ក្រុមហ៊ុន​ Volocopter​ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ ដើម្បី​ជំរុញ​ដល់​គម្រោង​បង្កើត​យន្ត​ហោះ​តាក់​ស៊ី​
ដោយ​ ៖ Ratanak | 4 ខែមុន SHARE

 

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Volocopter ទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ដើម្បីចាប់ផ្ដើមបើកដំណើរការពាណិជ្ជកម្មនៃ Volocity ដែលវាជាគម្រោងមួយ ក្នុងកាបង្កើត តាក់ស៊ីតាមយន្តហោះ នៅក្នុងរយៈពេល 3 ឆ្នាំទៀត ហើយគម្រោងនេះ ត្រូវបានដឹកនាំដោយ ក្រុមហ៊ុន Zhejiang Geely Holding Group ដែលជាក្រុមហ៊ុនមួយ ស្ថិតនៅក្រោយខ្នងរបស់ Volvo ព្រមទាំងក្រុមហ៊ុនផលិតរថយន្ត មួយចំនួនទៀតផងដែរ។ 

 

 

មិនខុសទេ Volocity គឺជាគម្រោងមួយ ក្នុងការបង្កើតសេវាកម្ម តាកស៊ីតាមយន្តហោះ ដឹកអ្នកដំណើរនៅក្នុងទីក្រុង ដែលវាត្រូវបាន មនុស្សជាច្រើន ចាប់អារម្មណ៍ ព្រោះថាវាអាចបង្កើន ភាពងាយស្រួល បានយ៉ាងច្រើនបែប នៅក្នុងការធ្វើដំណើរ។ ពិតណាស់ មតិជាច្រើនបានបង្ហាញថា វាពិតមានប្រយោជន៍ខ្លាំងមែនទែន ព្រោះវាអាចធ្វើឲ្យ ការទៅណាមកណា កាន់តែមានភាពរហ័ស មានសុវត្ថិភាព ជាពិសេសវាអាចជួយ កាត់បន្ថយការកកស្ទះចរាចណ៍ តាមដងផ្លូវបាន មួយផ្នែកធំទៀតផង។ ដោយហេតុនេះហើយ ទើបពេលនេះ Volocopter បានបង្ហាញពីចំនួនទឹកប្រាក់ 55 លានដុល្លារបន្ថែមទៀត ដោយទទួលបាន ពីសំណាក់បុគ្គលមួយចំនួន ដែលបានចូលរួមក្នុងគម្រោងនេះ។

 

 

កាន់តែពិសេសនោះ លោក Florian Reuter ដែលជា CEO បាននិយាយថា “គម្រោងមួយនេះ គឺវាចាំបាច់បំផុត សម្រាប់ទីក្រុងនាពេល 2 ឬ 3 ឆ្នាំខាងមុខទៀត ដូច្នេះហើយទើប ខ្លួនបានព្យាយាមអភិវឌ្ឍន៍ តាក់ស៊ីនៅលើអាកាសរបស់ Volocopter បន្ថែមទៀតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកបានបន្តទៀតថា ទឹកប្រាក់ទាំងប៉ុន្មាន ដែលក្រុមហ៊ុនបានទទួលនោះ វាអាចជួយជំរុញ បន្ថែមទៀត ទៅលើគម្រោងខាងលើ ហើយក្រុមហ៊ុនលោក នឹងផ្ដល់ការគោរព ដល់ម្ចាស់ភាគហ៊ុនទាំងអស់នោះ ជានិច្ច”។ គួរបញ្ជាក់ដែរថា Volocity របស់ Volocopter នេះ វាជាយន្តហោះអគ្គិសនីំ ជំនាន់ទី 4 ដែលមានល្បឿនដល់ 109.44 គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងរយៈចម្ងាយប្រហែលបាន 35 គីឡូម៉ែត្រផងដែរ។ មួយវិញទៀត នៅថ្ងៃអនាគត ក្រុមហ៊ុនដដែលនេះ អាចនឹងបង្កើតចំណត របស់យន្តហោះនេះ ដែលហៅថា Voloports នៅលើដំបូងអគាធំៗទៀតផង។

 

 

ដូច្នេះហើយ យន្តហោះអគ្គិសនី ដឹកអ្នកដំណើរខាងលើ គឺកំពុងតែស្ថិតក្នុងគម្រោងមួយ របស់ក្រុមហ៊ុន Volocopter ដែលវាអាច នឹងលេចចេញ ជារូបរាងនៅក្នុងពេល 2 ឬ 3 ឆ្នាំទៀត ផងដែរ។ ប្រាកដណាស់ បើសិនជាមាន យន្តហោះបែបនេះពិតមែន នោះវាពិតជារឿងល្អមួយ សម្រាប់អ្នកដែលរស់នៅទីក្រុង ព្រោះថា វាអាចជួយកាត់បន្ថយ ការកកស្ទះតាមដងផ្លូវ មានសុវត្ថិភាព ជាពិសេសនោះ វាក៏មានភាពរហ័សទៀតផង ដែលអាចឲ្យអ្នកធ្វើដំណើរ ចំណេញពេលវេលាអញ្ចឹងដែរ។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង