Apple បិទ​លែង​អោយ​យើង​ទម្លាក់​ទៅ​កាន់ iOS 12.4 ហើយ​
ដោយ​ ៖ Sam | 4 ខែមុន SHARE

 

បើយោងទៅតាម សេចក្ដីប្រកាសដោយ Apple បានបញ្ជក់ឲ្យដឹងថា ចន្លោះប្រហោងដែលមាននៅលើ iOS 12.4 នោះគឺដោយសារ តែកម្មវិធីមេរោគមួយប្រភេទ ដែលធ្វើការវាយលុក និងចូលទៅកែប្រែកូដ Arbitrary Code ជាមួយនឹងប្រព័ន្ធ System Privileges បានយ៉ាងងាយ។ នោះបានធ្វើអោយ ក្រុមអ្នក Jailbreak អាចចូលទៅ កែប្រែកូដម៉ាស៊ីននៅលើ iOS ដើម្បីដំឡើងកម្មវិធីនានា ដែលជាធម្មតាមក Apple មិនអនុញ្ញាតឲ្យធ្វើនោះទេ។

 

 

បន្ទាប់ពីមើលឃើញពីចន្លោះប្រហោងសុវត្ថិភាពទាំងនោះ ថ្ងៃនេះផងដែរ Apple ក៏បានធ្វើការបិទក្នុងការទម្លាក់ពីជំនាន់ iOS 12.4.1 ទៅកាន់ជំនាន់ iOS 12.4 ហើយ។ តាមរយៈការបិទនេះ បានន័យថា យើងមិនអាចធ្វើការទម្លាក់ជំនាន់ មួយនេះនៅលើ iTunes បានទៀតនោះទេ។ ដោយឡែក សម្រាប់អ្នកដែលមានបំណង Jailbreak ប្រហែលជាហួសពេលហើយ បើសិនជាចង់បានការទម្លាក់ទៅកាន់ជំនាន់ 12.4 ក៏ដូចជារង់ចាំការ Jailbreak មកដល់ ពីព្រោះថា iOS 12.4.1 បានបញ្ចេញមកជាមួយ កំណែអាប់ដេតសុវត្ថិភាពថ្មី ដែលមើលទៅទំនងជាពិបាកក្នុងការបំបែកកូដ សុវត្ថិភាពផងដែរ។  

 

 

យើងបានដឹងហើយថា Apple ទទួលបានការកោតសរសើរទៅលើការ យកចិត្តទុកដាក់ក្នុងការបញ្ចេញកំណែអាប់ដេត ទៅលើប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនជាប្រចាំ។ យ៉ាងណាមិញ ការទម្លាក់ជំនាន់ iOS ក៏បានផ្តល់អត្ថប្រយោជន៍សម្រាប់អ្នកដែលមានបញ្ហា ក្នុងការប្រើប្រាស់ជំនាន់ចុងក្រោយ ដែលនោះក៏ជាហេតុផល ដែល Apple បានទុកពេលអោយអ្នកប្រើប្រាស់ជាច្រើនសប្តាហ៍ មុនពេលបិទឈប់អោយទម្លាក់វាបាន។

 

ដោយ​ ៖ 9to5mac
អត្ថបទទាក់ទង