ម្នាក់ទៀតហើយ៖ អនុប្រធាន​ផ្នែក​ទំនាក់​ទំនង​របស់ Apple លោក Steve Dowling នឹង​ចាក​ចេញ​ពី Apple នៅ​ខែ​ក្រោយ​នេះ​
ដោយ​ ៖ Kongkit | 8 ខែមុន SHARE

 

បើយោងទៅតាមអនុស្សរណៈពី Vox ដែលបានធ្វើការចេញផ្សាយ កាលពីពេលថ្មីៗនេះ បានបង្ហាញអោយដឹងថា លោក Steve Dowling ដែលត្រូវជាអនុប្រធានផ្នែកទំនាក់ទំនងរបស់ Apple បានសម្រេចចិត្តលាលែងពីតំណែងនៅ Apple ក្នុងខែក្រោយនេះ។ កន្លងទៅ Steve Dowling បានជូនដំណឹងដល់បុគ្គលិករបស់គាត់នៅ Apple ថាគាត់មានគម្រោងចាកចេញពីក្រុមហ៊ុន Apple បន្ទាប់ពីគាត់បាននៅទីនេះអស់រយៈពេល 16 ឆ្នាំ ហើយលោក Phil Schiller នឹងចូលមកកាន់កាប់តំណែងរបស់គាត់ជាបណ្តោះអាសន្ន ផងដែរ។

 

 

ជាការពិតណាស់ លោក Dowling បានបម្រើការជាប្រធានផ្នែកទំនាក់ទំនងសាជីវកម្ម របស់ក្រុមហ៊ុន Apple អស់រយៈពេល 10 ឆ្នាំមកហើយ ដែលត្រូវបានជ្រើសរើសដោយលោក Tim Cook ផ្ទាល់តែម្ដង ដើម្បីអោយខិតខំប្រឹងប្រែងដឹកនាំកិច្ចការផ្នែកទំនាក់ទំនងរបស់ Apple នៅក្នុងឆ្នាំ 2014។ លើសពីនេះទៅទៀត ការតម្លើងឋានៈរបស់លោក ទៅជាអនុប្រធានផ្នែកទំនាក់ទំនង ត្រូវបានប្រកាសជាផ្លូវការនៅក្នុងឆ្នាំ 2015។ មួយវិញទៀត ការលាលែងឈប់ពីតំណែងនេះ លោក Dowling បានរាយការណ៍ដោយផ្ទាល់ ទៅនាយកប្រតិបត្តិលោក Tim Cook ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងអនុស្សរណៈ លោក Dowling បាននិយាយយ៉ាងសាមញ្ញថា “ដល់ពេលដែលគាត់ត្រូវដើរចេញពី Apple ហើយ” ដែលនោះគាត់ក៏បានដឹងមុនថា វាជាកំឡុងពេលនៃការដាក់បង្ហាញទូរសព្ទ iPhone ជំនាន់ចុងក្រោយ ផងដែរ។

 

 

ជាចុងក្រោយ លោក Phil Schiller នឹងបន្តធ្វើការគ្រប់គ្រង ផ្នែកក្រុមទំនាក់ទំនង ជាបណ្តោះអាសន្នដែលចាប់ផ្តើមពីថ្ងៃនេះទៅ ទោះបីជាបច្ចេកទេសនៃការដឹកនាំរបស់លោក Dowling មិនទាន់ចាកចេញពី Apple រហូតដល់ខែក្រោយក៏ដោយ គឺដើម្បីជួយដល់ការផ្លាស់ប្តូរមួយនេះ។ ការចាកចេញរបស់លោក Dowling កើតឡើងនៅពេលដែល Apple បានប្រឈមមុខ នឹងការផ្លាស់ប្តូរនាយកប្រតិបត្តិជាច្រើននាក់ផ្សេងទៀត រហូតមកដល់ពេលនេះ។ ជាក់ស្ដែង កាលពីខែមិថុនាកន្លងទៅ Apple បានប្រកាសថា លោក Jony Ive ដែលជាប្រធានផ្នែកឌីហ្សាញ ក៏នឹងចាកចេញពី Apple នៅឆ្នាំនេះដូចគ្នា ផងដែរ។

ដោយ​ ៖ 9To5Mac
អត្ថបទទាក់ទង