យល់​យ៉ាង​ណា​ដែរ​ បើ​ Surface​ Pen​ ជំនាន់​ថ្មី​របស់​ Microsoft​ ប្រើ​ប្រាស់​ការ​សាក​ថ្ម​ឥត​ខ្សែ​?​​
ដោយ​ ៖ Ratanak | 4 ខែមុន SHARE

 

ប្រិយមិត្តប្រហែលជាធ្លាប់បានស្គាល់ហើយពី Microsoft Surface ដែលនេះជាកុំព្យូទ័រមួយ មានលក្ខណៈដូចថេប្លេតអញ្ចឹងដែរ ហេតុនេះហើយទើប Microsoft បានបញ្ចេញនូវប៊ិចមួយមក ដើម្បីឲ្យការប្រើប្រាស់ Surface កាន់តែមានភាពងាយស្រួលផងដែរ។ ជាក់ស្ដែង ចំពោះប៊ិច ដែលត្រូវបានផលិតឡើង ដើម្បីប្រើប្រាស់នៅលើ laptop កូនកាត់ថេប្លេតនេះ រាល់ឆ្នាំវាអាច ធ្វើការសាកថ្មតាមរយៈ ខ្សែតែម្ដង។ ដោយឡែក នៅក្នុងពេលនេះ យើងក៏ទទួលបានដំណឹងថា ប៊ិច Surface Pen ជំនាន់ថ្មី អាចនឹងប្រើ ការសាកថ្មប្រភេទឥតខ្សែរទៀតផង។

 

 

មិនខុសទេ បើតាមដំណឹងដែល យើងទទួលបាននៅពេលនេះ បានបញ្ជាក់ថា Microsoft ជំនាន់ថ្មីអាចនឹងមានការសាកជាប្រភេទ ឥតខ្សែទៀតផង ហើយវាក៏ត្រូវបានគេគិតថា អាចនឹងបំពាក់ជាមួយ ឧបករណ៍សាកថ្មនៅខាងក្នុង ដែលមានសមត្ថភាព អាចផ្ទុកថាមពលថ្ម ដោយមិនចាំបាច់ប្រើប្រាស់ ថ្មប្រភេទ AAAA ដូចដែលមាន នៅលើ Surface Pen ក្នុងពេលបច្ចុប្បន្នឡើយ។ គួរបញ្ជាក់ថា ចំពោះប៊ិចរបស់ក្រុមហ៊ុផ្សេងៗទៀត ក្រៅពីនេះ គឺគេបានប្រើប្រាស់នូវ បច្ចេកវិទ្យាសាកថ្មដោយ មិនប្រើប្រាស់ ខ្សែរួចរាល់អស់ហើយ ជាក់ស្ដែងដូចជាប៊ិច S Pen របស់ Samsung និង Apple Pencil ជាដើម។ មួយវិញទៀត ប៊ិចជំនាន់ថ្មី Surface Pen ត្រូវបានគេរំពឹងថា អាចនឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងថ្ងៃទី 2 ខែតុលាខាងមុខនេះ ហើយប៊ិចនេះដែរ អាចនឹងត្រូវ ក្រុមហ៊ុន Microsoft ដាក់លក់ក្នុងតម្លៃ 99 ដុល្លារផងដែរ។ 

 

 

សរុបមកវិញ ប៊ិចជំនាន់ថ្មី សម្រាប់ប្រើប្រាស់នៅលើ Microsoft Surface គឺវាអាចនឹងបង្ហាញខ្លួន ជាផ្លូវការនៅដើមខែក្រោយនេះ កាន់តែពិសេស វាអាចនឹងមាន ភ្ជាប់មកជាមួយ មុខងារសាកថ្មឥតខ្សែ ដូចទៅនឹងប៊ិច របស់ក្រុមហ៊ុនផ្សេងទៀតដែរ។ យ៉ាងណាក៏ដោយ យើងនៅមិនទាន់ប្រាកដច្បាស់ នៅឡើយនោះទេ ព្រោះថាក្រុមហ៊ុនខាងលើ មិនបានចេញមុខមកបកស្រាយ ឲ្យបានជាក់លាក់ នោះឡើយ ប៉ុន្តែបើសិនជា ចង់ដឹងកាន់តែច្បាស់ គឺមានតែរង់ចាំរហូតដល់ ពេលវេលាដែលបានកំណត់នោះ អញ្ចឹងដែរ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង