Google ត្រៀមបញ្ចេញសេវាកម្ម Play Pass ដូចទៅនឹង Apple Arcade ក្នុងពេលឆាប់ៗ​
ដោយ​ ៖ Sam | 4 ខែមុន SHARE

 

កាលពីខែ កក្កដា កន្លងទៅសេវាកម្ម Google Play Pass ត្រូវបានគេទទួលព័ត៌មាន ថាកំពុងស្ថិតក្នុងការ ធ្វើតេស្តសាកល្បងទៅលើការ ប្រើប្រាស់ និងទាញយកកម្មវិធី ជាកញ្ចប់ នៅលើផ្សារកម្មវិធី Play Store។ ដោយឡែក នៅក្នុងថ្ងៃនេះ Google បានបង្ហើបពីសេវាកម្មមួយនេះ កាន់តែច្បាស់ឡើង តាមរយៈគណនីផ្លូវការរបស់ខ្លួន។ បើយោងទៅតាម Google បង្ហាញអោយដឹងកន្លងមកនោះ Play Pass មានលក្ខណៈពិសេសជាង Apple Arcade ដែលមាននៅលើ App Store ដោយវាអាចអោយអ្នក ប្រើប្រាស់សេវាកម្ម Play Pass ទាំងអស់អាចទាញយកបានទាំង ហ្គេម និង កម្មវិធីគិតថ្លៃបន្ថែមផង ខុសពី Apple Arcade ដែលអនុញាតអោយទាញយកបានតែ ហ្គេមតែប៉ុណ្ណោះ។

 

 

ក្នុងនោះ វាមានតម្លៃ 4.99 ដុល្លារក្នុងមួយខែ ដូចទៅនឹង Apple Arcade ដែរ ដែលមានមកជាមួយការប្រើប្រាស់ឥតគិតថ្លៃដំបូង (Trial ) បានរយៈពេល 10 ថ្ងៃផងដែរ ។ ​Google Play Pass មានផ្ទុកនៅ កម្មវិធីគិថ្លៃល្អៗជាច្រើន រួមមានទាំង កម្មវិធីតាមដានសុខភាព និង កម្មវិធីទាក់ទងនឹងការបង្កើតចំរៀងផ្សេងៗទៀត។ លើសពីនោះ រាល់ កម្មវិធី និង ហ្គេមទាំងអស់ដែលស្ថិតក្នុង កញ្ចប់ Play Pass នឹងមិនមានសារពាណិជ្ជកម្មលោតរញ៉េរញ៉ៃ ឬក៏ការគិតលុយបន្ថែម (In-app purchases) ឡើយ។ 

 

 

នោះបើយោងតាម រូបភាពនៅលើ Twitter ដដែលនោះ យើងមិនទាន់អាចដឹងបានពីថ្ងៃប្រកាសដាក់អោយប្រើប្រាស់ Google Play Pass នេះ ជាផ្លូវការនៅឡើយទេ តែតាមរយៈពាក្យពេចន៍ដែលគេបានសរសេរថា “It’s almost time, Google Play Pass is coming soon” នោះ អាចបញ្ជាក់អោយឃើញថា វាអាចនឹងមិនចំណាយពេលយូរទៀតនោះទេ ព្រោះថាវាអាចនឹងចេញមកក្នុងពេល ប្រហាក់ប្រហែលនឹង Apple Arcade ដែលគេរំពឹងថានឹងប្រកាសចេញនៅថ្ងៃទី 10 ខែកញ្ញា ក្នុងព្រឹត្តិការណ៍ Apple Event ឆ្នាំ 2019 នេះ។ ទោះជាយ៉ាងណាក៏ដោយ Google ក៏មិនសូវជាចូលចិត្តទុកអោយអ្នកគាំទ្ររបស់ខ្លួនរង់ចាំយូរ ពេកនោះដែរ នេះបើយោងទៅតាមការបញ្ជាក់ ពីពួកគេផ្ទាល់ទៅលើការការកំពុងធ្វើតេស្តសាកស្បងយ៉ាងសស្រាក់ស្រាំ កាលពីខែ កក្កដានោះ។ 

 

ដោយ​ ៖ 9to5Google
អត្ថបទទាក់ទង