ASUS ដាក់​បង្ហាញ​កុំព្យូទ័រ​យួរ​ដៃ​ដំបូង​គេនៅ​លើ​លោក ដែល​មាន​ល្បឿន Refresh Rate រហូត​ដល់ 300Hz​
ដោយ​ ៖ Chiro | 4 ខែមុន SHARE

 

យើងបានដឹងហើយថា ព្រឹត្តិការណ៍ IFA ឆ្នាំ 2019 នឹងធ្វើឡើងចាប់ពីថ្ងៃទី 6 ខែកញ្ញា រហូតដល់ ថ្ងៃទី 9 ខែកញ្ញា ដែលមានទីតាំងស្ថិត នៅក្រុង Berlin ប្រទេសអាល្លឺម៉ង់។ នៅក្នុងព្រឹត្តិការណ៍នេះយើងនឹងបានឃើញផលិតផលអេឡិចត្រូនិចថ្មីៗរបស់ក្រុមហ៊ុនល្បីៗ ជាច្រើន។ ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍នេះផងដែរ ក្រុមហ៊ុន ASUS ក៏បានធ្វើការបញ្ចេញ កុំព្យូទ័រយូរដៃ ដំបូងគេនៅលើពិភពលោក ដែលមានកម្រិតល្បឿនអេក្រង់រហូតដល់ 300Hz។

 


កុំព្យូទ័រយូរដៃ ដំបូងគេនៅលើពិភពលោក ដែលមានកម្រិត Refresh Rate រហូតដល់ 300Hz និងមានល្បឿនតបមកវិញ 3ms របស់ក្រុមហ៊ុន ASUS មានឈ្មោះជាផ្លូវការថា Zephyrus S GX701 ហើយវាត្រូវបំពាក់មកជាមួយ អេក្រង់ ទំហំ 17 អ៊ីញ ដែលមានកម្រិតបង្ហាញ Full HD។ ចំនែកឯកម្លាំងម៉ាស៊ីនវិញ វាត្រូវបានបំពាក់មកជាមួយបន្ទះឈីប Intel Core i7 ជំនាន់ទី 9
អមមកជាមួយបន្ទះក្រាហ្វិកកាត Nvidia GeForce RTX 2080 Max-Q។ ក្រុមហ៊ុន ASUS គ្រោងនឹងដាក់លក់ កុំព្យូទ័រយួរដៃ Zephyrus S GX701 នៅក្នុងខែតុលាខាងមុខនេះតែម្តង។ ASUS ក៏បានបញ្ជាក់ដែរថា នៅក្នុងឆ្នាំ 2020 ខាងមុខនេះ ពួកគេក៏មានគម្រោងនាំយក កុំព្យូទ័រយួរដៃ ដែលមានល្បឿន Refresh Rate 300Hz ជាច្រើនម៉ូឌែលទៀត ដើម្បីវាយលុក ចូលទីផ្សារកុំព្យូទ័រយួរដៃ Gaming ទៀតផង។



អញ្ចឹងសរុបមកវិញ ព័ត៌មានខាងលើនេះ គឺជាដំណឹងដ៏ល្អមួយសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម ជាពិសេសហ្គេមបែបបាញ់ ប្រហារគ្នា ឬ ហ្គេម FPS ជាដើម។ ព្រោះថាអ្នកនឹងទទួលបានបទពិសោធន៍ដ៏អស្ចារ្យថែមមួយកម្រិតទៀតក្នុងការលេងហ្គេមរបស់អ្នក។

ដោយ​ ៖ Trusted Reviews
អត្ថបទទាក់ទង