iPadOS នឹង​មក​ដល់​នៅ​ថ្ងៃ​ទី 30 ចុង​ខែ​កញ្ញា​នេះ​ហើយ​
ដោយ​ ៖ Kongkit | 8 ខែមុន SHARE

 

កាលពីយប់មិញនេះ Apple បានប្រកាសបង្ហាញផលិតផលថ្មីៗ របស់ខ្លួនជាច្រើន ដែលរួមមានដូចជា iPhone 11 ស៊េរី, Apple Watch ជំនាន់ទី 5 និងសេវាកម្មកំសាន្តមួយចំនួនផ្សេងទៀត ជាដើម។ ក្នុងនោះ ក្រុមហ៊ុនផ្លែប៉ោមឆែបមួយនេះ ក៏បានប្រកាសចេញនូវ iPad មានអេក្រង់ទំហំ 10.2 អ៊ីញ ជំនាន់ថ្មី ដែលដំណើរការដោយ iPadOS ស្រាប់តែម្ដង។ ជាមួយគ្នានេះ Apple ក៏បានបញ្ជាក់ប្រាប់ថា iPadOS បញ្ចេញដាក់អោយធ្វើការអាប់ដេត នៅថ្ងៃទី 30 ចុងខែកញ្ញាខាងមុខ ជាមួយនឹងការ Support សម្រាប់ iPad ដែលបានចេញកាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ ថែមទៀតផង។

 

 

ខណៈពេលដែល មានការសង្ស័យភាគច្រើនគិតថា វាគ្រាន់តែជាការប្តូរឈ្មោះមក iPadOS ប៉ុណ្ណោះ ហើយនេះជាលក្ខណៈបច្ចេកទេសនៃការផ្លាស់ប្តូរ និងបានបញ្ចេញជា iPadOS ជាលើកដំបូងរបស់ Apple ផងដែរ។ ជាក់ស្ដែង កាលពីខែមិថុនាកន្លងទៅ Apple បានប្រកាសថា វានឹងត្រូវបានបំបែក អោយដាច់ចេញពី iOS ដែលរហូតមកដល់ពេលនេះ iOS នៅតែជាប្រព័ន្ធប្រតិបត្តិការសម្រាប់ទាំង iPhone និង iPad ដដែល។ ដូច្នេះ ទើបមានការបំបែក Version នៃប្រព័ន្ធប្រតិបត្តិការ អោយដាច់ដោយឡែកពីគ្នា សម្រាប់ទូរស័ព្ទ iPhone និង iPad។ យ៉ាងណាវា មិនទាន់មានការបញ្ជាក់ពីភាពខុសគ្នា រវាង OS ទាំងពីរនេះនៅឡើយនោះទេ ប៉ុន្តែ Apple នឹងចាប់ផ្តើមអាប់ដេតភាពខុសគ្នារបស់ពួកវាកាន់តែច្រើនថែមទៀត ដូចជាបន្ថែមមុខងារថ្មីៗ និងលក្ខណៈពិសេស សម្រាប់ iPad ផងដែរ។

 

 

ពិតប្រាកដណាស់ iPadOS បានភ្ជាប់មកជាមួយលក្ខណៈពិសេសមួយចំនួន ដូចការរំពឹងទុកអញ្ចឹង និងនៅទីបំផុត Apple បានអនុញ្ញាតអោយបន្ថែមផ្ទាំង Widgets នៅលើ Home Screen បានហើយ។ មិនតែប៉ុណ្ណោះ វាក៏បាននាំមកនូវ “Desktop-Class” Browser សម្រាប់ Safari, ការអាប់ដេតលើកម្មវិធី Files និងជួយកែសម្រួលលើ Multitasking អោយកាន់តែប្រសើរ ទៀតផង។ ដូច្នេះ ប្រសិនបើប្រិយមិត្តជាម្ចាស់ iPad Air 2 រឺលើនេះ, iPad Pro, iPad ជំនាន់ទី 5 រឺលើនេះ, និង iPad mini 4 រឺលើនេះ អ្នកនឹងអាចធ្វើការដំឡើងទៅកាន់ iPadOS នៅថ្ងែទី 30 ចុងខែនេះ បានហើយ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង