ប្រកាសផ្តល់ប្រាក់រង្វាន់ 3 លានដុល្លារ ដល់តារាវិទូដែលថតរូប ប្រហោងខ្មៅ​ លើកដំបូងបង្អស់លើលោក​
ដោយ​ ៖ Sam | 10 ខែមុន SHARE

 

កាលពីខែ មេសា កន្លងទៅ ការស្រាវជ្រាវពីសំណាក់តារាវិទូចំនួន 347  នាក់  ដើម្បីចាប់យករូបភាពដំបូងរបស់ ច្រកនៃពេលវេលា “Black Hole” នៅក្នុងលំហរនោះ បានឈានដល់ការទទួលបាននូវប្រាក់រង្វាន់ពីការខិតខំប្រឹងប្រែងរបស់ពួកគេហើយ។ ក្នុងនោះ តារាវិទូទាំង 347 នាក់ប្រហែលជាត្រូវបែងចែកនូវ ប្រាក់រវង្វាន់ទាំង 3 លានដុល្លារ នោះទៅជា 347 ចំណែកហើយដើម្បីអោយស្មើរភាពគ្នា។ 

 

 

នោះគឺជាភាពជោគជ័យទៅលើ ការសិក្សាពីវិទ្យាសាស្ត្រដែលមនុស្សម្នាទូទាំងពិភពលោក ចង់ឃើញពីការរីកចម្រើននៅក្នុង វិស័យនេះជាបន្តបន្ទាប់ផងដែរ។ តាមរយៈរូបភាពមួយសន្លឹក ដែលយើងទទួលមកនេះ បានឆ្លងកាត់ការចាប់យកពី រង្វាស់មាត្រដ្ឋាននៃភព ឬ Planet-scale array ពី ស្ថានីយ តេឡេស្កូប ចំនួន 8 នៅលើផែនដី។ អ្នកក៏អាចមើលពីដំណើរការនៃការចាប់យករូបភាពមួយ តាមរយៈវីដេអូខាងក្រោមនេះបាន៖

 

 

យោងតាមប្រសាសន៍របស់ លោកប្រធានគម្រោង Shep Doeleman បានអោយដឹងថា រូបភាពនេះជាចំនុចផ្តើមនៃ សករាជថ្មី នៃច្រកពេលវេលា និងអាវកាស "Black Hole" ដែលវាកំពុងស្ថិតក្នុង អភិវឌ្ឍជាខ្សែវីដេអូក្នុងពេលឆាប់ៗខាងមុខ។ លោកបន្ថែមថាៈ យ៉ាងយូក្នុងរយៈពេល 10 ឆ្នាំខាងមុខនេះ យើងនឹងបង្កើតនូវ ខ្សែរឿងអំពីដំណើរវិវត្តន៍នៃ ប្រហោងខ្មៅនេះ ក្នុងកម្រិតគុណភាពខ្ពស់ ដែលមិនត្រឹមតែរៀបរាប់ពីរូបរាងរបស់វានោះទេ តែយើងនឹងបង្ហាញពីការផ្លាស់ប្តូរ កកើត និង អនុភាពរបស់វា។ លើសពីនោះ វាអាចជាខ្សែភាពយន្ត Black Hole ដែលផលិតឡើងមិនលាយឡំនឹងការប្រឌិតដំបូងគេនៅឆ្នាំ 2020 ខាងមុខ៕

 

ដោយ​ ៖ PetaPixel
អត្ថបទទាក់ទង