Lucasfilm មានគម្រោងបញ្ចេញហ្គេម LEGO Star Wars Battles ថ្មី​សម្រាប់​ស្មាតហ្វូន ​Android និង iOS​
ដោយ​ ៖ Kongkit | 4 ខែមុន SHARE

 

កាលពីប៉ុន្មានថ្ងៃមុន យើងបានណែនាំអំពីហ្គេម LEGO ម្ដងរួចមកហើយ ដោយវាមានឈ្មោះថា LEGO Legacy: Heroes Unboxed ដែលវាត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Gameloft ហើយហ្គេមមួយនេះ ក៏បានដាក់អោយធ្វើការចុះឈ្មោះលេង ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ពេលថ្មីៗនេះ Lucasfilm ទើបបានប្រកាសបង្ហាញហ្គេម LEGO Star Wars Battles ថ្មីមួយ ដែលលាយបញ្ចូលគ្នានៃការប្រកួតប្រជែង ការប្រមូលផ្តុំតួអង្គ និងប៉ម ជាមួយនឹងការទាក់ទាញបែប Classic និងមាន Hero របស់រឿង LEGO ជាច្រើនទៀតផង។

 

 

របៀបលេង ក្នុងហ្គេម LEGO Star Wars Battles ថ្មីនេះ នឹងតម្រូវអោយអ្នកលេង ដឹកនាំទ័ពនៃតួអង្គ LEGO Star War ចូលទៅក្នុងសមរភូមិប្រយុទ្ធបែប PvP ជាមួយអ្នកលេងច្រើនទៀត នៅទូទាំងពិភពលោក ហើយវាត្រូវបានអោយលេងលើទីតាំងល្បីៗ នៅទូទាំងកាឡាក់ស៊ី ទៀតផង។ ដើម្បីទទួលបានភាគរយជោគជ័យ ក្នុងការប្រកួតច្រើន អ្នកត្រូវធ្វើការប្រមូលធាតុសំខាន់ៗ ក៏ដូចជា Upgrade តួអង្គ Hero, យានយន្ត, កសាង LEGO ប៉ម (កាំភ្លើងយន្ដ) ដើម្បីប្រយុទ្ធទប់ទល់ជាមួយសត្រូវ, ការពារនិងដណ្តើមយកទឹកដី, និងបង្កើតកងទ័ពចំនួន 2 ប្រភេទ ទ័ពពណ៌ស និងទ័ពពណ៌ខ្មៅ ជាដើម។ លើសពីនេះ ហ្គេម LEGO Star Wars Battles បានរាប់បញ្ចូលទាំងវីរបុរស និងតួអង្គអាក្រក់ មិនធ្លាប់មាននៅក្នុងហ្គេម LED Star War ពីមុនឡើយ ដែលមានតួអង្គ Hero ដូចជា Rey, Kylo Ren, BB-9E និងកងទ័ពឧទ្ទាម Duros ដែលយកលំនាំពីរឿង Star War Battlefront ថែមទៀតផង។

 

 

ជាងនេះទៅទៀត ហ្គេម LEGO Star Wars Battles អាចនឹងមានតួអង្គ និងយានយន្តច្រើនជាង 40 រួមមាន យានយន្តចម្បាំង និងកងទ័ព មកពីក្នុងរឿង Star Wars ក៏ដូចតួអង្គក្នុងខ្សែភាពយន្ត Animation នៃរឿង LEGO ជាដើម។ យ៉ាងណា ហ្គេមនេះមិនទាន់បានដាក់អោយលេង នៅឡើយទេ ប៉ុន្តែ Lucasfilm បានប្រាប់ថា ហ្គេម LEGO Star Wars Battles និងបញ្ចេញអោយលេង នៅក្នុងឆ្នាំ 2020 ខាងមុខ ដែលមានទាំងនៅលើ App Store និង Play Store ទៀតផង។ 

ដោយ​ ៖ Phone Arena
អត្ថបទទាក់ទង