PUBG Mobile Lite ទើប​អាប់​ដេត​អោយ​លេង​ក្នុង​ប្រទេស​មួយ​ចំនួន​ទៀត ​ជា​មួយ​ការ​កែ​សម្រួល​ក្រា​ហ្វិច​កាន់​តែ​ប្រសើរ​​
ដោយ​ ៖ Kongkit | 4 ខែមុន SHARE

 

សម្រាប់ហ្គេម PUBG Mobile Lite ត្រូវបានគេប្រកាសដាក់អោយលេង ជាផ្លូវការបានប្រហែលជាងមួយខែមកហើយ ប៉ុន្តែវាមិនត្រូវបានដាក់អោយ នៅទូទាំងសកលលោកឡើយ។ បើទោះបីជា ក្រុមអ្នកអភិវឌ្ឍ មានគម្រោង នឹងពង្រីកសក្តានុពលនៃហ្គេម PUBG Mobile Lite ក៏ដោយ វាប្រហែលជាត្រូវការពេលវេលាខ្លះ រហូតដល់ហ្គេមនេះ អាចលេងបាននៅគ្រប់ទីកន្លែង។

 

 

រហូតដល់ពេលនោះ អ្នកលេងហ្គេមនៅក្នុងប្រទេសរុស្ស៊ី និងតំបន់នៃ CIS ក៏ដូចជាអាហ្រ្វិក នឹងអាចលេងបានយ៉ាងរីករាយជាមួយ PUBG Mobile Lite រួមនិងអ្នកដែលទទួលបានមុនគេ កាលពីខែមុនដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមអ្នក Developer នឹងធ្វើអោយការលេង កាន់តែមានភាពទាក់ទាញជាងមុន ដោយបានបញ្ចេញកំណែអាប់ដេត ដែលបន្ថែមនូវការកែលម្អជាច្រើន រួមមាន បន្ថែម WP theme ថ្មី និងរង្វាន់, ឈុតសម្លៀកបំពាក់ថ្មី, កែសម្រួលលើប្រព័ន្ធ Settings, បន្ថែមរបៀបណែនាំ Customization, បន្ថែម Emotes, ធ្វើអោយ UI, ក្រាហ្វិច, ការលេង និងទំហំ Pack ប្រសើរឡើង, បង្កើនភាពត្រឹមត្រូវនៃកាំភ្លើង PRG-7 និងបានបន្ថែម Bombing Zones ជាដើម។ ជាក់ស្តែងនៅពេលនេះ ហ្គេម PUBG Mobile Lite បានដាក់អោយធ្វើការទាញយកមកលេង តាមរយៈ Play Store នៅក្នុងតំបន់ជាច្រើនហើយ រួមទាំង South Asia, Africa, នឹងគ្រោងដាក់អោយលេង នៅតំបន់អាមេរិកខាងជើង និងកណ្តាល ឆាប់ៗនេះ ផងដែរ។ 

 

 

គួរបញ្ជាក់ថា ហ្គេម PUBG Mobile Lite ត្រូវបានបង្កើតឡើងជាពិសេស សម្រាប់អោយលេងលើ ស្មាតហ្វូនណា ដែលមានរ៉េម តិចជាងទំហំ 2GB។ មួយវិញទៀត វាក៏មានទំហំតូចងាយស្រួលក្នុងការទាញយក ជាមួយផែនទីតូច សម្រាប់លេងបានចំនួន 60 នាក់ ផងដែរ។

ដោយ​ ៖ Phone Arena
អត្ថបទទាក់ទង