រដ្ឋាភិបាលអាមេរិច សម្រេចបន្ធូរបន្ថយពន្ធដល់ Apple ក្នុងការនាំចូលគ្រឿងបន្លាស់សម្រាប់ផលិត Mac Pro​
ដោយ​ ៖ Sam | 4 ខែមុន SHARE

 

ក្រុមហ៊ុន Apple បានដាក់ធ្វើការដាក់ពាក្យស្នើរសុំ ទៅដល់រដ្ឋាភិបាលអាមេរិច ដល់ទៅ 15 ប្រភេទ ផ្សេងៗគ្នា ក្នុងគោលបំណងសំណូមពរអោយមានការបន្ថយពន្ធចំនួន 25 ភាគរយ ទៅលើរាល់គ្រឿងបន្លាស់ដែលនាំចូលពីប្រទេសចិនទាំងអស់។ ក្នុងនោះ សារពត៌មាន Reuters បានអោយដឹងបន្ថែមថា ក្នុងចំណោមពាក្យស្នើសុំទាំងអស់នោះ Apple ទទួលបានការយល់ព្រមបានចំនួន 10 រួចទៅហើយ។ គេបានអោយដឹងថា គ្រឿងបន្លាស់ដែលស្ថិតនៅក្នុង សំណើទាំងអស់នោះ មានរាប់ចាប់ពី បន្ទះសៀគ្វី រហូតដល់ គ្រឿងបង្គំ នៃម៉ាស៊ីន Mac Pro បូករួមទាំង Magic Mouse និង Magic Trackpad ផងដែរ។ តែសម្រាប់គ្រឿងបង្គំ នៅខាងក្នុងមួយចំនួនផ្សេងទៀត នៅតែស្ថិតក្នុងការត្រួតពិនិត្យបន្ថែមទៀត ពីរដ្ឋាភិបាលនៅឡើយ។ 

 

 

ពិតណាស់ដែលថា ក្រុមហ៊ុន Apple ក៏ធ្លាប់បានតម្លើងម៉ាស៊ីន Mac Pro Cylinder រួចទៅហើយកាលពីឆ្នាំ 2013 នៅឯរោងចក្ររបស់ខ្លួនក្នុង រដ្ឋតិចសាស់។  ក៏ប៉ុន្តែ សម្រាប់គ្រឿងបន្លាស់ស្ទើរតែទាំងអស់ត្រូវបាននាំចូលពី ប្រទេសចិន។ បន្ថែមពីនោះ Apple បានអោយដឹងថា ខ្លួននឹងធ្វើការផលិតម៉ាស៊ីន Mac Pro ជំនាន់ថ្មីរបស់ខ្លួនសម្រាប់ចុងឆ្នាំនេះ នៅក្នុងប្រទេសចិន ដែលគ្រប់គ្រង ដោយ ក្រុមហ៊ុនផលិតកុំព្យូទ័រនាំមុខគេលើលោក "Quanta"។ គេឃើញថា Apple បានបន្តស្នើសុំបន្ថែមការបន្ថយពន្ធលើគ្រឿងបន្លាស់ ដែលនាំចូល កើនដល់ 25 ភាគរយនៅក្នុងខែ កក្កដា ហើយគេរំពឹងថា ក្រុមហ៊ុននេះនឹងបន្តស្នើដល់ 30 ភាគរយនៅខែ តុលាខាងមុខ។ 

 

 

ដោយឡែក លោកប្រធានាធិបតី ដូណាល់ត្រាំ បានឆ្លើយតបទៅកាន់សំណើវិញថា៖ Apple មិនគួនឹងទទួលបានការបន្ថយពន្ធអោយឡើយ ហើយបន្ទាប់ពីនោះ លោកបានបញ្ចុះបញ្ជូលអោយ Apple បង្កើតរោងចក្រផលិតគ្រឿងបន្លាស់ទាំងនោះ ដោយខ្លួនឯងនៅក្នុងសហរដ្ឋអាមេរិចវិញទៀតផង។ យ៉ាងណាមិញ ក្រុមហ៊ុនអេឡិចត្រូនិច យក្សមួយនេះ ក៏ធ្លាប់បានប្រកាសពី ផែនការសាងសង់ នូវរោងចក្រផ្ទាល់របស់ខ្លួន ដែលមានតម្លៃដល់ទៅ 1 រយកោដិលាន ដុល្លារ នៅឯទីក្រុង Austin កាលពីឆ្នាំទៅ តែវាត្រូវបានរាំងស្ទះដោយសារ បញ្ហាទីតាំងមិនអំណោយផលដល់ ការស្រាវជ្រាវ, ការអភិវឌ្ឍ, ការគ្រប់គ្រង និង ទីកន្លែងផ្ទុកទិន្នន័យ របស់ខ្លួនឡើយ។ ជាលទ្ធផល លោក Tim Cook បានលើកឡើងកាលពីខែកក្កដា ថាខ្លួននៅតែមានបំណង បន្តលើគម្រោងផលិតម៉ាស៊ីន Mac Pro នេះក្នុងសហរដ្ឋអាមេរិចដដែល។ ជារួម ដោយសង្កេតទៅលើសង្គ្រាមពាណិជ្ជកម្មរវាង អាមេរិច និង ប្រទេសចិនហាក់បានជះ ឥទ្ធិពលដល់ ក្រុមហ៊ុនបច្ចេកវិទ្យា ជាច្រើន ដោយក្នុងនោះមាន ក្រុមហ៊ុន Huawei ផងដែរ។ 

 

ដោយ​ ៖ Apple Insider
អត្ថបទទាក់ទង