Apple Watch Series 3 និង Series 4 អាច​អាប់​ដេត​ទៅ watchOS 6 ជា​ផ្លូវ​ការ​ហើយ​
ដោយ​ ៖ Kongkit | 9 ខែមុន SHARE

 

នាពេលនេះ watchOS 6 របស់ Apple បានបញ្ចេញអោយធ្វើការអាប់ដេតជាផ្លូវការសម្រាប់ ជំនាន់ Apple Watch Series 3 និង Series 4 ហើយ។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ Apple Series 5 វានឹងត្រូវបានដាក់លក់ជាផ្លូវការនៅថ្ងៃស្អែក ដែលបានភ្ជាប់មកជាមួយ watchOS 6 ចេញពីប្រអប់ស្រាប់តែម្ដង។ ចំពោះម៉ូឌែល Series 1 និង Series 2 ក្រុមហ៊ុន Apple នឹងធ្វើការផ្សព្វផ្សាយ ដើម្បីទទួលបានដំណឹងពីការអាប់ដេតមួយនេះ នៅពេលក្រោយទៀត។ 

 

 

ជាការពិតណាស់ ក្នុងកំណែអាប់ដេតជំនាន់ថ្មីនេះ វានឹងបន្ថែមលេខធំៗជាងមុន នៅលើមុខនាឡិកាថ្មី និងមាន App Store ជារបស់ខ្លួនលក្ខណៈឯករាជ្យ ថែមទៀតផង។ មិនខុសនោះទេ ក្រុម Developer នឹងធ្វើការបង្កើត Version នៃកម្មវិធីរបស់វា ដែលអាចដំណើរដោយផ្ទាល់ ជាមួយ Apple Watch តែម្ដង។ លើសពីនេះទៅទៀត Apple ក៏បានបន្ថែមនូវ Versions នៃកម្មវិធី Audiobooks, Voice Memos និង Calculator នៅលើ watchOS ដែលនឹងដំណើរការជាកម្មវិធីសម្រាប់នាឡិការ ផ្ទាល់តែម្ដង។ ជាក់ស្ដែង ក្នុងជំនាន់ចុងក្រោយនៃ watchOS របស់ Apple Watch នេះ ក៏មានបំពាក់នូវ Taptic Chime ដែលអាចអោយ Apple Watch រោទិ៍បាននៅម៉ោងក្នុងពេលតែមួយ ដែលអ្នកពាក់វានឹងទទួលបានរំញ័របែបស្រាល ទាក់ជាងមុនផងដែរ។ មួយវិញទៀត អ្នកដែលប្រើ Apple Watch នឹងអាចតាមដានសកម្មភាពរាងកាយរបស់ពួកគេ ហើយថែមទាំងដឹងថាតើពួកគេមានសកម្មភាពតិចឬច្រើនក្នុងរយៈពេល 90 ថ្ងៃរហូតដល់មួយឆ្នាំពេញ ទៀតផង។ មុខងារថ្មីនេះមានឈ្មោះថា Trends ហើយវាក៏នឹងបង្ហាញពីល្បឿន និងស្ថានភាពរាងកាយ ក៏ដូចជាចង្វាក់បេះដូង ក្នុងរយៈពេលដូចគ្នា ផងដែរ។

 

 

ជាចុងក្រោយ ដើម្បីធ្វើការអាប់ដេតឡើងទៅកាន់ watchOS 6 ដំបូងឡើយ ប្រិយមិត្តចូលបើកកម្មវិធី Watch នៅលើ iPhone របស់អ្នក ហើយបន្ទាប់មកចូលទៅកាន់ Settings > General > Software update ជាការស្រេច។ ប៉ុន្តែជាដំបូង ប្រិយមិត្តត្រូវអោយប្រាកដជាមុនសិនថា កម្រិតថាមពលថ្មនៅលើនាឡិការបស់អ្នក មានចាប់ពី 50% ឡើងទៅ និងរក្សាទុកវាអោយនៅជិត iPhone របស់អ្នកដែលបានភ្ជាប់ ក្នុងកំឡុងពេលអាប់ដេត ផងដែរ។

ដោយ​ ៖ Phone Arena
អត្ថបទទាក់ទង