GoCycle​ បាន​បញ្ចេញ​កង់​អគ្គិសនី​បត់​ជំនាន់​ថ្មី​ ដែល​មាន​តម្លៃ​ជិត​ 5​ ពាន់​ដុល្លារ​
ដោយ​ ៖ Ratanak | 5 ខែមុន SHARE

 

ថ្មីៗនេះ ក្រុមហ៊ុន GoCycle បានបញ្ចេញនូវ កង់អគ្គិសនីបត់ ជំនាន់ថ្មីរបស់ខ្លួន ដែលត្រូវបានគេហៅថា GXi ហើយវាជាប្រភេទកង់ ដែលអ្នកនិយមចូលចិត្តជិះកង់ ទន្ទឹងរង់ចាំផងដែរ។ ពិតណាស់ គ្រប់ជំនាន់មកហើយ កង់នេះ វាជាប្រភេទកង់ ដែលអាចបត់បាន ក៏ដូចជាប្រើប្រាស់ជាមួយ ថាមពលអគ្គសនីទៀតផង ហើយកាន់តែពិសេសនោះ ក្នុងជំនាន់ថ្មីនេះ វាអាចធ្វើការបត់ បានយ៉ាងរហ័ស ពោលគឺ ចំណាយពេលត្រឹម 10 វិនាទីប៉ុណ្ណោះ។ 

 

 

ជាក់ស្ដែង កង់នេះមានទម្ងន់ 17.5 គីឡូក្រាម ដោយបំពាក់ជាមួយ អាគុយ 375Wh នៅក្នុងស៊ុមអាលុយមីញ៉ូម របស់វា ហើយអាគុយនេះ ក៏អាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការដោះចេញពីតួខ្លួនបាន ដែលវាជួយធ្វើឲ្យ មានភាពងាយស្រួល បានមួយផ្នែកផងដែរ។ លើសពីនេះ វាក៏បានភ្ជាប់មក ជាមួយម៉ូទ័រនៅផ្នែកខាងមុខ ដែលរត់ដល់ល្បឿនខ្ពស់បំផុតដល់ 32 គីឡូម៉ែត ក្នុងមួយម៉ោង សម្រាប់អាមេរិក តែសម្រាប់ទីផ្សារអឺរ៉ុប វាអាចមានល្បឿនខ្ពស់បំផុតដល់ 40 គីឡូម៉ែត្រ ក្នុងមួយម៉ោងទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ខ្សែរភ្លើងទាំងអស់ ត្រូវបានដាក់ នៅខាងក្នុងតួខ្លួន ដើម្បីកុំឲ្យមានភាពសាំញ៉ាំ ក៏ដូចជាទទួលបាន រូបរាងស្អាត ប្រព័ន្ធហ្រ្វាំងទំនើប ប៉ុន្តែវាមិនមាន អំពូល LED នោះទេ។ 

 

 

អញ្ចឹងហើយ ទាំងនេះគឺជា ចំណុចសំខាន់មួយចំនួន ដែលមាននៅលើ កង់អគ្គិសនីជំនាន់ថ្មី GXi របស់ GoCycle ដែលមើលទៅ ពិតជាសាកសមមែនទែន សម្រាប់អ្នកចូលចិត្តជិះកង់ ជាលក្ខណៈកម្សាន្ត ហើយតម្លៃរបស់វាវិញ ក៏មិនធម្មតានោះដែរ និយាយឲ្យចំ វាត្រូវបានដាក់លក់ ក្នុងតម្លៃខ្ទង់ 4,779 ដុល្លារផងដែរ។ ហេតុនេះ តើប្រិយមិត្ត គិតយ៉ាងណាដែរ ចំពោះកង់មួយនេះ? សូមបញ្ចេញ គំនិតរបស់អ្នក ឲ្យខ្ញុំដឹងផង។

 

 

 

ដោយ​ ៖ The Verge
អត្ថបទទាក់ទង