ដំឡើង Theme ថ្មី​មួយ​នេះ ដើម្បី​ទទួល​បាន Dark Mode សម្រាប់ WhatsApp នៅ​លើ​កុំព្យូទ័រ​
ដោយ​ ៖ Hong | 4 ខែមុន SHARE

 

WhatsApp គឺជាកម្មវិធីបណ្ដាញសង្គេម មួយក្នុងចំណោម កម្មវិធីកំពូលៗដទៃទៀត ដែលមានភាពល្បីល្បាញបំផុត ទាក់ទងទៅនឹងមុខងារ ឆ្លើយតបសារទៅវិញទៅមក ជុំវិញពិភពលោក មានទាំងនៅលើស្មាតហ្វូន (iOS, Android, Windows Phone) និងកុំព្យូទ័រ (Windows, macOS) ផងដែរ។ រហូតមកដល់ ពេលបច្ចុប្បន្ននេះ យើងមិនធ្លាប់ដែលទទួលបាន ព័ត៌មានលេចធ្លាយអំពី Dark Mode សម្រាប់កម្មវិធី WhatsApp នៅលើកុំព្យូទ័រនោះឡើយ ប៉ុន្ដែយើងបានរកឃើញ Theme ចេញថ្មីមួយនេះ អាចធ្វើឲ្យផ្ទៃទាំងមូល នៃកម្មវិធីផ្ញើសារនេះ ក្លាយទៅជាពណ៌ងងឹតបាន សម្រាប់ទាំងកុំព្យូទ័រ Windows និង macOS ថែមទៀតផង។

 

 

ចំពោះ Theme ដែលធ្វើឲ្យកម្មវិធី WhatsApp ដូចជាមានមុខងារ Dark Mode ថ្មីមួយនេះ គឺត្រូវបានបង្កើតឡើងដោយ គណនីម្នាក់មានឈ្មោះថា m4heshd នៅលើវេបសាយ ក្រុមអ្នកអភិវឌ្ឍន៍ XDA ដើម្បីឲ្យងាយស្រួលមើល សម្រាប់ភ្នែករបស់យើង ជាពិសេស។ បើយោងទៅតាម អ្នកអភិវឌ្ឍន៍ Theme Dark Mode សម្រាប់កម្មវិធី WhatsApp នៅលើកុំព្យូទ័រ គឺបាននិយាយប្រាប់ថា នេះគឺជាការដំឡើងស្រ្គីប NodeJS របស់ខ្លួន ដែលផ្ដោតតែទៅលើ ការកែប្រែចំពោះផ្ទៃ UI ប៉ុណ្ណោះ និងប៉ះពាល់ដល់កូដ អ្វីដទៃទៀតនោះឡើយ។ 

 

ហេតុដោយសារតែ នេះគឺគ្រាន់តែជា Theme បន្ថែមពីលើកម្មវិធី WhatsApp ដូច្នេះហើយទិន្នន័យរបស់អ្នក ដូចជាសារទាំងឡាយ មិនអាចធ្វើការចែករំលែក ទៅកាន់អ្នកអភិវឌ្ឍន៍ Theme ទាំងនោះបានទេ។ ដើម្បីធ្វើការដំឡើង Theme នេះទៅលើកម្មវិធី WhatsApp គឺគ្រាន់តែទាញយកឯកសារ សម្រាប់កុំព្យូទ័រ Windows (x86 & x64) សូមចុចទីនេះ ឬ macOS (x64) សូមចុចទីនេះ ជាមុនសិន។ បន្ទាប់មកដំឡើងកម្មវិធី WADark ដែលយើងបានទាញយកមក ខណៈពេលដែលកម្មវិធី WhatsApp កំពុងតែបើកស្របគ្នា រួចជាការស្រេច។

 

 

អ្នកអភិវឌ្ឍន៍ Theme Dark Mode សម្រាប់កម្មវិធី WhatsApp នៅលើកុំព្យូទ័រនេះ បានណែនាំថាមិនឲ្យ លុបចោលឯកសារ ដែលបានទាញយកទាំងនោះ នៅពេលដំឡើងរួចហើយ ពីព្រោះវាមានបម្រុងទុក Theme ដើមរបស់កម្មវិធីនេះ ដូច្នេះយើងអាចត្រឡប់ទៅ Theme ដើមវិញ ពេលណាក៏បានដែរ។ យើងសង្ឃឹមថាឆាប់ៗនេះ WhatsApp នឹងនាំយកមុខងារ Dark Mode ជាលក្ខណៈផ្លូវការ ឲ្យប្រើប្រាស់នៅលើ ទាំងកម្មវិធីស្មាតហ្វូន និងកម្មវិធីកុំព្យូទ័រ ប៉ុន្ដែសម្រាប់ពេលបច្ចុប្បន្ននេះ វិធីផ្លាស់ប្ដូរ Theme គឺជាជម្រើសល្អបំផុត។

ដោយ​ ៖ XDA
អត្ថបទទាក់ទង