Vivaldi Browser ថ្មី​ប្លែក បាន​ដាក់​អោយ​ទាញ​យក​លើ Android ជា​ជំនាន់​សាក​ល្បង​ហើយ​
ដោយ​ ៖ Kongkit | 4 ខែមុន SHARE

 

នាពេលថ្មីៗនេះ Vivaldi Browser ជាកម្មវិធី ដែលត្រូវបានបង្កើតឡើងដោយ អតីតនាយកប្រតិបត្តិរបស់ Opera លោក Jon von Tetzchner ទើបបានដាក់អោយធ្វើការទាញយកមកប្រើលើ ស្មាតហ្វូនណា ដើរដោយ Android ហើយ។ ប៉ុន្តែយ៉ាងណា គួរអោយសោកស្ដាយ ដោយសារកម្មវិធីមួយនេះ បានដាក់អោយទាញយកជាជំនាន់សាកល្បង (Beta) ប៉ុណ្ណោះ មិនមែនជាជំនាន់ Version ពេញលេញនោះទេ។

 

 

ជាក់ស្ដែង កម្មវិធី Vivaldi បានផ្ដល់សិទ្ធសេរីភាព អោយអ្នកប្រើប្រាស់អាចលេង Tweak និងប្ដូរម៉ូតផ្ទៃបង្ហាញលើ Browser តាមបំណងអោយសមនឹងតម្រូវការរបស់ពួកគេ ទៀតផង។ ប៉ុន្តែ ក៏មានរឿងមួយដែល ធ្វើអោយអ្នកប្រើប្រាស់ជាច្រើន មានការមិនពេញចិត្តលើ Browser មួយនេះ ដោយសារ វាមិនអាចធ្វើការ Syncing រវាង ស្មាតហ្វូន និងកុំព្យូទ័របានឡើយ។ យ៉ាងណាឥឡូវវាបានផ្លាស់ប្ដូរហើយ ជាមួយការបញ្ចេញ Version ដាក់អោយប្រើលើស្មាតហ្វូន Android សម្រាប់កម្មវិធី Vivaldi មួយនេះ។

 

 

មួយវិញទៀត កម្មវិធី Vivaldi មានភាពងាយស្រួលប្រើប្រាស់ ហើយអ្នកនឹងមានអារម្មណ៍ថា មានផ្ទែស្រឡះស្អាតល្អ នៅពេលដែលបើកដំណើរការវា លើស្មាតហ្វូនរបស់អ្នក ជាក់ជាមិនខាន់។ ដោយកន្លែងរបារ URL គឺស្ថិតនៅផ្នែកខាងលើ ចំណែកឯ របាររុករក, ប៊ូតុងដែលប្រើញឹកញាប់ ដូចជាប៉ូតុងថយក្រោយ, ប៉ូតុងទៅមុខ និងកន្លែងប្តូរផ្ទាំងផ្សេង គឺមានទីតាំងនៅផ្នែកខាងក្រោម នៃផ្ទៃបង្ហាញរបស់ស្មាតហ្វូន ដែលជួយផ្ដល់ភាពងាយស្រួល ក្នុងការប្រើតែដៃម្ខាង ទៀតផង។

 

 

ប្រសិនបើអ្នកកំពុងតែប្រើ Vivaldi នៅលើកុំព្យូទ័រ ប៉ុន្តែមានការមិនពេញចិត្ត ដែលមិនអាចធ្វើការតភ្ជាប់ (Syncing) រវាងស្មាតហ្វូន និងកុំព្យូទ័របាននោះ អញ្ចឹងប្រិយមិត្តអាចសាកល្បងប្រើកម្មវិធី Vivaldi Browser នេះនៅលើ Android បាន ដោយអាចចុចត្រង់នេះ ដើម្បីធ្វើការទាញយក ជាការស្រេច។ 

ដោយ​ ៖ Phone Arena
អត្ថបទទាក់ទង