PNY បញ្ចេញលក់ SSD ទំហំប៉ុនជ័រលុប និង​មាន​ល្បឿន​លឿន​ជាង​គេ​លើ​លោក​
ដោយ​ ៖ Sam | 4 ខែមុន SHARE

 

ក្រុមហ៊ុន PNY បានបញ្ចេញលក់ SSD ខ្នាតតូចមួយ មានឈ្មោះថា Elite Portable SSD ដែលមានល្បឿន Read and Write ដល់ទៅ 430 មេហ្គាបៃ ក្នុងមួយវិនាទី។ Elite Portable SSD នេះមានទំហំប៉ុន ជ័រលុប ប៉ុណ្ណោះ និងកម្រាស់ត្រឹមតែ 8.9 មីលីម៉ែត្រ ជាមួយរូបរាងទាក់ទាញយ៉ាងពិសេស ងាយស្រួលកាន់ និងមានសមត្ថភាពអូសរូបភាពបានទៅដល់ 40 មេហ្គាភិចសែលឡើងទៅ និង វីដេអូកម្រិត 4K បានដោយគ្មានបញ្ហា។ 

 

Elite Portable SSD

 

 

លើសពីនោះ មានម៉ូឌែលមួយផ្សេងទៀត ដែលលឿនជាងនោះ មកជាមួយគ្នាដែរ គឺ Pro Elite SSD ដែលអាច Read បានល្បឿន 890MB ក្នុងមួយវិនាទី និង Write បាន 900MB ក្នុងមួយវិនាទី ហើយវាលឿនជាង Hard Disk ធម្មតាដល់ទៅ 7 ដងឯណោះ។  វាមានភ្ជាប់មកជាមួយនូវ USB-C 3.1 ជំនាន់ទី 2 ដែលមានកម្រិតបញ្ជូនទិន្នន័យបាន 1250MB ក្នុងមួយវិនាទី តែនោះត្រូវប្រាកដផងដែរថា កុំព្យូទ័ររបស់អ្នកមានរន្ធ USB ត្រូវគ្នាជាមួយ SSD នេះ បើមិនដូចច្នោះទេ វានឹងនៅតែយឺតដដែល។ យ៉ាងណាក៏ដោយ វាក៏នូវតែអាចស្គាល់ និងប្រើប្រាស់បានជាមួយ រន្ធ USB ជំនាន់ 3.0 និង 2.0 ដែលឃើញមាននៅលើកុំព្យូទ័រភាគច្រើនផងដែរ។

 

Pro Elite SSD

 

SSD ទាំង 2 ម៉ូឌែលនេះ ពិតជាសាកសមណាស់សម្រាប់ អ្នកថតរូប, Vlogger និង អ្នកផលិតវីដេអូ ដែលត្រូវការ ការផ្ទុក និង ផ្ទេរឯកសារជាប់ខ្លួនបានយ៉ាងងាយស្រួល មិនចាំបាច់រង់ចាំយូរនោះទេ។ ក្នុងនោះ Pro Elite SSD មកជាមួយពណ៌ចំនួន 5 គឺ ខ្មៅ, ផ្កាឈូក, ទឹកមាស, ទឹកប្រាក់ និង ផ្ទៃមេឃ និងទំហំចាប់ពី 250GB, 500GB និង 1TB ហើយ 240GB និង 480GB សម្រាប់ម៉ូឌែល Elite Portable SSD។ 

 

 

ដោយ​ ៖ Digital Camera World
អត្ថបទទាក់ទង