Facebook កំពុង​ពិចារណា​ទៅ​លើ​ការ​លាក់​ចំនួន Like​
ដោយ​ ៖ Chiro | 4 ខែមុន SHARE

 

បច្ចុប្បន្ននេះ បើយើងនិយាយអំពី បណ្តាញសង្គម Facebook មិនថាចាស់ មិនថាក្មេងនោះទេ ប្រាកដជាបាន ស្គាល់ពីវាច្បាស់ ណាស់ហើយ។ Facebook គឺជាបណ្តាញសង្គមដ៏ធំមួយ ដែលទទួលបាន ការទុកចិត្ត ពីសំណាក់អ្នកប្រើ នាពេលបច្ចុប្បន្ននេះ ព្រោះវាបានភ្ជាប់មកជាមួយ លក្ខណៈសម្បត្តិ និង មុខងារពិសេសៗជាច្រើន ក្នុងនោះយើងសង្កេតឃើញថា Like គឺជាមុខងារមួយ ដ៏ពេញនិយមមួយ ក្នុងចំណោម មុខងារដទៃទៀត។



បើនិយាយដល់រឿង Like នៅក្នុង Facebook វាគឺជាមុខងារមួយដែលមានវត្តមាននៅក្នុងបណ្តាញសង្គម Facebook មួយទសវត្សទៅហើយ ពាក់ព័ន្ធនឹងរឿង Like នេះផងដែរ ក៏មានបញ្ហាមួយចំនួនប៉ះពាល់ដល់អ្នកប្រើប្រាស់បណ្តាញសង្គម  Facebook ផងដែរ។ ជាក់ស្តែង មានអ្នកប្រើប្រាស់មួយចំនួនមិនហ៊ានធ្វើការផុសអ្វីនោះទេ ព្រោះភ័យខ្លាចថា មិនមានអ្នកចុច Like និងអ្នកខ្លះទៀតក៏បានលុបរូបភាព ឬវីដេអូដែលខ្លួនបានផុសរួចហើយ ចេញវិញ ព្រោះមិនមានអ្នកចុច Like ឬចំនួន Like តិចពេក រីឯអ្នកខ្លះវិញក៏ឈានដ៏ការគិតថា ខ្លួនគឺជាមនុស្សដែលអន់ ឬមិនបានការ ទើបគ្មាននរណាចង់លេងជាមួយ ( គ្មានអ្នកចុច Like )។ ពេលខ្លះទៀតក៏មានអ្នក ឈានទៅដល់ ការធ្លាក់ទឹកចិត្ត ( Depression ) ទៀតផង។


 

ដោយសារតែឃើញផលវិជ្ជមានមួយចំនួនដែលកើតមានឡើង ដូចការរៀបរាប់ខាងលើ ទើបក្រុមហ៊ុន Facebook កំពុងពិចារណា ទៅលើការលាក់ចំនួន Like នេះបើយោងទៅតាមតម្រុយដែលគេបានរកឃើញនៅក្នុងកម្មវិធី Facebook សម្រាប់ Android កាលពីពេលថ្មីៗនេះ។ សរុបមកវិញ បើសិនរឿងនេះអាចក្លាយជាការពិតមែន តើអ្នកទាំងអស់គ្នាមានយោបល់ យ៉ាងណាដែរ? អាចបញ្ចេញមតិរបស់អ្នក នៅខាងក្នុង Comment បានណា។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង