកក៏បាននាំយកមុខងារនេះ មកដាក់នៅក្នុងក្រុមបាន ដែលហៅថា Group Stories ប៉ុន្ដែដោយសារតែ មិនសូវមាននរណាម្នាក់ ប្រើប្រាស់ច្រើនដូចការរំពឹងទុក ក្រុមការងារហ្វេសប៊ុក ក៏បានសម្រេចចិត្តលុបវាចោល នៅថ្ងៃទី 26 ខែកញ្ញាឆ្នាំ 2019 ឆាប់ៗខាងមុខនេះហើយ។

 

 

ចាប់ពីពេលបិទមុខងារ Group Stories ចេញពីហ្វេសប៊ុករួចអស់ហើយ ក្រុមការងារនឹងធ្វើការលុប Stories ទាំងអស់ចោលចេញពីក្នុង Group ហើយជៀសវាងលែងឲ្យ អ្នកប្រើប្រាស់ទាំងឡាយ ធ្វើការបង្កើតថ្មីមួយទៀតតែម្ដង ដោយពិតប្រាកដណាស់ Stories ដែលបានបង្ហោះលើគណនី របស់អ្នកលេងបុគ្គលម្នាក់ៗ គឺអាចបន្ដបង្ហោះបានដដែល។ ក្រុមហ៊ុនហ្វេសប៊ុក បានបកស្រាយប្រាប់ទៅកាន់ ក្រុមអ្នកសារព័ត៌មាន CNET ដោយបញ្ឆិតបញ្ឆៀងថា ពួកគេចង់ឲ្យអ្នកប្រើប្រាស់ក្នុង Group ទាំងអស់ អាចទំនាក់ទំនងគ្នាតាមរយៈ ភាពសប្បាយរីករាយ ព្រមទាំងមានអត្ថប្រយោជន៍ ហើយខ្លួនក៏បានតែងតែ ស្វែងរកវីធីផ្សេងៗទៀត ដើម្បីធ្វើឲ្យកាន់តែល្អប្រសើរ ថែមមួយកម្រិតទៀត។ ជាក់ស្ដែង នាពេលបច្ចុប្បន្ននេះ មុខងារ Stories នៅក្នុង Group គឺមិនសូវទទួលបាន ប្រជាប្រិយភាពច្រើននោះទេ បើប្រៀបធៀបទៅនឹង Stories សម្រាប់គណនីរបស់បុគ្គលម្នាក់ៗ ហើយការដកចេញនេះ អាចនឹងទុកសម្រាប់ បន្ថែមមុខងារថ្មីៗផ្សេងទៀត នៅពេលក្រោយៗទៀត ក៏អាចថាបានដែរ។

 

 

សរុបមកវិញ ក្រៅពីអស់រយៈពេលប្រហែលជា 9 ខែបន្ទាប់ពីហ្វេសប៊ុកបាន នាំយកមុខងារពិសេស Group Stories ឲ្យធ្វើការប្រើប្រាស់ជាសាធារណៈ ហើយមកដល់ពេលនេះ ក៏សម្រេចចិត្តថានឹងបិទវិញ ដោយត្រូវបានសង្ស័យថា មកពីមិនសូវមាន មនុស្សប្រើប្រាស់ច្រើន ថែមទៀតផង។ គួរបញ្ជាក់ម្ដងទៀតថា Group Stories នឹងបិទជាផ្លូវការនៅថ្ងៃទី 26 ខែកញ្ញាឆ្នាំ 2019 ដូច្នេះប្រិយមិត្តទាំងអស់គ្នា អាចធ្វើការបន្ដប្រើប្រាស់ ឬសាកល្បងបង្ហោះ Stories នៅក្នុង Group ឲ្យហើយ មុនពេលនឹងវាត្រូវបានដកចេញ នាពេលឆាប់ៗខាងមុខនេះ។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង