ក្រុមហ៊ុន​ធំ​មួយ​របស់​សហរដ្ឋអាមេរិក កំពុង​សម្ងំ​បង្កើត​សណ្ឋាគារ​លំដាប់​ខ្ពស់​នៅ​លើ​ឋាន​អាវកាស​
ដោយ​ ៖ Kealy | 5 ខែមុន SHARE

 

កាលពីឆ្នាំទៅ ក្រុមការងារ ខេមបូរីផត ធ្លាប់បានចេញផ្សាយរួចម្តងទៅហើយ ជុំវិញដំណើរកំសាន្ត តកប់ស៊េរី មិនធ្លាប់មាននៅក្នុង ប្រវត្តិសាស្ត្រភពផែនដី ជាមួយនឹងការនាំយក មហាជនទៅលេងនៅ ឋានអាវកាសជាលើកដំបូង។ ដោយយានអាវកាសទំនើប Aurora Station របស់សហរដ្ឋអាមេរិក ដែលត្រៀមនឹងបញ្ចប់គម្រោង របស់ខ្លួននៅក្នុងឆ្នាំ 2021 ខាងមុខ នឹងចាប់ផ្ដើម បើកសេវាកម្មទេសចរណ៍នេះ នៅឆ្នាំ 2022 ខាងមុខនេះហើយ។ 

 

ដោយឡែក មកដល់ពេលនេះ យើងក៏ស្រាប់តែបានព័ត៌មានថ្មីមួយទៀត ពីប្រភព abcNEWS ទាក់ទងនឹងគម្រាងដំណើរកំសាន្ត នៅលើឋានអាវកាស សាជាថ្មីម្តងទៀត។ ជាក់ស្តែង កាលពីថ្មីៗនេះ ក្រុមហ៊ុន Gateway Foundation កំពុងផ្តល់នូវការចាប់អារម្មណ៍ខ្លាំង ដល់មហាជន ជាមួយនឹងគម្រាងសាងសង់ សណ្ឋាគារដ៏ធំសម្បើម លំដាប់ប្រណិត ជាលើកដំបូងបង្អស់ សម្រាប់ភ្ញៀវទេសចរណាម្នាក់ ដែលចង់ទទួលបានបទពិសោធន៍ ដំណើរកំសាន្ត នៅលើលំហអាកាស មិនធ្លាប់ឃើញមាន ពីមុនមកនោះទេ។ ស្ថានីយ៍អាវកាស ដែលមានលក្ខណៈជាសណ្ឋាគារប្រណិតសម្រាប់ដឹកភ្ញៀវទេសចរណ៍ ធ្វើដំណើរទៅកំសាន្ត នៅលើឋានអាវកាសនោះ មានឈ្មោះហៅថា The Von Braun Space Station ហើយវានឹងត្រូវបានរចនាឡើង ជារាងរង្វង់មូល ដូចកង់ចក្រ អញ្ចឹង ដែលបង្កើតឡើង ដោយពឹងផ្អែកលើបច្ចេកវិទ្យា The International Space Station ផងដែរ។ 

 

 

លើសពីនេះទៀត លោក Tim Alatorre ដែលជាស្ថាបត្យករ រចនាជាន់ខ្ពស់មួយ នៃស្ថានីយ៍អាវកាស Von Braun នេះ បានប្រាប់ទៅដល់ ទស្សនាវដ្តីស្ថាបត្យកម្ម និងឌីហ្សាញ Dezeen ឲ្យដឹងថា សម្រាប់ភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរ នៅលើយានអាវកាស ដ៏ធំធេងនេះ នឹងមានឱកាសកំសាន្ត ជាមួយសកម្មភាពកីឡាផ្សេងៗ  ដូចជា បាល់បោះ កីឡាឡើងជញ្ជាំង និងការហក់លោតលើក្តារបន្ទះរ៉ឺស័រ។ នៅមិនទាន់អស់ទេ អ្វីដែលកាន់តែធ្វើឲ្យយើង ទាក់ទាញទៀតនោះ នៅលើស្ថានីយ៍អាវកាសនេះ នឹងនាំអ្នកដំណើរ ឆ្ពោះទៅកាន់ពិភពថ្មីមួយ ហាក់បីដូចជា ខ្លួនកំពុងដើរលេងកំសាន្ត នៅសួនឧទ្យាន Disney World លើកប៉ាល់នាវា ដ៏ធំអស្ចារ្យមួយអញ្ចឹងដែរ ដោយក្នុងនោះ រួមមានដូចជា៖ ភោជនីយដ្ឋាន, ក្លឹបរាត្រី, កម្មវិធីប្រគំតន្រ្តី, ការបញ្ចឹាងភាពយន្ត និងសិក្ខាសាលាអប់រំ ជាដើម។ 

 

 

ជាចុងក្រោយ គម្រោងសងសង់ របស់ស្ថានីយ៍អាវកាស Von Braun នេះ អាចនឹងត្រូវ ចំនាយពេល 5 ឆ្នាំ ដើម្បីសាងសង់ ហើយនៅពេលរួចរាល់ គម្រោងទៅស្នាក់ នៅក្នុងឋានអាវកាស អាចនឹងចាប់ផ្ដើមក្នុងឆ្នាំ 2025 ខាងមុខ ជាមួយនឹងការ ចំនាយប្រាក់ពី មហាសេដ្ឋីរាប់សិប លានដុល្លារឯណោះ។ ចុះតើមានប្រិយមិត្តណាខ្លះហើយ ដែលគ្រងនឹងសាកល្បង បទពិសោធន៍ថ្មីស្រឡាង ជាមួយនឹងការស្នាក់នៅក្នុងសណ្ឋាគារ លើសពីផ្តាយ 5 ទៀតនោះទេ?

 

នេះគឺជាវីដេអូគម្រូមួយ បង្ហាញពីដំណើរការ នៃស្ថានីយ៍អាវកាស របស់ក្រុមហ៊ុន Gateway Foundation ដែលវាត្រូវបានគេបង្ហោះ កាលពីដើមឆ្នាំ 2019 នេះ៖

 

ដោយ​ ៖ ABC News
អត្ថបទទាក់ទង