Xiaomi​ បាន​បង្ហើប​ពី​ទូរទស្សន៍​ជំនាន់​ថ្មី​កម្រិត​ 8K របស់​ខ្លួន​ ជាមួយ​គែម​ព័ទ្ធ​ជុំ​វិញ​ដ៏​ស្ដើង​​
ដោយ​ ៖ Ratanak | 4 ខែមុន SHARE

 

កាលពីប៉ុន្មានថ្ងៃមុន Xiaomi បានបង្ហាញប្រាប់ពីព្រឹត្តិការណ៍ធំមួយរបស់ខ្លួន ដែលនឹងត្រូវធ្វើឡើង នៅថ្ងៃ 24 ក្នុងខែនេះ  ហើយក្នុងនោះដែរ ក្រុមហ៊ុននេះក៏មានគម្រោងក្នុងការ ប្រកាសនូវផលិតផលជាច្រើនទៀត មិនត្រឹមតែស្មាតហ្វូនកំពូល របស់ខ្លួននោះទេ និយាយឲ្យចំទៅ ក៏អាចមានជាប្រភេទ ទូរទស្សន៍ឆ្លាតវៃ ជំនាន់ថ្មីផងដែរ។ ដោយឡែកទូរទស្សន៍ Mi TV Pro ជំនាន់ថ្មី ដែល Xiaomi អាចដាក់បង្ហាញនោះ វាត្រូវបានគេឃើញថា ជាប្រភេទទូរទស្សន៍ដែលមាន គែមព័ន្ធជុំវិញស្ដើងខ្លាំងទៀតផង។

 

 

មិនខុសទេ បើតាមរូបដែលយើងបានឃើញនោះ អាចនិយាយបានថា គែមរបស់ Mi TV Pro វាពិតជាមានកម្រាស់ស្ដើងខ្លាំងពិតមែន មិនត្រឹមតែប៉ុណ្ណោះ នេះក៏ជាប្រភេទទូរទស្សន៍ ដែលអាចនឹងមាន កម្រិតបង្ហាញដល់ 8K ថែមទៀតផង។ ដោយសារតែវាមានគែមខ្លី បែបនេះហើយ ទើបវាធ្វើឲ្យយើងទៅ ហាក់ដួចជា មានអេក្រង់លាតផ្ទៃមុខតែម្ដង ហើយកាន់តែពិសេសទៀតនោះ វាត្រូវបានគេរំពឹងថា អាចនឹងដំណើរការដោយ Android 9 ព្រមទាំងស្រោបដោយ PatchWall 2.0 ផងដែរ។ គួរបញ្ជាក់ថា Xiaomi មិនមែនបញ្ចេញទូរទស្សន៍ តែមួយម៉ូឌែលនោះទេ ពោលគឺអាចមានមួយម៉ូឌែលទៀតជា Mi TV ហើយវាក៏មិនមាន ភាពខុសគ្នាប៉ុន្មាននោះទេពី Mi TV Pro គ្រាន់តែថាម៉ូឌែល Pro អាចនឹងមានលក្ខណៈ Premium ជាងអញ្ចឹងដែរ។ បើតាមការបង្ហោះរបស់ Xiaomi នេះ យើងឃើញថា អ្នកគាំទ្រជាច្រើន បានចូលចិត្តទៅលើ ទូរទស្សន៍ទាំងពីរយ៉ាងខ្លាំង ដោយសារតែវាមានគែមស្ដើង ជាពិសេសនោះ វាមានកម្រិតបង្ហាញខ្ពស់ដល់ 8K ដែលអាចបង្ហាញរូបភាព បានច្បាស់ ព្រមទាំងលាយពណ៌បានត្រឹមត្រូវទៀតផង។

 

 

ដូចច្នេះហើយ យើងឃើញថា ទូរទស្សន៍ 8K ដែលមានគែមស្ដើងខាងលើនេះ នឹងត្រូវបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃទី 24 កញ្ញានេះ ហើយកាន់តែពិសេស Xiaomi ក៏មានគម្រោងប្រកាស បង្ហាញនូវស្មាតហ្វូនកំពូលរបស់ខ្លួន នៅក្នុងពេលជាមួយគ្នានោះដែរ ដែលមានដូចជា Mi 9 Pro 5G និង Mi MIX Alpha ជាដើម។ ដូច្នេះហើយ តើប្រិយមិត្តគិតយ៉ាងណាដែរ ចំពោះទូរទស្សន៍ដែលមាន កម្រិតបង្ហាញខ្ពស់ អេក្រង់លាតខ្លាំង និងដើរដោយ Android នេះ? សូមបង្ហាញពីគំនិតអ្នក ឲ្យខ្ញុំបានដឹងផង។

ដោយ​ ៖ Gizmo China
អត្ថបទទាក់ទង