Google បន្ថែមសមត្ថភាពនៅលើ Smart Screenshot រួម​ជាមួយ Google Len អោយ​កាន់​តែ​ឆ្លាត​វៃ​
ដោយ​ ៖ Sam | 9 ខែមុន SHARE

 

នៅលើកំណែអាប់ដេត Google App ជំនាន់ Beta មួយ ត្រូវបានគេប្រទះឃើញមាន មុខងារ ថតផ្ទៃអេក្រង់ឆ្លាតវៃ ឬ “Smart Screenshot” ដែលធ្វើការជាមួយ Google Lens បាន។ មុខងារនោះ បានជំនួសអោយ មុខងារចាស់ “Edit & Share screenshots” ដែលអាចធ្វើការថតផ្ទៃអេក្រង់ ក្នុងពេល “Search” រួចយកមកកាត់ និង គូសចំណាំបន្ថែមពីលើ។ ក្នុងកំណែអាប់ដេតថ្មីនេះ មានបន្ថែមមុខងារអាចអោយយើង Undo និង Redo បាននៅផ្នែកខាងលើ រួមជាមួយការគូសវាស នូវកំណត់ហេតុផ្សេងៗបាន 19 ពណ៌ផ្សេងគ្នា នៅលើទំហំជក់ 6 កំរិតខុសៗគ្នា ។ 

 

 

បន្ថែមពីនោះ Smart Screenshot នៅក្នុង Google App នេះ អាចដំណើរការបាន ទាំងការ Screenshot នៅលើផ្ទាំង Discover article, Search Result និង Chrome custom tab ជាមួយរបារពណ៌ខ្មៅ ដែលអាចទ្រទ្រង់ជាមួយ Android 10 Dark mode មកជាស្រេច។ ដោយឡែក ពេលចុចលើប៊ូតុង Google Len វានឹងធ្វើការ សម្គាល់តួអក្សរ នៅក្នុងរូបភាពនោះ ដែលអនុញ្ញាតិអោយយើង ចម្លងចេញ និង បកប្រែបានភ្លាមៗតែម្តង។ 

 

 

មុខងារ Smart Screenshot នេះ គេបានឃើញតែនៅលើ ស្មាតហ្វូនមួយចំនួនដែលបានភ្ជាប់គណនី Google នៅលើកម្មវិធី Google App 10.61 ក្នុងជំនាន់ Android 10 ប៉ុណ្ណោះ។ យ៉ាងណាមិញ ការបន្ថែមនូវសមត្ថភាព លើមុខងារ Screenshot នេះពិតជាបានបំពេញចិត្តអ្នកប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Android អោយទទួលបានបទពិសោធន៍ប្រើប្រាស់ថ្មីៗ និងមានអត្ថប្រយោជន៍បន្ថែម បើប្រៀបទៅនឹង ប្រព័ន្ធប្រតិបតិ្តការដែលកំពុងពេញនិយម ផ្សេងទៀតក្នុងពេលបច្ចុប្បន្ន។ ក្នុងនោះ វាត្រូវបានរំពឹងថា នឹងដាក់អោយធ្វើការអាប់ដេត ក្នុងពេលឆាប់ៗ សម្រាប់អ្នកប្រើប្រាស់ទូទៅផងដែរ។ 

 

ដោយ​ ៖ 9to5Google
អត្ថបទទាក់ទង