Apple កំពុងអភិវឌ្ឍលើ Wrist ID មកដាក់លើ Apple Watch​
ដោយ​ ៖ Sam | 8 ខែមុន SHARE

 

យោងទៅតាមប្រភព Apple Patent បានបង្ហាញពីប័ណ្ណប៉ាតង់ថ្មីរបស់ Apple ពីខ្សែដៃនាឡិកាវៃឆ្លាតថ្មីរបស់ Apple Watch។ ក្នុងនោះ គេឃើញមាននូវបច្ចេកវិទ្យាថ្មីមួយ ដែលធ្វើអោយ Apple Watch អាចដោះសោរបាន ដោយមិនចាំបាច់ វាយលេខកូដ ឬដោះតាមរយៈ iPhone ទៀតឡើយ។ នៅក្នុងប៉ាតង់នោះ បានរៀបរាប់ពី ប្រព័ន្ធសេនស័រកំណត់អត្តសញ្ញាណ ដែលមានបង្កប់នៅក្នុង ខ្សែដៃ Apple Watch ដែលមើលទៅដូចជាអាច សម្គាល់នូវទម្រង់ស្បែកនៅលើ កដៃបាន។ បន្ថែមពីនោះ សេនស័រនោះអាចសម្គាល់បានទាំងស្នាមនៅលើស្បែក ទោះបីជា មានបាំងដោយរោមដៃក៏ដោយ។ 

 

 

តាមរយៈ រូបភាព បានបង្ហាញថា សេនស័រនោះធ្វើការស្កេនលក្ខណៈ ទម្រង់ស្បែកនៅលើ កដៃ មកបម្លែងជា កូដសម្ងាត់ដើម្បីប្រើប្រាស់ដើម្បីដោះសោរនាឡិកា Apple Watch។ គួបញ្ជាក់ថា បច្ចេកវិទ្យានេះមានលក្ខណៈស្រដៀងទៅនឹង “Touch ID” ដែរ ដែលប្រើប្រាស់នូវ ប្រព័ន្ធសេនស័រដូចគ្នានេះ។ 

 

 

 

 

សរុបមក យើងបានដឹងហើយថាក្រុមហ៊ុន Apple តែងតែនាំយកបច្ចេកវិទ្យាថ្មីៗ ដូចជា Touch ID, Face IDដែលយើងពិបាកស្មានពី អនាគតបានច្បាស់នោះទេ។ យ៉ាងណាមិញ មិនសល់ពេលប៉ុន្មានថ្ងៃទៀតនោះទេ ដែលយើងអាចនឹងបានឃើញពី Apple Watch ជំនាន់ថ្មី ហើយចំពោះ បច្ចេកវិទ្យា “Wrist ID” នេះប្រហែលអាចមានឃើញនៅឆ្នាំ 2020 ខាងមុខ។  

 

ដោយ​ ៖ The Verge
អត្ថបទទាក់ទង