AirDrop នៅលើ iPhone 11 គ្រាន់​តែ​ចង្អុរ​ទូរសព្ទទៅ​អ្នក​ដទៃ ដើម្បី​ផ្ញើ​រូប​ភាព​
ដោយ​ ៖ Sam | 9 ខែមុន SHARE

 

ជារៀងរាល់ឆ្នាំ Apple តែងតែពាំនាំនូវផលិតផល ក៏ដូចជាបច្ចេកវិទ្យាថ្មីៗមកបង្ហាញជូនអ្នកនិយម ផលិតផលខ្លួនមិនអោយខកបំណងឡើយ។ ក្នុងនោះ ព្រឹត្តិការណ៍ធំបំផុតរបស់ពួកគេ ក្នុងឆ្នាំនេះ ក៏មិនខុសពីឆ្នាំទៅនោះដែរ ដែលគេបានបញ្ចេញ iPhone 11, iPhone 11 Pro និង iPhone 11 Pro Max ជាមួយនឹងលក្ខណៈពិសេសៗ ផ្គាប់ចិត្តអ្នកគាំទ្រជាពិសេស។ iPhone 11 មានបន្ថែមនូវលក្ខណៈសម្បតិ្តមួយចំនួន ដែលគួអោយចាប់អារម្មណ៍ដូចជា កាមេរ៉ាថ្មី អេក្រង់ច្បាស់ជាងមុន ពណ៌ថ្មី និង  ការបន្ថែមមុខងារផ្សេងៗជាច្រើនទៀត។ បន្ថែមពីនោះ គេឃើញមានមុខងារពិសេសមួយ ដែលជំនួយទៅលើការប្រើប្រាស់ AirDrop អោយកាន់តែលឿន និង មិនស្មុគស្មាញ។ 

 

 

នេះបើយោងទៅតាម គេហទំព័រផ្លូវការរបស់ Apple គេបានអោយដឹងថា មុខងារថ្មីនេះ ត្រូវបានដំណើរការដោយ បន្ទះឈីបមួយឈ្មោះថា “U1” ដែលតំណាងអោយ “ultra-wideband” ក្នុងការប្រើប្រាស់លើការតាមដានទិន្នន័យទីតាំង នៅលើស្មាតហ្វូន។ លើសពីនោះ រាល់ឧបករណ៍ទាំងឡាយណា ដែលមានបំពាក់នូវ ឈីប “U1” នេះ នឹងមានលទ្ធភាពអាចទាក់ទងគ្នាបានក្នុងល្បឿនលឿន នឹងត្រឹមត្រូវបំផុត។ បន្ទះឈីបដ៏តូចនេះ អាចចាប់រលកសញ្ញាដូចទៅនឹង ប្ល៊ូធូសដែរ ជាមួយនឹងការប្រើប្រាស់ថាមពលតិចជាង នៅក្នុងរយៈចំងាយជិត។ 

 

 

យ៉ាងណាមិញ គេមិនបានឃើញ Apple និយាយអំពី មុខងារនេះនោះទេ នៅពេលធ្វើបទបង្ហាញ ដោយវាបានឃើញមានតែនៅក្នុង វេបសាយផ្លូវការប៉ុណ្ណោះ។ តាមរយៈ ការលេចចេញនូវ បន្ទះឈីប “U1” នេះ ក៏ស្របទៅនឹងព័ត៌មានលេចលឺកន្លងមក អំពីការនាំយក បន្តោងចាប់ទីតាំង (Apple Tag) ទៅលើ សោរ, កាបូបលុយ និងវត្ថុដែលងាយបាត់ផ្សេងៗផងដែរ។ តែទោះជាយ៉ាងណា គេអាចដឹងបានថា បន្ទះឈីប “U1” នោះបានបន្ថែមសមត្ថភាពទៅលើ មុខងារ AriDrop ដោយវាអនុញ្ញាតអោយយើង អាចលើកទូរសព្ទនៅពីមុខ ទូរសព្ទមួយផ្សេងទៀត ដែលយើងចង់ផ្ញើឯកសារអ្វីមួយទៅកាន់ពួកគេបានតែម្តង។ 

 

ដោយ​ ៖ The Verge
អត្ថបទទាក់ទង