ផ្កាយ​ដុះ​កន្ទុយ​ចម្លែក​មួយ​ ត្រូវ​បាន​គេ​មើល​ឃើញ​ ដោយ​ហាក់​ដូច​ជា​មក​ពី​ប្រព័ន្ធ​ព្រះអាទិត្យ​ផ្សេង​ទៀត​​
ដោយ​ ៖ Ratanak | 4 ខែមុន SHARE

 

កាលពីពេលថ្មីៗនេះ NASA និងភ្នាក់ងារលំហអាកាសរបស់អឺរ៉ុប បានមើលឃើញផ្កាយដុះកន្ទុយប្លែកមួយ ហើយពួកគេក៏យល់ថា ផ្កាយនេះ វាទំនងជាធ្វើដំណើរមកពី ប្រព័ន្ធព្រះអាទិត្យផ្សេង ទៀតផង។ មិនខុសទេ ផ្កាយនេះ វាមានល្បឿនលឿនជាងផ្កាយធម្មតា លើសពីនេះទៀត វាបានធ្វើដំណើរបែបនេះ តាំងពី 2 ឬ 3 សប្តាហ៍មុនមកម្លេះ ហើយទើបតែត្រូវបាន គេមើលឃើញ កាលពីប៉ុន្មានថ្ងៃ មុននេះប៉ុណ្ណោះ។

 

 

ជាក់ស្ដែង អាវកាសយានិក បាននិយាយថា ផ្កាយដុះកន្ទុយនេះ បានធ្វើដំណើរក្នុងល្បឿន 150 គីឡូម៉ែត្រក្នុងមួយម៉ោង ដែលល្បឿននេះ វាពិតជាលឿនជាង ផ្កាយផ្សេងៗទៀត នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង មួយវិញទៀត មកទល់ពេលនេះ វាមានចម្ងាយ 420 លានគីឡូម៉ែត្រ ពីព្រះអាទិត្យ ហើយក៏កំពុងតែបន្ត ខិតទៅជិតជាងនេះ ទៀតផង។ មួយវិញទៀត វាមិនអាចនឹង មកដល់ជិតផែនដីនោះទេ ព្រោះថាចម្ងាយរបស់វា គឺនៅហួសគន្លងរបស់ភពអង្គារទៅទៀត។ អ្នកវិទ្យាសាស្ត្រក៏បានរំពឹងទុកថា វានឹងធ្វើដំណើរទៅដល់ ព្រះអាទិត្យនៅក្នុងខែវិច្ឆិកាខាងមុខ ហើយវានឹងត្រូវធ្វើដំណើរកាន់តែឆ្ងាយជាងនេះទៀត នៅឆ្នាំក្រោយ ដោយគេក៏បានបន្ថែមថា គេនៅតែអាចមើលវាឃើញដដែល ដោយប្រើតេឡេស្កូប ដែលមានសមត្ថភាពខ្លាំងមួយ។ កាន់តែពិសេសទៅទៀតនោះ ក្រុមអ្នកវិទ្យាសាស្រ្ត ក៏បាននិយាយថា ពួកគេនឹងបន្តសិក្សាទៅលើ ផ្កាយដុះកន្ទុយ ដែលមិនស្គាល់អត្តសញ្ញាណនេះ ទៅមុខទៀត លើសពីនេះ ប្រហែលជាប៉ុន្មានថ្ងៃ ខាងមុន ពួកគេអាចនឹងដឹង ពីវាបានកាន់តែច្បាស់ជាងនេះ ហើយផ្កាយខាងលើ អាចជាគន្លឹះសំខាន់មួយ ដែលធ្វើឲ្យ ក្រុមអ្នកសិក្សាស្រាវជ្រាវ ទាំងនោះ ទទួលបានចំណេះដឹងថ្មីថែម ទៀតផង។

 

 

សរុបមកវិញ ផ្កាយដុះកន្ទុយ ប្លែកមុខមួយ បានធ្វើដំណើរឆ្លងកាត់ ប្រព័ន្ធព្រះអាទិត្យរបស់យើង ព្រមទាំងត្រូវបានគេសង្ស័យថា វាជាផ្កាយដែលមកពី ប្រព័ន្ធព្រះអាទិត្យផ្សេងទៀតផង។ អ្វីដែលពិសេសនោះ គឺថាផ្កាយនេះ វាមានល្បឿនលឿន ព្រមទាំងមានលក្ខណៈប្លែក ដែលអ្នកវិទ្យាសាស្រ្ត មិនធ្លាប់បានជួបផងដែរ។ អញ្ចឹងហើយ យើងគ្មានមតិអ្វី ទៅលើផ្កាយចម្លែកនេះឡើយ ព្រោះថាយើង មិនមែនជាអ្នកស្រាវជ្រាវនោះទេ ហេតុនេះ មានតែជូនពរ ឲ្យក្រុមអ្នកវិទ្យាសាស្រ្ត ឆាប់រកឃើញ ពីប្រភពច្បាស់លាស់ របស់វាផងទៅចុះ។

ដោយ​ ៖ KATU 2
អត្ថបទទាក់ទង