ព្រឹត្តិការណ៍ថ្មីនៃហ្គេម Apex Legends ជាមួយនឹងវគ្គ Armed and Dangerous បានបើកឲ្យលេងហើយ​
ដោយ​ ៖ Chiro | 4 ខែមុន SHARE

 

កំណែអាប់ដេត ទៅកាន់ជំនាន់ចុងក្រោយ នៃហ្គេម Apex Legends បានចាប់ផ្ដើមដាក់ឲ្យ ទាញយកមកលេងហើយ ជាមួយនឹងព្រឹត្តិការណ៍ថ្មី Voidwalker និងការផ្លាស់ប្ដូរជាច្រើនទៀត។ បន្ទាប់ពីធ្វើការអាប់ដេតរួចហើយ អ្នកទាំងអស់គ្នា ប្រាកដជាប្រទះឃើញមាន បន្ថែមលក្ខណៈថ្មីៗមួយចំនួន ទៅលើហ្គេម Apex Legends ដែលរួមមានដូចជា ឈុតសំលៀកបំពាក់ ខាងក្រៅថ្មីៗរបស់តួអង្គ ( Skin ), គោលដៅលេងថ្មីៗ និងជាពិសេសបំផុតគឺជាវគ្គ Armed and Dangerous តែម្ដង។


វគ្គ Armed and Dangerous គឺអនុញ្ញាឲ្យអ្នកប្រើប្រាស់តែកាំភ្លើងស្នប់ ( Shotgun ) និងកាំភ្លើងទុកសម្រាប់លបបាញ់ ( Sniper ) តែប៉ុណ្ណោះ ដូច្នេះវាមានការពិបាកក្នុងស្វែងរកបន្តិចហើយ។ នៅក្នុងព្រឹត្តិការណ៍នេះដែរ គេក៏បានបន្ថែមប្រវត្តិរបស់តួអង្គ Wraith ផងដែរ។ ចំណែកឯឈុតសំលៀកបំពាក់ខាងក្រៅថ្មីៗរបស់តួអង្គ និងរបស់មួយចំនួនទៀត គឺតម្រូវឲ្យអ្នកធ្វើការបំពេញបេសកកម្ម ដើម្បីទទួលបានវា ប៉ុន្តែបើសិនជាអ្នកធ្វើការទិញរបស់ផ្តាច់មុខមួយចំនួននៅក្នុងព្រឹត្តិការណ៍នេះ នៅពេលនោះអ្នកនឹងអាចធ្វើការទិញ គ្រឿងតុបតែងទាំងអស់បាន តាមរយៈការទិញដោយផ្ទាល់ ក្នុងតម្លៃ 5 ដុល្លារ។ ។


ព្រឹត្តិការណ៍ Voidwalker គឺត្រូវបានចាប់ផ្ដើម បើកឲ្យលេងពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2019 ហើយនៅពេលដែល ព្រឹតិ្តការណ៍នេះត្រូវបានបញ្ចប់ វគ្គ Armed and Dangerous ក៏ត្រូវដកចេញវិញផងដែរ។ លើសពីនេះទៅទៀត ចាប់ពីថ្ងៃទី 6 ខែកញ្ញា រហូតដល់ថ្ងៃទី 9 ខែកញ្ញា ឆ្នាំ 2019 នាពេលឆាប់ៗខាងមុខនេះ អ្នកលេងទាំងអស់ដែលជាប់ក្នុងតារាង 5 នាក់ចុងក្រោយ ដែលឈ្នះ ក្នុងការលេងហ្គេម នឹងទទួលបាន XP ( Experience ) គុណនឹង 2។

ដោយ​ ៖ Tech Radar
អត្ថបទទាក់ទង