LG​ បាន​បញ្ជាក់​ថា​ ទូរទស្សន៍​ 8K​ ជំនាន់​ថ្មី​របស់​ខ្លួន​​ ទើប​សម​ជា​ទូរទស្សន៍​ 8K​ ពិត​ប្រាកដ​​
ដោយ​ ៖ Ratanak | 10 ខែមុន SHARE

 

ថ្មីៗនេះ LG បានបង្ហាញពីទូរទស្សន៍ 8K របស់ខ្លួន ចំនួនពីរម៉ូឌែល ដែលមានឈ្មោះថា LG SIGNATURE LED 8K 88Z9 សម្រាប់អេក្រង់ 88 អ៊ីញ និង LG 8K NanoCell TV 75SM99 មានអេក្រង់ 75 អ៊ីញ។ លើសពីនេះ វាទាំងពីរម៉ូឌែល ត្រូវបាន ក្រុមហ៊ុនកូរ៉េខាងត្បូងខាងលើ អះអាងថា  មានសមត្ថភាពក្នុងការបង្ហាញ បានដល់ 8K កាន់តែប្រសើរ ជាក្រុមហ៊ុនផ្សេងទៀតផង។ មិនខុសទេ នេះមិនមានជា បច្ចេកវិទ្យាថ្មីនោះទេ ព្រោះយើងបានឃើញ មានរួចមកហើយ នៅលើទូរទស្សន៍របស់ ក្រុមហ៊ុនផ្សេងៗទៀតផងដែរ។

 

 

ពិតណាស់ ទូរទស្សន៍ 8K ទាំងពីរម៉ូឌែលខាងលើនេះ បានបំបាក់ជាមួយ Processor 8K ជំនាន់ចុងក្រោយ a9 Gen 2 អាចគាំទ្របានជាមួយមុខងារ HDR, Dolby Vision កាន់តែពិសេស វាក៏អាចប្រើបានជាមួយ Apple Airplay 2 ព្រមទាំង HomeKit ផងដែរ។ ក្នុងនោះដែរ វាមានរន្ធ HDMI 2.1 ចំនួន 4 ដែលអាចទ្រទ្រង់វីដេអូ 8K ក្នុងល្បឿន 60fps ក៏ដូចជា 4K ក្នុងល្បឿន 120fps ទៀតផង។ មួយវិញទៀត ប្រិយមិត្តមិនបាច់ឆ្ងល់ទេ ពីមូលហេតុដែល LG អួតថា វាសាកសមជា ទូរទស្សន៍ 8K ពិតប្រាកដនោះ ព្រោះថា ក្រុមហ៊ុននេះ បានបង្កើតកម្រិតបង្ហាញ 8K នេះមក មិនមែនតម្រូវតែទៅលើ ចំនួនភិចសែលនោះទេ(7680 x 4230) ពោលគឺខ្លួនបានបង្កើនសមត្ថភាព នៅលើគ្រាប់ភិចសែលទាំងនោះ ដែលធ្វើឲ្យវាទទួលបាន ផ្នែក Contrast Modulation ដល់ 90 ភាគរយ ដោយមាន IDMS 25 ភាគរយសម្រាប់រូបភាព និង 50 ភាគរយសម្រាប់ អត្ថបទដូច្នេះដែរ។

 

 

សរុបមកវិញ ទូរទស្សន៍ 8K របស់ LG នេះ ពិតជាមានសមត្ថភាព ដូចអ្វីដែលក្រុមហ៊ុននេះ បានអួតពិតមែន លើសពីនេះ វាត្រូវបានដាក់លក់បណ្តើរៗហើយ នៅក្នុងប្រទេសមួយចំនួនដូចជា អូស្ត្រាលី បារាំង អាល្លឺម៉ង់ អង់គ្លេស និងសហរដ្ឋអាមេរិក ជាដើម។ ដូច្នេះហើយ ប្រហែលមិនយូរទៀតទេ វាក៏អាចនឹងមានវត្តមាន នៅក្នុងស្រុកយើងដូចគ្នាដែរ រីឯតម្លៃវិញគឺយើង នៅមិនទាន់ដឹងច្បាស់លាស់ នៅឡើយនោះទេ។ 

ដោយ​ ៖ Tech Radar
អត្ថបទទាក់ទង